ភាគទី ១៤

125 15 1
                                    

នៅសួនកំសាន្ដមួយស៊ុកជីនចេញពីធ្វើការភ្លាមក៏ប្រញាប់មកដើម្បីរងចាំការបង្ហាញខ្លួនរបស់បុរសក្នុងសុបិន្ដ
«ច្បាស់ណាស់ថាថ្ងៃនេះម៉ោងនេះ តែមិចមិនទាន់ឃើញមកទៀត» ស៊ុកជីនិយាយរអ៊ូរៗតែឯង ខណៈកំពុងតែរងចាំនាយតូចក៏លឺស៊ូសម្រឹបជើងដើរមកពីក្រោយ ជីនខំសប្បាយចិត្តដោតគិតថាជាបុរសដែលគេរងចាំប៉ុន្ដែខកបំណង
«ចន ជុងហ្គុក? មិចក៏លោកនៅទីនេះ?» ជីនប្រែទឹកមុខស្មើរពេលឃើញថាជាជុងហ្គុក
«យើងទេដែលត្រូវសួរនោះលោកនីទីនេះធ្វើអី ឃើញចេញពីកន្លែងធ្វើការប្រញាប់ៗ ស្មានតែមានការអីការពិតមកកន្លែងក្មេងលេងសោះ ចឹងតើបានការងារដូចជាក្មេងបៀមដៃធ្វើយកជាការមិនបាន» ជុងហ្គុកឌឺដងដាក់ជីនធ្វើឲ្យរាងតូចខឹងយ៉ាងខ្លាំង
«នែលោក! ឲ្យល្មមៗបានហើយ លោកនឹងខ្ញុំឋានៈស្មើរគ្នាទេលោកមានសិទ្ធិអីមកថាឲ្យខ្ញុំលោកជាអ្នកណា ការងារខ្ញុំមួយៗម៉តចតណាស់លោកឯងនឹងហើយយកការងារមកធ្វើល្បែងលេងសើចនោះ លើមុនហែកឯកសារសាញ៉េចោលខ្ញុំមិនទាន់រករឿងផង ទៅ... ចេញ! ចង់ទៅណាទៅៗកុំមករំខានខ្ញុំ» ជីនញ៉ែតៗដាក់ទៅវិញ
«មិនទៅចាំមើលថាខ្លួនតូចៗដូចឯងអាចធ្វើអីយើងបាន»
«ចេញឬអត់? បើមិនចេញកុំថាខ្ញុំមិនបានប្រាប់» ជុងហ្គុកមិនខ្វល់នៅធ្វើមុខឌឺដាក់រាងតូចទៀត
«មិនចេញហេ! បាននេះនែក៎!» ជីនអត់មិមបានក៏អុកកូនប្រុសជុងហ្គុកមួយជង្គង់ហើយចាកចេញទៅបាត់ទៀត
«អូយ! ចង្រៃយ៎... ឯងចាំមើលណាផាក ស៊ុកជីនយើងនឹងយកឯងធ្វើប្រពន្ធយើងឲ្យបាន» ជុងហ្គុកយកដៃក្ដោបកន្លែងសំខាន់ហើយស្បថចុងមាត់គុំយកជីនមកធ្វើប្រពន្ធ

«សយមែនចឹងក៏ជួបវាដែលមកបំផ្លាញផែនការយងជួបក្រាស់អស់» កំពុងរអ៊ូៗ ជីនក៏ដើរបុកនឹងបយរសមាឌធំម្នាក់រៀបនឹងស្ដីឲ្យតែឃើញថាជាក្រាស់ខ្លួនក៏បិទមាត់ប្រែទឹកមុខញញឹមវិញ
«លោកមិនអីទេឬ?» សំលេងក្រលរបន្លឺឡើងសួរនាំទៅកាន់រាងតូចដោយសំលេងផ្អែមស្រទន់
«គឺលោក... នៅ... នៅចាំខ្ញុំអត់ ខ្ញុំជាអ្នកដែលដើរបុកលោកលើកមុននោះអី» ជីនសប្បាយចិតកតខ្លាំងពេលបានជួបក្រាស់ អ្នកកំលោះលឺចឹងគេក៏ញញឹមតបវិញ
«ហ៎! គឺលោកទេ រីករាយដែលបានជួបលោកម្ដងទៀត ខ្ញុំឈ្មោះស៊ូហ្កា»
«ស្ករសរមែនទេ»
«បាទ!»
«អូ! ទេៗអត់ទេខ្ញុំឈ្មោះស៊ុកជីន ហៅជីនក៏បាន» រាងតូចនិយាយទាំងអឹមអៀនហើយលាដៃទៅមុខបំណងចាប់ដៃរបស់រាងក្រាស់ស៊ូហ្កាមិនប្រកែកក៏ចាប់ដៃរាងតូចតបទៅវិញ ជីនវិញរំភើបឡើងចង់ហោះទៅហើយ

រនាំងចិត្តជ្រែកស្នេហ៍Where stories live. Discover now