«មិនអីទេ ខ្ញុំមិនប្រកាន់ទេ» ស៊ូហ្កា
«បាទ អរគុណម្ដងទៀតចឹងខ្ញុំលាទៅសិនហើយ» ជីមីនប្រញ៉េប្រញាប់ងើបចេញពីគ្រែទៅផ្ទះវិញ
#ក្រុមហ៊ុន JJK
បុរសដែលមានឈ្មោះជា CEO ក្រុមហ៊ុន JJK កំពុងអង្គុយនៅតុធ្វើការក្នុង office ខ្លួនមើលឯកសារដែលត្រូវសាញ៉េដូចធម្មតា៚តុក តុក៚
«លោកប្រធាន តើខ្ញុំអាចចូលបានទេ» លេខា
«ចូលមក» ជុងហ្គុកនិយាយមិនដកភ្នែកពីឯកសារសោះ
«លោកប្រធាននេះជាងកសារអត្រានៃប្រាក់ចំណូលនិងចំណាយនៅក្នុងឆ្នាំនេះ» លេខាហុចងកសារអោយទៅជុងហ្គុកដើម្បីមើលផ្ទៀងផ្ទាត់ថាត្រឹមត្រូវដែលឬទេ
«ប្រាប់ចំណាយនៅក្នុងឆ្នាំនេះយើងចំណាយលើសឆ្នាំមុនតែ5%ទេ តែប្រាប់ចំណូលបានដល់ទៅ50%បើប្រៀបកាលពីឆ្នាំមុន» លេខានិយាយរៀបរាប់ប្រាប់ជុងហ្គុក
«ហ្ហឹម~ល្អណាស់ ត្រឡប់ទៅវិញចុះ» ជុងហ្គុកមើលថាត្រឹមត្រូវអស់ហើយក៏បិទឯកសារទុកនឹងប្រាប់អោយលេខាចេញទៅវិញ
«ចា៎....» លេខាក៏ចេញពី office ជុងហ្គុកទៅ ជុងហ្គុកនៅបង្ហាយការងារទម្រាំការងារចប់គឺដល់ពេលរសៀលល្មម
«ហ្ហា៎...» ជុងហ្គុកផ្អែកខ្នងទៅនឹងកៅអីដើម្បីពុតខ្លួន
៚តុក តុក៚
«ចូលមក» ជុងហ្គុកនិយាយបិទភ្នែកមិនមើលទៅមាត់ទ្វាឬក៏សួរថាជាអ្នកណាទេ
«ជុង...អូនបានធ្វើអាហារដែលបងចូលចិត្តមកអោយបង» គ្រាន់តែឮសម្លេងដឹងដល់ម្ចាស់ជុងហ្គុកក៏ប្រញាប់បើកភ្នែកងើបពីកៅអីសម្ដៅមករកសាឡុងញញឹមឡើងស្រស់ដូចផ្ការីកសម្លឹងមើលអ្នកដែលអង្គុយលើសាឡុងរៀបចំម្ហូបដាក់លើតុ
«អ្ហេ៎...បងនៅឈរដល់ណាទៀតឆាប់មកអង្គុយមកញុំាទៅប្រយ័ត្នត្រជាក់លែងឆ្ងាយណា» រាងតូចថេយ៉ុងទាញដៃជុងហ្គុកអោយមកអង្គុយក្បែរគេ
«អូនបញ្ចុកបងទៅទើបបងញុំា» ជុងហ្គុកអង្គុយញញឹមមើលតែមុខថេយ៉ុងមិនព្រិចភ្នែកអីបន្តិច
«អត់ទេបងញុំាខ្លួនឯងទៅ» ថេយ៉ុង
«ខ្សឺត...ណាបញ្ចុកបងទៅ» ជុងហ្គុកថើបថ្ពាល់ដ៏ទន់រលោងរបស់ថេយ៉ុងមួយខ្សឺត
YOU ARE READING
❤BRIDE❤
Historia Cortaស្នេហា8ឆ្នាំបានត្រឹមតែទឹកភ្នែក សោកស្ដាយ ការឈឺចាប់រៀងៗខ្លួន ចន ជុងហ្គុក x គីម ថេយ៉ុង ជុងហ្គុក top & ថេយ៉ុង bottom អ្នកនិពន្ធ: ជូ លីណា 18/10/2021