Part:7 [មិនចាំថ្ងៃខួបកំណើត]

1.1K 69 1
                                    

+មួយសប្ដាហ៍កន្លងផុតទៅ

ជុងហ្គុកគេបានទៅផ្ទះរបស់នាយដើម្បីយករបស់របរមួយចំនួននៅពេលនាយយករួចហើយរៀបនឹងចេញទៅវិញក៏ឮសម្លេងគេស្រែកអោយជួយ

«ជួយផង...ជួយផង អ្នកណាក៏បានដែរជួយខ្ញុំផងហ្ហឹស...» សម្លេងមនុស្សស្រីបានស្រែកចេញពីកៀនផ្ទះ ជុងហ្គុកក៏រត់ទៅមើលឃើញ ឡូអេននាងកំពុងលង់ទឹក

«ឡូអេន...» ជុងហ្គុកស្រែកឈ្មោះនាងហើយក៏លោតទៅជួយស្រង់នាងចេញពីទឹក

«ឡូអេន ឡូអេននាងយ៉ាងម៉េចហើយឮខ្ញុំនិយាយដែរទេ» ជុងហ្គុក ស្ដាំចង្វាក់បេះដូងរបស់នាងហើយក៏បញ្ចូលខ្យល់តាមមាត់នាងនិងមាត់គេនិងធ្វើចលនាបេះដូងរបស់ ឡូអេននាងដឹងខ្លួន

«ហឹក~ហឹក~» ឡូអេនក្អក់ព្រោះឈ្លក់ទឹក

«នាងយ៉ាងម៉េចហើយ» ជុងហ្គុក

«ជុងហ្គុក ហ្ហឹក~» នាងយំអោបជុងហ្គុកយ៉ាងណែន

«ខ្ញុំខ្លាច ហ្ហឹក~ខ្ញុំខ្លាចណាស់» ឡូអេន នាងនៅតែយំអោបជុងហ្គុក

«បានហើយឈប់ខ្លាចទៅអស់អីហើយណា» ជុងហ្គុកក៏យកដៃអង្អែលក្បាលនាង

«ហេតុអីក៏ធ្លាក់ទឹក» ជុងហ្គុក ក៏សួរឡើង

«គឺខ្ញុំមកដើរលេងតែមិនប្រយ័ត្នក៏រអិលជើងធ្លាក់ចូលទឹកទៅ» ឡូអេន

«ថ្ងៃក្រោយត្រូវតែប្រយ័ត្ន ហើយកុំដើរមកជិតអាងទឹកទៀតបើមិនចេះហែលទឹកឮទេ» ជុងហ្គុក

«ចា៎ ខ្ញុំដឹងហើយ»

«ចឹងចាំខ្ញុំអោយគេនាំនាងទៅបន្ទប់» ជុងហ្គុក

«ជុងហ្គុក កុំទៅចោលខ្ញុំបានទេនៅកំដរខ្ញុំបន្តិចបានទេ» ឡូអេនចាប់ដៃជុងហ្គុកជាប់

«តែ...» ជុងហ្គុកនៅស្ទាក់ស្ទើព្រោះនាយត្រូវទៅជួបថេយ៉ុងដែលចាំនៅផ្ទះ

«ណា៎...តែមួយថ្ងៃប៉ុណ្ណោះ» ឡូអេនអង្រួនដៃជុងហ្គុកចុះឡើងៗ

«ហ្ហឹម...» ជុងហ្គុក ក្រហឹមដើម ក បន្តិចទើបបី ឡូអេនទៅបន្ទប់ប្ដូរសម្លៀកបំពាក់ដែលសើចចេញ

៚ក្រឹង...ក្រឹង៚ សម្លេងទូរស័ព្ទថេយ៉ុងក៏រោទ៍ឡើង

«អាឡូជុងហ្គុក» ថេយ៉ុង

❤BRIDE❤Where stories live. Discover now