ភាគទី ១៧

146 22 6
                                    

   ជីមីនបើកឡានសំដៅទៅមន្ទីពេទ្យ ប៉ុន្ដែមិនទាន់ដល់ផងក៏ត្រូវក្រុមកូនចៅរបស់ថេយ៉ុងស្ទាក់ចាប់ពាក់កណ្ដាលផ្លូវ
   «បងថេយ៍!»
   «ចង់រត់ទៅណា ក្មេងតូច» ថេយ៉ុងចុះពីឡានដើរមករករាងតូច
   «បងថេយ៍កុំធ្វើបាបមីនមីនអីណា»
   «យើងក៏មិនចង់ដែលមីនមីនគួរឲ្យស្រលាញ់បែបនេះ ការពិតណាយើងចាប់អារម្មណ៍ឯងយូរហើយ ថ្ងៃនេះឯងចូលរូងខ្លាដោយខ្លួនឯងទេ» ថេយ៉ុងដើរមកជិតជីមីនហើយវាយរាងតូចឲ្យសន្លប់មុននឹងចាកចេញទៅបាត់ទៅ

   ថ្ងៃបន្ទាប់លោកស្រីគីមក៏មកមើលហូស៊ុកម្ដងទៀតគាត់យកអាហារមកឲ្យរាងតូចញាំ
   «កូនមើលទៅប្រសើរជាងមុនច្រើនណាស់»
   «ម៉ាក់ចុះរឿងបងថេយ៍» លឺរាងតូចសួររឿងនេះគាត់ក៏ប្រើទឹកមុខស្មើរភ្លាម
   «ម៉ាក់និយាយជាមួយថេយ៍ហើយ ថ្ងៃក្រោយគេនឹងមិនធ្វើចឹងទៀតឡើយ ស៊ុកហា៎! ម៉ាក់សុំរឿងមួយបានទេ»
   «រឿងអីទៅម៉ាក់»
   «កុំប្ដឹងបងកូនអី» ហូស៊ុកគាំងនិយាយលេងចេញ
   «ម៉ាក់ដឹងថាវាអត្មានិយម តែម៉ាក់មានតែកូនប្រុសម្នាក់នេះទេ ស៊ុក! ម៉ាក់សុំអង្វរណា» លោកស្រីគីមចាប់ដៃរាងតូចសម្លឹងមុខហូស៊ុកដោយកែវភ្នែកកំសត់
   «ខ្ញុំយល់ហើយ កូនមិនប្ដឹងបងថេយ៍ក៏បានតែខ្ញុំត្រូវការសេរីភាព»
   «បានចាំកូនជាសះស្បើយម៉ាក់នឹងផ្ដល់សេរីភាពឲ្យកូន»
   «អរគុណម៉ាក់»
   «ញាំឲ្យអស់ទៅម៉ាក់រំងាស់យូរណាស់» ហូស៊ុកក៏មិនបានគិតអ្វីច្រើនគាតព្រមញាំតាមសំដីម្ដាយ តែពេលញាំអស់ក៏ស្រាប់តែមានអារម្មណ៍ថាវិលៗមុខ មុននឹងសន្លប់ហូស៊ុកក៏បានឃើញស្នាមញញឹមបង្កប់ទៅដោយល្បិចរបស់លោកស្រីគីម
  
   ====
  ស៊ូហ្កាតាំងពីត្រលប់មកមន្ទីពេទ្យវិញគេនៅមិនសុខសោះគេព្យាយាមរកនឹកមើលខ្សែរដៃនោះគេធ្លាប់ឃើញនៅពេលណា នាយដើរចូលដើរឡើងមួយសន្ទុះទីបំផុតក៏នឹកឃើញ
   «ត្រូវហើយវាជាវត្ថុបញ្ចាំស្នេហ៍របស់ប៉ានិងម៉ាក់» និយាយរួចនាយក៏រត់ទៅយកខ្សែរដៃមួយទៀត នៅក្នុងទូរមកមើលឲ្យច្បាស់
    «ត្រូវហើយវាគូរតែមានមួយគូរ បើមួយនេះរបស់ប៉ាចឹងមួយទៀតជារបស់ម៉ាក់ហើយ ប៉ាកូនរកហូប៊ីឃើញហើយ» ស៊ូហ្កាប្រញាប់ចាកចេញពីផ្ទះទៅរកប្អូននៅមន្ទីពេទ្យភ្លាម

រនាំងចិត្តជ្រែកស្នេហ៍Where stories live. Discover now