គ្មានមួយវិនាទីណាអូនឈប់ស្រឡាញ់បងទេ អូនស្រឡាញ់បងរហូតទៅ ចន ជុងហ្គុក🙂🥀
__________+1ឆ្នាំក្រោយមក
ពេលវេលាពិតជាដើរលឿនណាស់ត្រឹមតែមួយពព្រិចភ្នែកសោះក៏កន្លងហួស1ឆ្នាំបាត់ទៅហើយ ហើយឆ្នាំនេះជុងហ្គុកបានអោយកាដូ Anniversary ទៅថេយ៉ុងដែលគ្មានអ្នកណាម្នាក់នឹកស្មានដល់ឡើយសូម្បីតែថេយ៉ុងក៏នឹកស្មានមិនដល់ដែលនោះគឺ...
Skipគេបានបង្ហាញអោយឃើញពីពិធីមង្គលការមួយបានប្រព្រឹត្តិឡើងយ៉ាងល្អប្រណិត ដែលនៅក្នុងនោះមានរាងក្រាស់ជុងហ្គុកកំពុងតែឈរនៅលើឆាកដែលមានស្លៀកពាក់ឈុតកូនកំម្លោះ និងមានរាងតូចថេយ៉ុងដោយស្លៀកឈុតពណ៌សប្រៀបដូចជាកូនក្រមុំបែបមនុស្សប្រុសដើរទៅរករាងក្រាស់ជុងហ្គុកទាំងស្នាមញញឹមនិងស្រក់ទឹកភ្នែកមកតក់ៗ ចំណែកជុងហ្គុកក៏សម្លឹងទៅមើលថេយ៉ុងស្រក់ទឹកភ្នែកដូចគ្នាតែទប់អារម្មណ៍ ថេយ៉ុងក៏ដើរទៅដល់កន្លែងដែរជុងហ្គុកកំពុងឈរនិងនៅទល់មុខគ្នា
«ពួកយើងនឹងរៀបការជាមួយគ្នានិងកាន់ដៃគ្នាដើរទៅមុខជារៀងរហូតណា៎» រាងក្រាស់ជុងហ្គុកកាន់ដៃកូនក្រមុំរបស់ខ្លួននិយាយទាំងស្នាមញញឹម រាងតូចថេយ៉ុងពេលស្ដាប់ឮហើយក៏អោយមុខចុះសម្រក់ទឹកភ្នែកដូចទឹកភ្លៀង (ប្រហែលរំភើបខ្លាំងហើយមើលទៅ😊)
«ចា៎...អូននឹងកាន់ដៃបងរហូតជុង» សម្លេងកូនក្រមុំរបស់ជុងហ្គុកបានបន្លឺឡើងតែវាមិនមែនជាសម្លេងរបស់ថេយ៉ុងទេវាជាសម្លេងរបស់លី ឡូអេន ថេយ៉ុងមើលទៅពួកគេទាំងឈឺផ្សាក្នុងដើមទ្រូងខាងឆ្វេងប្រឹងញញឹមទាំងទឹកភ្នែកកំពុងស្រក់ តែគេទ្រាំឈរមើលពួកគេរហូតទាល់តែពិធីមង្គលការមួយនេះបានបញ្ចប់ទៅយ៉ាងរលូន ថេយ៉ុងបានត្រឡប់ទៅវិញដែរមានជីមីនជាអ្នកជូនទៅវិញព្រោះគេក៏នៅក្នុងកម្មវិធីនោះដែលហើយគេឃើញគ្រប់យ៉ាងគេពិតជាអាណិតថេយ៉ុងខ្លាំងណាស់ (នេះហើយជាកាដូដែលជុងហ្គុកជូនទៅថេយ៉ុង🙃💔)
«ថេយ៍ ឯងកាត់ចិត្តទៅណាពេលនេះគេបានរៀបការជាមួយមនុស្សដែរគេស្រឡាញ់ហើយ ឯងកុំកើតទុក្ខអីណាយើងមិនចង់ឃើញឯងទៅជាបែបនេះទេ» ជីមីនកាលបើឃើញមិត្តរបស់ខ្លួនទៅជាបែបនេះនាយក៏កើតទុក្ខជាមួយដែរ
YOU ARE READING
❤BRIDE❤
Short Storyស្នេហា8ឆ្នាំបានត្រឹមតែទឹកភ្នែក សោកស្ដាយ ការឈឺចាប់រៀងៗខ្លួន ចន ជុងហ្គុក x គីម ថេយ៉ុង ជុងហ្គុក top & ថេយ៉ុង bottom អ្នកនិពន្ធ: ជូ លីណា 18/10/2021