ភាគទី ០២

76 9 0
                                    

គ្រួសារគីមបានមកដល់ភោជនីយដ្ឋានបែបបុរាណមួយ ដោយសារតែថេយ៉ុងខានញាំអាហារស្រុកកំណើតយូរទើបពួកគាត់ជ្រើសរើសទីនេះ គ្រួសារពួកគេបានអង្គុយនៅក្នុងបន្ទប់វីអាយភី ថេយ៉ុងអង្គុយក្បែរហូស៊ុកធ្វើឲ្យរាងតូចមានអារម្មណ៍មិនសូវស្រួលសោះ មួយសន្ទុះក្រោយអាហារក៏បានរៀបដាក់លើតុ ពួកគេក៏ចាប់ផ្ដើមញាំយ៉ាងរីករាយ

" ស៊ុក មិចមិនញាំ! អាហារមិនឆ្ងាញ់ហេ! " ថេយ៉ុងក្រលែកឃើញហូស៊ុកដែលអង្គុយញាំអាហារឆ្កឹកៗដូចជាមិនចង់ញាំ
" អត់... អត់ទេ គឺ... គឺខ្ញុំមិនសូវឃ្លាន " សំដីនិយាយចេញមកបែបភ័យៗមុខចេះតែឱនចុះ
" នៅខឹងនឹងបងទៀតហេ! " ថេយ៉ុងធ្វើមុខគួរឲ្យអាណិតដាក់ហូស៊ុក
" ទេ! ៗ ស៊ុក... ស៊ុកមិចនឹងនៅខឹងបងទៀតនោះ " រាងតូចប្រកែកទាំងដែលនេះជាការពិតគេភ័យខ្លាចនឹងរាងក្រាស់ដែលអង្គុយកៀកគេ
" ចុះមិចមិនមើលមុខបង បងគួរឲ្យខ្លាចណាស់ឬ? " ថេយ៉ុងនិយាយសំលេងធ្វើដូចជាអន់ចិត្ត
" មែនហើយកូនងើបមុខបន្ដិចមើលបងគេនឹកណាមិនឲ្យបងឃើញមុខខ្លះទេអី " ដោយលឺម្ដាយនិយាយចឹងហូស៊ុកក៏ងើបមុខឡើងយឺតៗ
" គួរឲ្យស្រលាញ់ដល់ហើយ នេះញាំឆាមឹកនេះទៅបងដួសឲ្យ " ថេយ៉ុងចាប់អាហារដាក់ចានក្មេងតូច  តែហូស៊ុកនៅតែមិនព្រមញាំគេសម្លឹងមើលអាហារនោះយ៉ាងយូរ

" កូនស៊ុក បងខំចាប់ឲ្យឆាប់ញាំទៅ " ដោយមិនអាចប្រកែកនឹងលោកប៉ាបានហូស៊ុកក៏ញាំឆាមឹកដែលថេយ៍ដួសឲ្យ រាងក្រាស់ក៏ចាប់ផ្ដើមញញឹមពេញចិត្តតែមួយសន្ទុះក្រោយមកហូស៊ុកក៏ចាប់ផ្ដើមក្អកហើយឡើងកន្ទួលរមាស់ពេញខ្លួន

ខឹក! ខឹក!

" ស៊ុក! កើតអីនឹងកូន " អ្នកជាម្ដាយស្ទុះមកមើលកូនប្រុសពៅដោយក្ដីបារម្ភ
" ហូស៊ុកកើតអីកូន? " លោកគីមក៏រៀងស្លន់ស្លោរបន្ដិចដែលពេលឃើកូនប្រុសក្នុងសភាពគួរឲ្យសង្វែកបែបនេះ
" ប្រេង... ប្រេងល្ងរនៅក្នុងម្ហូបមានប្រេងល្ងរ ខឹក! ខឹក! " ហូស៊ុកដកដង្ហើមផើតផតគេប្រឹងនិយាយចេញមកពីបញ្ហារដែលនាំឲ្យគេទៅជាចឹង
" នេះឯងប្រតិកម្មជាមួយប្រេងល្ងរហេ! " ថេយ៉ុងភ័យផងភ្ញាក់ផងពេលលឺចឹង អារម្មណ៍ដឹងខុសក៏កើតមានឡើង...

" តែនេះក្រែងបងផ្ដាំគេគ្រប់គ្នាអស់ហើយតើថាមិនឲ្យប្រើប្រេងល្ងរឬអ្វីដែលទាក់ទងល្ងរនោះទេ " លោកស្រីគីមងាកមកជំរិតសួរប្ដី
" រឿងនេះបងបានប្រាប់ទៅពួកគេអស់ហើយ ស៊ុន ទៅហៅអ្នកគ្រប់គ្រងមក "
" បាទលោកម្ចាស់ "
" ហៅស្អីទៀតឲ្យសោរឡានមកយើង លោកប៉ាដោះស្រាយទៅខ្ញុំនាំស៊ុកទៅពេទ្យ " ថេយ៉ុងយកសោរឡានពីដៃរបស់ស៊ុនហើយក៏បីហូស៊ុកចេញទៅបាត់ សកម្មភាពព្រួយបារម្ភរបស់ថេយ៉ុងធ្វើឲ្យលោកនិងលោកស្រីគីមគាំងនិយាយលេងចេញ ព្រោះតែកូនប្រុសខ្លួនផ្លាស់ប្ដូរខ្លាំង...

រនាំងចិត្តជ្រែកស្នេហ៍Where stories live. Discover now