ភាគទី ០១

101 11 0
                                    

/8 ឆ្នាំក្រោយមក/

ជាថ្ងៃបើកបវេសម្សកាលថ្មីថ្ងៃនេះសាលាមានសិស្សជាច្រើនទាំងចាស់ទាំងថ្មីឡានស៊េរីទំនើបពណ៌ខ្មៅរលើបបានបើកមកឈប់ក្បែររបងសាលា រាងតូចស្រឡូនដូចជាមនុស្សស្រី ទោះគេជាប្រុសតែមុខមាត់របស់គេស្រស់ស្អាតគួរឲ្យស្រលាញ់ស្រីៗឃើញហើយសុំចាញ់

" លាហើយពូ ស៊ុន "
" បាទចៅហ្វាយតូចប្រយ័ត្នប្រយែងផង មានបញ្ហារអីតេហៅខ្ញុំបាន "
" ដឹងហើយ " រាងតូចតបរួចក៏ដើរសំដៅទៅខ្លោងទ្វារសាលារៀបនឹងឈានជើងចូលក្នុងទៅហើយស្រាប់តែលឺសំលេងស្រែកហៅពីឈ្មោះរបស់គេ
" ស៊ុក! ស៊ុកចាំយើងផង " ហូស៊ុកស្គាល់ច្បាស់ថាជាអ្នកណាគេញញឹមបន្ដិចមុននឹងបែរងាកក្រោយមើលមិត្តមហាកំពូលគេងត្រមួករបស់គេ
" ឯងនេះមិនកែរទំលាប់សោះហើយ ផាក ជីមីន "
" អូយ! កុំរវល់បន្ទោសឆាប់ឡើងតិចចូលថ្នាក់មិនទាន់ " ជីមីនគេក៏មានរូបរាងស្អាតមិនខុសពីហូស៊ុកដែរ រាងតូចដកដង្ហើមសឹងមិនដល់គ្នានៅចាប់អូសមិត្តចូលទៅក្នុងទៀត

មកដល់ក្នុងថ្នាក់រៀនជីមីនដាក់កាតាបអង្គុយចុះសម្រួលដង្ហើមមួយៗ ហូស៊ុក ចូលអង្គុយកន្លែងរបស់ខ្លួនរួចដកសៀវភៅមេរៀនមកមកដាក់លើតុ

" ហុឹស! ស៊យមែនរៀនថ្នាក់ជាមួយវាទៀតហើយ " សំលេងស្រួចស្រាលរបស់សិស្សស្រីម្នាក់ដែលដើរមកជាមួយមិត្តភ័ក្ដស្រីរបស់គេពីនាក់ទៀតនាងឈ្មោះថា ចន ជីរ៉ា
" មែននឹង ហុឺយ! ត្រូវរកតុអង្គុុយឲ្យឆ្ងាយបន្ដិចហើយកុំឲ្យឆ្លងចំហាយខ្ទើយ " មេរីន មិត្តភ័ក្ដជិតស្និតជីរ៉ា
" អឹម! ចឹងអង្គុយត្រង់នេះទៅឆ្ងាយគ្រាន់បើដែរ " ជេអុីន ក៏ជាមិត្តជិតស្និតរបស់ជីរ៉ាដែរពួកគេដើរមកអង្គុយតុមុខក្បែរទ្វារចូល ជីមីនស្ដាប់លឺសំដីពួកនាងហើយក្ដៅក្រហាយណាស់ចង់តែហក់ទៅចាប់ទះទេតែហូស៊ុកឃាត់មិនចង់បង្កររឿងនាងៗទាំងបីឃើញហើយញញឹមសើចចំអកឌឺដងដាក់ជីមីននិងហូស៊ុកថែម

ក្រោយមកសិស្សទាំងអស់ក៏មកដល់រកកន្លែងអង្គុយរៀងៗខ្លួន អ្នកគ្រូចូលមកបង្រៀនតាមធម្មតា

===

" ប៉ាម៉ាក់ កូនមកវិញហើយ " រាងតូចចុះពីឡានភ្លាមក៏រត់មកឱបលោកប៉ានិងអ្នកម៉ាក់នៅបន្ទប់ទទួលភ្លៀវ
" យ៉ាងមិចដែលកូនចូលរៀនវិញ " លោកគីមអង្អែលសក់កូនប្រុសដោយក្ដីស្រលាញ់
" ដូចតែធម្មតាចឹង "
" បើចឹងទៅមុជទឹកស្លៀកពាក់ទៅកូនយប់នេះបងប្រុសកូនត្រលប់មកវិញហើយពួកយើងទៅទទួលគាត់រួចនឹងទៅញាំអាហារពេលល្ងាចនៅខាងក្រៅ " លោកស្រីគីមប្រាប់ទៅកាន់កូនប្រុសជាប់ជាមួយស្នាមញញឹមខុសពីហូស៊ុកពេលលឺបែបនេះគេហាក់ដូចជាមិនសូវស្រួលក្នុងចិត្តញញឹមលេងសម
" បង... បងប្រុសមកវិញថ្ងៃនេះ! "
" អីយ៉ា! កូនស៊ុក នេះចេះភ្លេចទៅកើតម៉ាក់ក៏បានប្រាប់កូនកាលពីអាទិត្យមុនដែរតើ "
" បាទ ចឹងកូនទៅរៀបចំសិន " ហូស៊ុកញញឹមស្ងួតងើបឈរដើរចេញឡើងទៅបន្ទប់បាត់

រនាំងចិត្តជ្រែកស្នេហ៍Where stories live. Discover now