ភាគទី ១៣

104 16 0
                                    

   ងាកមកមើលជីមីនវិញភ្ញាក់ឡើងក៏ឃើញថាខ្លួនឯងនៅក្នុងសណ្ឋាគាររាងកាយគ្មានសំលៀកបំពាក់មានតែភួយបិតបាំងកាយ ក្រលែកទៅលើតុក៏ឃើញមានសំបុត្រមួយលើសំបុត្រមានចិញ្ជៀនមួយទៀតផង ជីមីនបើកសំបុត្រអាន
   (សុំទោសដែលមិនបាននៅឲ្យអូនឃើញមុខបងឲ្យបានច្បាស់ បងមានកិច្ចការសំខាន់ត្រូវធ្វើបើមាននិស្ស័យពួកយើងនឹងជួបគ្នាទៀត ចិញ្ជៀននេះជាអនុស្សាវរីយ៍តំណាងថាអូនបានគ្រប់គ្រងបេះដូងរបស់បងហើយ)
   «អ័រអឹម? ហុឹស... ស្ដាយដែលមើលមុខលោកមិនច្បាស់ តែត្រឹមរូបរាងស្រពិចស្រពិលក៏សង្ហារណាស់ទៅហើយ» ជីមីនលើកចិញ្ជៀនមកមើលរួចក៏រៀបចំខ្លួនចាកចេញពីសណ្ឋាគារបាត់ទៅ

   ចំពោះជីរ៉ាវិញនាងភ្ញាក់ឡើងក៏ឃើញថានៅក្នយងបន្ទប់ខ្លួនឯងទៅហើយ នាងក៏ចាប់ផ្ដើមងើយឆ្ងល់ថានាងមកផ្ទះដោយរបៀបណា
   «ភ្ញាក់ឬប្អូនកំហូច»
   «បងប្រុស? នេះបងមកវិញពីកាល... ហើយមិចខ្ញុំនៅផ្ទះចឹង... តាមចាំបានខ្ញុំនៅជាមួយសិស្សច្បងស៊ូរ៉ានទេ» លឺសំដីប្អូនចឹងជុងហ្គុកក៏ហួសចិត្តម៉ង់
   «ឯងលក់មុខបងណាស់ បើដឹងថាឯងស្រវឹងធ្វើរឿងខ្មាស់គេចឹងបងស្បថលើកក្រោយមិនឲ្យឯងផឹកស្រាទេ»
   «នេះខ្ញុំបានធ្វើអី? ស្លាប់ហើយ.... បែបនេះខ្ញុំត្រូវបងស៊ូរ៉ានបដិសេធទេ ងាប់ហើយចន ជីរ៉ា នេះខ្ញុំបានធ្វើស្អីខ្លះទៅ មិចខ្ញុំអត់ចាំអីតិចចឹង?» ជីរ៉ាស្លន់ស្លោរដូចមាន់រកពងចឹង ជុងហ្គុកឃើញប្អូនចឹងក៏លួចសើចតិចៗ
   «រកនឹកខ្លួនឯងទៅ» ជុងហ្គុកនិយាយមុខស្មើរតែពេលចេញមកដល់ក្រៅគេក៏ប្រលែងការសើចទាំងអស់តែម្ដង
   «ស្លាប់ហើយនេះបងស៊ូរ៉ាន អើយ! មិចខ្ញុំជីករណ្ដៅកប់ខ្លួនឯងចឹង» ជីរ៉ា

   =====
   ហូស៊ុកភ្ញាក់ឡើងម្ដងទៀតឃើញថាខ្លួនឯងនៅបន្ទប់ក្រោមដីចំណែកជើងត្រូវថេយ៉ុងដាក់ច្រវ៉ាក់ជាប់ទៀត សម្លឹងមើលដៃជើងឃើញថាពពេញទៅដោយស្នាមជាំគ្រប់កន្លែងរាងកាយពាក់ត្រឹមតែអាវសឺមីមួយប៉ុណ្ណោះ
   គ្រឺក! ក្រាក!
   «ចូសឺប!»
   «ហូស៊ុក! អូនយ៉ាងមិចហើយ»
   «អូនមិនអីទេ... តែមុខបង... នេះបងប្រុសអូន...» ហូស៊ុកឃើញមុខរបស់ចូសឺបពពេញដោយរបួសទាំងរាងកាយផងដែរ
   «មិនអីទេ បងប្រុសអូនដឹងថាពួកយើងទាក់ទងគ្នា កុំខ្លាចបងនឹងនាំអូនចាកចេញ» ចូសឺបថើបមាត់របស់ហូស៊ុកបន្ដិចហើយឱនដោះច្រវ៉ាក់ជើងចេញតែហួសពេលថេយ៉ុងមកដល់ទាន់
   «ចៅហ្វាយ»
   «បងប្រុស!»
   «ចង្រៃយ៎! ចង់រត់ហេ.... ពួកឯងចាប់វាចេញ» ថេយ៉ុងបញ្ជារកូនចៅឲ្យចាប់បំបែកពួកគេចេញ
   «លែង បងថេយ៍កុំធ្វើបាបចូសឺបអី ហុឹក... ៗ» លឺចឹងថេយ៉ុងក៏ចាប់ច្របាច់មុខរបស់ហូស៊ុក
   «យើងដោះស្រាយជាមួយវាហើយយើងនឹងមកចាត់ការឯង» ថេយ៉ុងប្រលែងដៃហើយដើរចេញទៅទុកឲ្យហ្ការីនៅយាម

រនាំងចិត្តជ្រែកស្នេហ៍Where stories live. Discover now