ភាគទី ១៥

107 14 2
                                    

   លុះព្រឹកឡើងលោកនិងលោកស្រីគីមក៏មកដល់ផ្ទះវិញបន្ទាប់ពីដើរលេងអស់រយៈពេលជាច្រើនថ្ងៃ
   «ចៅហ្វាយ! លោកម្ចាស់និងលោកស្រីត្រលប់មកវិញហើយ» ហ្ការីរត់មកប្រាប់ម្ចាស់
   «គាត់មកលឿនម្ល៉េះក្រែងថាសប្ដាហ៍ក្រោយហេ»
   «រឿងនេះ...»
   «ឯងទៅពន្យាពេលយើងចាត់ការជាមួយហូស៊ុក»
   «បាទ» ហ្ការីចេញទៅពន្យាពេលប៉ាម៉ាក់រាងក្រាស់ ងាកមកក៏ឃើញថាហូស៊ុកបានដឹងខ្លួនហើយ
   «ឯងហាមបង្កររឿងមិនចឹងយើងនឹងធ្វើឲ្យឯងរលាយបាត់ពីលើលោកនេះ នៅដេកឲ្យស្ងៀមក្នុងបន្ទប់នឹងហើយហាមចេញក្រៅឲ្យប៉ាម៉ាកឃើញបើមិនចង់ខ្មាស់ពួកគាត់»
   «ខ្ញុំៗដឹងហើយ...» ហូស៊ុកតបដោយក្ដីភ័យខ្លាច ថេយ៉ុងចុះទៅក្រោមនិយាយរះទាក់ម្ដាយនិងឪពុក

    «លោកប៉ាអ្នកម៉ាក់ ក្រែងថាមកអាទិត្យក្រោយឬ»
    «ហ៎! ដោយសារតែម៉ាក់កូនស្រាប់តែមិនស្រួលខ្លួនពួកយើងក៏មកមុនថ្ងៃកំណត់»
    «ម៉ាក់មិនអីទេឬ?» ថេយ៉ុងសួរនាំដោយក្ដីបារម្ភ
    «ម៉ាក់មិនអីទេ តែប៉ាកូននេះធ្វើដូចរឿងធំដុំចឹង»
    «បងបារម្ភពីអូនណា»
    «បារម្ភពីអូនឬចង់មកមើលក្រុមហ៊ុន ថេយ៉ុងធំហើយបងបណ្ដោយកូនទៅ»
    «មែនហើយប៉ា នេះក្រុមហ៊ុនមានរឿងអីឬ?»
    «គ្មានអីទេ ហ៎! ឯណាស៊ុកមិចមិនឃើញប្អូន» លោកគីម
    «ត្រូវហើយ ឯងណាស៊ុកស៊ុក»
    «ឲ្យកូនសុំទោស កូនមើលប្អូនមិនល្អ ស៊ុកត្រូវទឹកភ្លៀងក្ដៅខ្លួនសម្រាកនៅក្នុងបន្ទប់ឯណោះ»
    «ប្អូនធ្ងន់ធ្ងរដែលទេ ម៉ាក់ទៅមើលគេ» លោកស្រីគីមចង់ឡើងទៅមើលកូនតែថេយ៉ុងចាប់ដៃជាប់
    «ស៊ុកទុកតែញាំថ្នាំហើយ ឲ្យគេសំរាកទៅម៉ាក់ប៉ាកុំបារម្ភអីស៊ុកទុកឲ្យកូនមើលថែរ»
    «មែនហើយអូនទុកឲ្យថេយ៍មើលប្អូនទៅ ចាំប៉ាទៅមើលក្រុមហ៊ុនឲ្យ» លោកគីមនិយាយជាមួយប្រពន្ធហើយ ក៏ងាកមកមើលមុខកូនប្រុស
    «ក៏បាន ចឹងកូនមើលប្អូនចុះណា ម៉ាក់ហត់ហើយតោះបង» លោកនិងលោកស្រីគីមក៏ចាកចេញទៅបាត់ទៅស្នាមញញឹមដ៏បារម្ភរបស់ថេយ៉ុងក៏ប្រែជាស្មើរប្រៀបដូចបិសាចសាតានចឹង នាយត្រលប់មកបន្ទប់វិញហើយចាប់ដៃរាងតូចឲ្យបែរមកមើលគេ
    «អូយ! បងថេយ៍ឈឺណាស់លែងដៃស៊ុកទៅ»
    «យើងនឹងលែងតែឯង យើងប្រមានហាមចេញពីបន្ទប់នេះឲ្យសោះមិនចឹងយើងនឹងវាយបំបាក់ជើងឯង»
    «ខ្ញុំនឹងមិនចេះក្រៅឲ្យអ្នកណាឃើញឡើយ» ហូស៊ុកនិយាយទាំងភាពភ័យខ្លាចរាងកាយឡើងញ័រតែម្ដង
    «យើងនឹងនាំឯងទៅកន្លែងយើង ទោះឯងនៅទីនេះមិនចេញក្រៅតែប៉ាម៉ាក់ពួកគាត់នឹងសង្ស័យ»

រនាំងចិត្តជ្រែកស្នេហ៍Where stories live. Discover now