Part:1 [ធ្វើសង្សារនឹងគ្នាត្រឹមនឹងបានហើយ]

2.1K 98 1
                                    

ថ្ងៃនេះជាថ្ងៃ 8th Anniversary របស់គូស្នេហ៍មួយគូដែលបានស្រឡាញ់មកជាយូរ ដែលពួកគេទាំងពីរពិតជាស្រឡាញ់គ្នាណាស់
+កោះ ជេជូ
«ជុង បងចង់នាំអូនទៅណានឹង?» សម្លេងដ៏សែនស្រទន់ស្រួយស្រេះបានបន្លឺឡើងពេលដែលត្រូវអ្នកជាសង្សារបានចងភ្នែកនឹងក្រណាត់ពណ៌ខ្មៅមើលអ្វីក៏មិនឃើញ

«បន្ដិចទៀតអូនគង់តែដឹងទេ» រាងក្រាស់និយាយបណ្ដើរដឹកដៃរាងតូចបណ្ដើរដើរសម្ដៅទៅឆ្នេរមាត់សមុទ្រដែលមានតែសម្លេងទឹករលកកំពុងបក់បោក

«ដល់ហើយឬនៅ» រាងតូច យកដៃរាវផ្លូវ

«ជិតដល់ហើយ» រាងក្រាស់

«ដល់ហើយតែកុំទាន់បើកភ្នែកចាំបន្តិច» រាងក្រាស់ បាននាំរាងតូចទៅកន្លែងមួយដែលគេបានរៀបចំដោយភ្លើងទៀនធ្វើជារូបបេះដូង

«អូនអាចបើកបានហើយ» រាងតូចបានស្រាយក្រណាត់ដែលរាងក្រាស់បានចង់ភ្នែកនាយនោះចេញហើយក៏បើកភ្នែកមករឹមៗ

រាងតូចបានឃើញភ្លើងទៀនដែលធ្វើជារូបបេះដូងនោះភ្លាមគេមានអារម្មណ៍ថារំភើបជាខ្លាំង

«ជុង...» រាងតូចងាកមកអោបរាងក្រាស់យ៉ាងសប្បាយរីករាយនិងចិត្តរំភើបដោយភ្ជាប់ជាមួយស្នាមញញឹមដ៏ស្រស់ស្អាត រាងក្រាស់ក៏អោបរាងតូចវិញមួយសន្ទុះទើបពួកគេប្រលែងគ្នាពីការអោប

«ថេយ៍ បងមានរឿងចង់ប្រាប់អូន!» រាងក្រាស់ ញញឹមបន្តិច

«បងមានរឿងអីចង់ប្រាប់អូនក៏និយាយមក» រាងតូចឆ្លើយតបទៅរាងក្រាស់ដោយភ្ជាប់ជាមួយស្នាមញញឹមដដែល

«បងមិនចង់ធ្វើជាសង្សារនឹងអូនទៀតទេ»

រាងតូចគ្រាន់តែឮភ្លាមស្នាមញញឹមដែលអម្បាញ់មិញត្រូវបានរលាយមួយរំពេច មកជំនួសដោយទឹកមុខក្រៀមក្រំវិញ

«បងនិយាយអី? បងចង់លេងសើចជាមួយមែនទេ? វាមិនកំប្លែងទេណា!»

«បងមិនបាននិយាយលេង ឬក៏លេងកំប្លែកទេ! តែវាជាការពិត» រាងក្រាស់និយាយដោយទឹកស្មើ

«នេះបងចង់បែកពីអូនមែនទេឬមួយក៏បងលួចមានថ្មីហើយចង់ទៅចោលអូនមែនទេ ជុង បងឆាប់ឆ្លើយប្រាប់អូនមក! » រាងតូចថេយ៉ុងបានហូរទឹកភ្នែកមកលើផែនថ្ពាល់ដ៏ម៉ត់រលោង

❤BRIDE❤Where stories live. Discover now