Part:5 [ទីណាក៏បានអោយតែមិនមែនផ្ទះរបស់ខ្ញុំ]

1.1K 66 1
                                    

+New Day

ជុងហ្គុកនៅគេងនៅលើគ្រែនៅឡើយ គេយកដៃរបស់ខ្លួនទៅអង្អែលពូកចុះឡើងៗ ដូចកំពុងរកអ្វីម្យ៉ាង ដោយគ្មានប៉ះអ្វីសោះមានតែភាពទទេស្អាតនាយក៏បើកភ្នែកងើបអង្គុយ

«នេះ ថេយ៍ទៅណាបាត់ហើយ» ជុងហ្គុក ងាករកមើលថេយ៉ុងពេញបន្ទប់តែមិនឃើញ នាយក៏ដើរចេញពីបន្ទប់ចុះទៅខាងក្រោមដែរមានតែកន្សែងពណ៌សរុំល្វើយខាងក្រោមតែប៉ុណ្ណោះ

«ថេយ៍...» ជុងហ្គុក

«ជុង អូននៅទីនេះ» ថេយ៉ុង កាលបើឮសម្លេងជុងហ្គុកស្រែករកបែបនេះនាយក៏ប្រញាប់ឆ្លើយ

«អូនកំពុងធ្វើអី ឈ្ងុយដល់ហើយ» ជុងហ្គុក ដើរមកផ្ទះបាយ ស្រង់ក្លិនម្ហូបដែរថេយ៉ុងកំពុងចម្អិន

«គឺអូនកំពុងធ្វើអាហារពេលព្រឹកអោយបងនឹងណា» ថេយ៉ុង ឆ្លើយទាំងមិនបានងាកមកមើលជុងហ្គុក

«និយាយចឹងថ្ងៃនេះបង.....» ថេយ៉ុង ងាកមកមើលជុងហ្គុក ឡើងគាំងនិយាយលែងចេញ

«បងយ៉ាងម៉េច» ជុងហ្គុកញញឹមហើយធ្វើមុខឆ្ងល់

«ជុងហេតុអីបងស្លៀកពាក់បែបនេះ ចុះមកចឹងហា៎» ថេយ៉ុង សម្លឹងមើលជុងហ្គុកពីក្បាលដល់ចុងជើងលេបទឹកមាត់ក្អឹកៗ

«មកពីបងមិនទាន់បានងូត ព្រោះងើបមកបាត់អូន» ជុងហ្គុក អោនមុខមកជិតមុខថេយ៉ុង

«ចឹងក៏ឆាប់ទៅងូតទឹកទៅ អោយឆាប់ឡើង» ថេយ៉ុង រុញជុងហ្គុកអោយឡើងទៅលើងូតទឹក

«ហឹស~ហឹស~» ជុងហ្គុក សើចដើម ក ឡើងទៅងូតទឹក

20នាទីក្រោយជុងហ្គុកក៏ស្លៀកពាក់ស្អាតបាតចុះមកខាងក្រោម ថេយ៉ុងក៏ធ្វើម្ហូបឆ្អិនល្មម

«ម៉ោជុង បងមកញុំាអាហារពេលព្រឹកទៅ» ថេយ៉ុង រៀបចំម្ហូបដាក់លើតុ

«សឺត~បាទ» ជុងហ្គុក ដើរមកអោបថេយ៉ុងពីក្រោយនិងថើបថ្ពាល់ថេយ៍មួយខ្សឺត

«បងនេះយ៉ាប់ណាស់ ឆាប់ញុំាទៅនឹងបានទៅធ្វើការ» ថេយ៉ុង ចាប់ស្មាជុងហ្គុកអោយអង្គុយលើកៅអី ហើយនាយក៏ដួសបាយដាក់ចានជុងហ្គុក

ប៉ុន្មាននាទីក្រោយមកពួកគេក៏ញុំាអាហារពេលព្រឹករួចរាល់

❤BRIDE❤Where stories live. Discover now