ភាគទី ០៧

77 10 0
                                    

ព្រឹកថ្ងៃថ្មីមកដល់ហូស៊ុករៀបចំខ្លួនទៅសាលាតាមធម្មតារាងតូចយកបង់បិទដំបៅមកបិទរបួសលើកថ្ងាសដែលថេយ៉ុងរុញឲ្យដួលកាលពីយប់មិញ ដៃតូចស្រឡូនទាញទំលាក់សក់មុខបាំងស្នាមរបួសនោះខ្លាចចៃដន្យប៉ាម៉ាក់ឃើញ ហូស៊ុកដើរមកបើកទ្វារចេញពីបន្ទប់ក៏ឃើញថេយ៉ុងឈរនៅមុខបន្ទប់តាំងពីពេលណាក៏មិនដឹង
" បង... បងប្រុស! " អ្នកជាប្អូនចាប់ផ្ដើមភ័យពេលជួបជាមួយបងប្រុស
" ចាំបាច់ភ័យបែបនេះដែរ ធ្វើអីខុសមែនទេ " ថេយ៉ុងសួរតបដោយទឹកមុខស្មើរ
" គ្មាន... គ្មានទេ... បងថេយ៍មករកស៊ុកទាំងព្រលឹមមានការអីឬ? " ទោះភ័យខ្លាចក៏ហូស៊ុកព្យាយាមនិយាយជាមួយបងប្រុងដែរ
" តតែមានការទើបយើងអាចរកឯងបានឬ? "
" ទេៗ.... ស៊ុក គ្មានន័យចឹងទេ តែ... "
" បានហើយ គិតចង់ឈរក្នុងបន្ទប់ដល់កាលហាស! ក្រែងទៅសាលាហេ! ទៅមិនទាន់ប្រយ័ត្នគេបិទរបងទៅ " ថេយ៉ុងហាមាត់និយាយកាត់សំដីរាងតូច
" បាទ... ៗ " ដោយខ្ចិលប្រកែកច្រើនហូស៊ុកមានតែងក់ក្បាលយល់ព្រម

...
តាំងពីចេញពីផ្ទះរហូតមកដល់សាលាអ្នកទាំងពីមិនបាននិយាយអីទេព្រោះហូស៊ុកកំពុងរំលឹកមេរៀនខ្លាចគ្រូសួរ
" ដល់ហើយ " លឺសំលេងរបស់បងប្រុសប្រាប់ហូស៊ុកក៏ដកកែវភ្នែកសម្លឹងមើលទៅក្រៅឃើញបងប្រុសអែបឡានកៀនរបងសាលា
" អូ! អរគុណបងប្រុស " ហូស៊ុកភ្លេចខ្លួនញញឹមដាក់បងប្រុសហើយដោះខ្សែរក្រវ៉ាន់បើកទ្វារឡានចេញទៅបាត់ទៅ រាងក្រាស់នេះភ្លឹកនឹងស្នាមញញឹមប្អូនប្រុសក្រៅសាច់ឈាម
" អាល្អិតនេះពេលញញឹមស្អាតណាស់តើ " ថេយ៉ុងញោចស្នាមញញឹមបន្ដិច ហើយទាញទូរស័ព្ទតេទៅកូនចៅជំនិតរបស់ខ្លួន
" ហ្ការី! ចាត់មនុស្សដែលមានថ្វីដៃពូកែរតាមឃ្លាំមើលសកម្មភាពក្នុងសាលារបស់ក្មេងនោះឲ្យយើង "
(ក្មេងណាចៅហ្វាយ ក្នុងសាលាមានក្មេងច្រើនណាស់)
" កុំមកធ្វើភ្លើរ មានក្មេងណាក្រៅពីប្អូនយើងនោះអាចង្រៃ! ឯងនេះយូរៗកាន់តែយូរៗទៅហើយ " ថេយ៉ុងប្រទិចកូនចៅដែលចូលចិត្តនិយាយស៊កសៀតដាក់ខ្លួនវិញឲ្យតែគេភ្លេចខ្លួន
(អូយ! ចៅហ្វាយគ្រាន់តែបញ្ជាក់តើចាំខ្ញុំឲ្យ ចូសឺប ទៅឃ្លាំមើល)
" អឺ! ចាត់ចែងទៅ "

ទឺត!

ខ្សែទូរស័ព្ទបានកាត់ផ្ដាច់ហ្ការីក្រឡាបភ្នែកមួយជុំដោយហួសចិត្តនឹងចៅហ្វាយខ្លួន
" មានរឿងអីឬ? " ចូសឺបជំនិតឆ្វេងរបស់ថេយ៉ុងដែរ
" ចៅហ្វាយយើងនឹងណា... មាត់និយាយថាស្អប់អ្នកប្រុសតូចតែធាតុពិតអាណិតស្រលាញ់នឹងមើលថែរអ្នកប្រុសតូចណាស់ គាត់ឲ្យឯងទៅតាមឃ្លាំមើលនិងការពារអ្នកប្រុសហូស៊ុកនៅឯសាលា " ហ្ការីនិយាយរៀបរាប់តាមបញ្ជាចៅហ្វាយ
" ទៅពេលណា? "
" ឥឡូវនឹង ហេ... យីលឿនបស់គេយាយ " ហ្ការីរកតែនិយាយប្រាប់មិនទាន់ចូសឺបក៏ដើរចេញទៅបាត់

រនាំងចិត្តជ្រែកស្នេហ៍Where stories live. Discover now