Part:13 [នាងចង់បានន័យថាយ៉ាងម៉េច]

1.5K 77 0
                                    

«ថេយ៍ អូនបើកទ្វាអោយបងបន្តិចមក ហ្ហឹកៗ» រាងក្រាស់គោះទ្វាយំអង្វរអោយថេយ៉ុងបើកទ្វា តែថេយ៉ុងមកព្រមបើកទ្វាទេហើយក៏មិនឆ្លើយតបនឹងរាងក្រាស់ដែល(មកពីយើងខ្លួនឯងទេប្រច័ណ្ឌខុសរឿង😌)

«ថេយ៍....ហ្ហឹកៗៗៗៗ» រាងក្រាស់នៅតែបន្តយំនិងគោះទ្វារហូតតែគ្មានបានការសោះ សកម្មភាពរបស់ជុងហ្គុកធ្វើអោយអ្នកបម្រើទាំងអស់ក្នុងភូមិគ្រឹះភ្ញាក់ផ្អើលស្រឡាំងកាំង ព្រោះពួកគេមិនដែរឃើញជុងហ្គុកយំអង្វរអ្នកណាពីមុនមកឡើយ ចំណែកការឈ្លោះប្រកែកគ្នាបែបនេះធ្វើអោយអ្នកខ្លះញញឹមសមចិត្តខ្លាំងណាស់ ចូលមកយកមុខយកមាត់

«ជុងហ្គុក បងកើតអីហេតុអីក៏យំបែបនេះ» ឡូអេន មកមើលមុខដ៏ស្រស់ស្អាតមានមន្តស្នេហ៍កំពុងតែអង្គុយយំខាងមុខបន្ទប់

«នាងចេញទៅ កុំមករវល់ជាមួយខ្ញុំ» ជុងហ្គុក ស្រែកគំហកនិងក្រវាស់ដៃនាងចេញពីស្មារបស់នាយធ្វើអោយនាងដួលទៅក្រោយ

«ជុងហ្គុក...»

«ខ្ញុំប្រាប់អោយចេញទៅឮដែលទេ» ជុងហ្គុកស្រែកសឹងតែបែកផ្ទះទៅហើយទើបនាងព្រមចេញទៅវិញ

«លោកខ្លាំងអោយហើយទៅ នៅថ្ងៃណាមួយខ្ញុំនឹងយកលោកមកធ្វើជារបស់ខ្ញុំអោយទាល់តែបាន» បន្ទាប់ពីនាងបានចេញពីជុងហ្គុកបានរៀងឆ្ងាយបន្តិចនាងក៏ងាក ក មើលជុងហ្គុកតាមកន្ទុយភ្នែកនិយាយតិចៗ

ពេលយប់

រាងតូចព្រមបើកទ្វាចេញមកខាងក្រៅបន្ទប់វិញក៏ភ្ញាក់ផ្អើលនៅពេលឃើញវត្តមានជុងហ្គុក បានគេងលក់នៅខាងមុខបន្ទប់

«ជុង...ជុងបងឆាប់ភ្ញាក់ឡើង» រាងតូចអង្រួនរាងក្រាស់អោយភ្ញាក់ដឹងខ្លួនវិញ

«ថេយ៍...អូនព្រមបើកទ្វាហើយមែនទេ បងសូមទោស» ជុងហ្គុកគ្រាន់តែភ្ញាក់ភ្លាមស្ទុះទៅអោបរាងតូចឡើងជាប់

«លែងអូនសិនទៅ» រាងតូចប្រឡេះដៃរាងតូចចេញ

«ថេយ៍ ឈប់ខឹងបងទៅណា» រាងក្រាស់

«ងើបឡើងមក» រាងតូចមិនឆ្លើយអ្វីដែលរាងក្រាស់និយាយទេ បែរជានិយាយរឿងផ្សេង

❤BRIDE❤Where stories live. Discover now