ភាគទី ០៣ + ០៤

97 11 0
                                    

តុកៗ...

" អ្នកប្រុសតូចលោកស្រីឲ្យពួកយើងយកអាហារមកឲ្យ " សំលេងគោះទ្វាររបស់អ្នកបំរើបង្អាក់សកម្មភាពរបស់ថេយ៉ុង
" ប្រាប់គេទៅថាមិនទាន់ឃ្លាន មិនចឹងលទ្ធិផលបែបណាឯងគួរតែដឹងច្បាស់ហើយ " រាងក្រាស់ឈ្លៀតនិយាយគម្រាមហូស៊ុកមុននឹងដកដៃចេញពីមាត់របស់រាងតូចយឺតៗ
" ខ្ញុំមិនទាន់ឃ្លាទេទុកនៅខាងក្រោមទៅពេលឃ្លានខ្ញុំទៅញាំ " ហូស៊ុកស្រែកប្រាប់ទៅអ្នកបំរើតាមដែលថេយ៉ុងប្រាប់
" ចាសអ្នកប្រុសតូច " ពេលដឹងថាអ្នកបម្រើទៅបាត់ហូស៊ុកក៏អស់សង្ឃឹមម្ដងទៀតថេយ៉ុងដែលប្រុងនឹងចាត់ការរាងតូចសារជាថ្មីស្រាប់តែសំលេងទូរស័ព្ទរោទ៍ឡើងមក

រីង....ៗ

" ចង្រៃយ៎! ពីណាតេមករំខានពេលនេះ? " ថេយ៉ុងដកទូរស័ព្ទមកមើលទាំងទឹកមុខមួរម៉ៅ
(អាថេយ៍! យើងគឺចននីវើយ! ឯងនៅឯណា? យើងមានរឿងសំខានចង់និយាយជាមួយឯង)
" រឿងសំខានស្អីឯងឆាប់និយាយមកយើងគ្មានពេលទេ "
(និយាយតាមទូរស័ព្ទមិនបានទេចេះទៅមកជួបយើងមក បើមិនមកប្រយ័ត្នស្ដាយក្រោយវើយ)
" អឺ! ក៏បាន " មិនចាំឲ្យមិត្តតបទាន់គេក៏ចុតបិទវិញ ថេយ៉ុងងាកមកមើលកាយតូចដែលនៅពីក្រោមខ្លួន
" ទុកថាឯងសំណាងចុះតែលើកក្រោយមិនធនាទេក្មេងតូច សឺត! Bye! " រាងក្រាស់ឱនទៅថើបរាងតូចមកខ្សឺតមុននឹងងើតកាយមាំទាំដើរចេញទៅបាត់ ហូស៊ុកងើយអង្គុយទាំងអារម្មណ៍នៅភិតភ័យនៅឡើយទេ
" តើគួរធ្វើយ៉ាងមិចទៅលើកនេះគេចផុតចុះលើកក្រោយនោះ "

.....
ងាកមកមើលនៅសាលាវិញពេលនេះជាបាយថ្ងៃត្រង់នៅកុងទីនមានមនុស្សអ៊ូរអរច្រើនណាស់ ជីមីនថ្ងៃនេះពិតជាកំសត់ណាស់បាត់ដៃគូរធ្វើឲ្យគេត្រូវអង្គុយញាំបាយតែឯង

" ជីរ៉ា! នោះវាមកហើយ " មេរីន ខ្សឹបប្រាប់ទៅជីរ៉ានិងជេអ៊ីនតែភ្នែកបន្ដមើលទៅទិសដៅដែលជីមីនដើរមក
" ត្រៀមៗវើយ! " ជេអ៊ីន ញាក់ភ្នែកដាក់ជីរ៉ា រាងតូចជីមីនដើរកាន់ថាសអាហារភ្នែកងាកមើលរកតុអង្គុយដើរមកជិតដល់កន្លែងដែលគ្នារបស់ជីរ៉ាអង្គុយក៏ស្រាប់តែត្រូវជេអ៊ីនទាក់ជើងធ្វើឲ្យដួលផ្កាប់មុខថាសអាហារក៏របូតពីដៃខ្ចាយអស់
" អីយ៉ូយ! ចង្រៃយ៎! នាងជីរ៉ា! " ជីមីនដឹងច្បាស់ថាអ្នកណាជាអ្នកធ្វើគេក៏ស្ទុះងើបមកសម្លក់មុខភ្លាម
" ហេៗ! មិញនេះពួកឯងមានឃើញកង្កែបលោតទេ " ជីរ៉ាធ្វើមិនដឹងនៅងាកមកនិយាយមួយមិត្តដៀមដាមទៅកាន់ជីមីនទៀត
" ឃើញតើតែថាកង្កែបវាមានញីនិងឈ្មោលចុះកងកែបលោតមុខយើងមិញនេះញីមិនដូចញីឈ្មោលមិនចំឈ្មោលចឹងគេហៅថាកង្កែបភេទអីវិញន៎ "
" គឺភេទខ្ទើយនោះអី... ហាសហាស! " មេរីននិយាយតពីប្រយោគរបស់ជេអ៊ីនហើយពួកគេទាំងបីក៏នាំគ្នាសើចចំអកខ្លាំងៗផ្អើលពេញកុងទីនដែលពេលនេះគ្រប់គ្នាកំពុងតែងាកមើលជីមីនគ្រប់គ្នា
" ពួកឯងហួសហេតុពេកហើយ " ជីមីនខឹងណាស់ពេលលឺចឹងសម្លក់ជីរ៉ាមិនដាក់ភ្នែកកែវភ្នែកឡើងសរសៃក្រហមគួរឲ្យខ្លាច
" ប្រើក្រខ្សែភ្នែកបែបនឹងខឹងណាស់មែនទេចង់វាយយើងណាស់ត្រូវទេបានតើយើងឈរនៅត្រង់នេះហក់មក មកហាសហាស! យើងគិតថាឯងមិនហ៊ានទេ អាខ្ទើយ! " មួយម៉ាត់ចុងក្រោយធ្វើឲ្យជីមីនផ្ទុះកំហឹងសម្លក់ជីរ៉ាដូចជាចង់សុីសាច់ហត់ឈាមចឹង ជីរ៉ាមិនខ្លាចនាងធ្វើមុខឌឺដាក់ជីមីនវិញ
" ថ្ងៃនេះបើយើងមិនតដៃយើងមិនមែនឈ្មោះ ផាក ជីមីនទេ ហ្អាយ! " ជីមីនស្ទុះរត់ទៅចាប់បោចសក់របស់ជីរ៉ាក្របួចទៅក្រោយជេអ៊ីនស្ទុះមកជួយតែក៏ត្រូវជីមីនធាក់មួយជើងចំពោះ មេរីនឃើញស្ថានការវើវរគេក៏រេឆ្វេងរេស្ដាំមិនដឹងថាជួយអ្នកណាជេអ៊ីនមិនរៀងគេស្ទុះចូលទៅម្ដងទៀតតែក៏ត្រូវជីមីនច្រានជីរ៉ាទៅបុកដួលគលើគ្នាមេរីនដែលដើរចូលទៅតាមក្រោយជេអ៊ីនក៏ត្រូវពីនាក់នោះដួលសង្កត់លើគ្នាជីមីនបានឱកាសក៏ចូលទៅអង្គុយសង្កត់ពីលើជីរ៉ាចាប់នាងទះទៅមកៗ

រនាំងចិត្តជ្រែកស្នេហ៍Where stories live. Discover now