Part:6 [ត្រឹមតែអ្នកស្គាល់គ្នា]

1.2K 72 0
                                    

++ភូមិគ្រឹះ Kook

ជុងហ្គុកបើកឡានចូលទោក្នុងភូមិគ្រឹះខ្លួនដាក់ ឡូអេនចុះហើយក៏បើកឡានចេញពីភូមិគ្រឹះវិញបាត់ទៅដោយមិនបានខ្វល់ពីឡូអេនឡើយដោយគេបានអោយ Seyun ចាត់ការរៀបចំជំនួសអស់ហើយ

«បងជុងហ្គុក គាត់ទៅណាហេតុអីមិនចូលផ្ទះសិន» ឡូអេនសួរទៅ seyun ដែរឈរនៅជិតនោះ តែភ្នែកតាមមើលឡានជុងហ្គុកដែរបើកចេញទៅរហូតដាច់កន្ទុយភ្នែកមើលលែងឃើញ

«អ្នកប្រុសប្រហែលគាត់ទៅខាងក្រៅមានការអ្វីមួយហើយ» Seyun

«អ្នកនាងគួរតែទៅសម្រាកសិនទៅ ព្រោះអ្នកនាងធ្វើដំណើរមកផ្លូវឆ្ងាយណាស់» seyun

«ហ្ហឹម~ ចឹងក៏នាំខ្ញុំទៅបន្ទប់ទៅ» ឡូអេន

#ថេយ៉ុង

ជុងហ្គុកបានមករកថេយ៉ុងតែមិនដូចសារមុនទេសារនេះរើមកនៅជាមួយថេយ៉ុងតែម្ដង ព្រោះនាយមិនចង់នៅជាមួយឡូអេនទេ

«ជុង ហេតុអីបងយកឥវ៉ាន់មកច្រើនយ៉ាងនេះ?» ថេយ៉ុង ភ្ញាក់ផ្អើលមិនស្ទើទេពេលឃើញបែបនេះ

«គឺបងនឹងមករស់នៅជាមួយអូននៅទីនេះ» ជុងហ្គុក

«នេះបងចង់មករស់នៅទីនេះ?» ថេយ៉ុង

«ពិតមែនហើយ មានអីមែនទេ» ជុងហ្គុក

«គឺអូនមិនមែនអីទេ គ្រាន់តែភ្ញាក់ផ្អើលប៉ុណ្ណោះ» ថេយ៉ុង

«ចឹងចាំអូនជួយរៀបចំឥវ៉ាន់អោយបងចុះ» ថេយ៉ុង ក៏រៀចំសម្លៀកបំពាក់ជុងហ្គុកដាក់ចូលទៅក្នុងទូរសម្លៀកបំពាក់ជាមួយគេ

ពេលវេលាចេះតែរកិលទៅមួយមិនដែរថយក្រោយពីថ្ងៃទៅជាខែពីខែទៅជាឆ្នាំជុងហ្គុកមិនដែលទៅផ្ទះរបស់គេវិញទេសូម្បីតែម្ដងក្នុងរយៈពេល1ខែនេះគេតែងតែនៅជាមួយថេយ៉ុងជាប់ជានិច្ច នៅយប់មួយជុងហ្គុកបាននាំថេយ៉ុងទៅដើរលេងនៅតាមសួនកម្សាន្តយ៉ាងសប្បាយរីករាយនិងចូលទៅក្នុងភោជនីយដ្ធានមួយកន្លែង ចៃដន្យ ឡូអេន នាងអផ្សុកក៏ចេញមកដើរលេងនៅខាងក្រៅដែរហើយអ្វីដែរកាន់តែចៃដន្យនោះគឺនាងក៏បានមកភោជនីយដ្ធានដែលជុងហ្គុកនិងថេយ៉ុងចូលផងដែរ

«បងជុងហ្គុក» ឡូអេននាងបានក្រឡេកភ្នែកឃើញជុងហ្គុកក៏ដើរសម្ដៅមករកជុងហ្គុក

❤BRIDE❤Where stories live. Discover now