+New Day
ថ្ងៃនេះជាថ្ងៃថ្មីតែអ្វីៗនៅតែដដែល
«ថេយ៉ុង និយាយចឹងយើងខានមកលេងឯងយូរហើយត្រូវទេបើគិតទៅ1ខែហើយដែរពួកយើងមិនបានជួបគ្នា» កម្លោះជីមីនផឹកកាហ្វេបណ្ដើរនិយាយបណ្ដើរ
«ហ្ហឹម...» ថេយ៉ុង សម្លឹងមើលទឹកក្រូចរបស់ខ្លួន
«ឯងកើតអីតាំងពីយើងជួបឯងថ្ងៃនេះយើងដូចជាឃើញឯងស្រងូតស្រងាត់មិនស្របក់ដូចពេលមុនៗសោះ» ជីមីន ងើបមកអង្គុយក្បែរថេយ៉ុងនិងចាប់ដៃថេយ៉ុងជាប់
«គឺយើងគ្រាន់តែមិនសូវស្រួលខ្លួនប៉ុណ្ណោះ» ថេយ៉ុង
«នេះមិនស្រួលខ្លួន មានទៅពេទ្យហើយរឺនៅ» ជីមីនយកដៃស្ទាប់ថ្ងាសរាងតូចជីមីន
«យើងមិនបានកើតអីធ្ងន់ធ្ងរទេចាំបាច់អីទៅពេទ្យនោះ» ថេយ៉ុង
«តែមើលទៅឯងដូចជាមិនសូវស្រួលទេ» ជីមីន
«យើងពិតជាមិនអីពិតមែនឯងមិនបាច់បារម្ភពីយើងពេកទេ» ថេយ៉ុង ញញឹមអង្អែលស្មាជីមីនតិចៗ
«អោយតែថាមិនអី»
_____Skip Part_____«ជុង បងញុំាបបរនេះបន្តិចទៅនេះខ្ញុំធ្វើដោយខ្លួនឯងទុកជូនបងជាពិសេសណា» ឡូអេនចាប់ទាញដៃជុងហ្គុកដែលកំពុងចុះមកពីលើកាំជណ្ដើរមកកាន់តុអាហារដែរមានបបរសាច់មាន់មួយចានរៀបចំរួចរាល់ជាស្រេច
«ហ្ហឹម...ប្រាដកជាឆ្ងាញ់ណាស់ហើយ» ជុងហ្គក ញញឹមស្រស់
«កុំទាន់សរសើរអីភ្លក់មើលសិនទៅ»
«បាទ បងដឹងហើយ» ជុងហ្គុកក៏ដួសបបរមួយស្លាព្រាដាក់ចូលមាត់
«ហ្ហឹម~ពិតជាឆ្ងាញ់ខ្លាំងណាស់» ជុងហ្គុក
«ពិតមែនហេ៎ស ចឹងបងក៏ញុំាអោយច្រើនៗទៅ»
«អូនគួរតែសាកញុំាស្នាដៃខ្លួនឯងដែរទៅ» ជុងហ្គុកដួសបបរមួយស្លាបព្រាមកបញ្ចុកឡូអេនសកម្មភាពទាំងប៉ុន្មានតបស់ជុងហ្គុកនិងឡូអេននាយ seyun ក៏បានឃើញដែរ
«អ្នកប្រុសមួយរយៈនេះកើតអីហេតុអីក៏ប្លែកយ៉ាងនេះ» Seyun សម្លឹងមើលទៅជុងហ្គុកនិងឡូអេននិងនិយាយក្នុងចិត្តទាំងភាពងឿងឆ្ងល់ មួយស្របក់ក្រោយមកអាហារពេលព្រឹករបស់ជុងហ្គុកក៏ត្រូវបានបញ្ចប់
YOU ARE READING
❤BRIDE❤
Short Storyស្នេហា8ឆ្នាំបានត្រឹមតែទឹកភ្នែក សោកស្ដាយ ការឈឺចាប់រៀងៗខ្លួន ចន ជុងហ្គុក x គីម ថេយ៉ុង ជុងហ្គុក top & ថេយ៉ុង bottom អ្នកនិពន្ធ: ជូ លីណា 18/10/2021