*New Day
ពន្លឺព្រះអាទិត្យបានបញ្ចេញបន្លឺមកបភ្លឺភពផែនដីសារជាថ្មី មនុស្សម្នាបាននាំគ្នាទៅធ្វើការ បំពេញភារកិច្ចរៀងខ្លួន នៅឡើយតែមនុស្សពីរនាក់ដែលកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតនៅលើគ្រែទាំងអក្រាតដោយមានភួយពណ៌សក្រាស់ជួយបិទបាំងពន្លឺព្រះអាទិត្យបានចាំងចូលក្នុងបន្ទប់មកប៉ះនឹងផ្ទៃមុខរបស់រាងតូចថេយ៉ុង នាយក៏យកដៃបាំងពន្លឺ បើកភ្នែកម្ដងបន្តិចៗ
«នេះម៉ោង9ហើយមែនទេ» ថេយ៉ុង បើកភ្នែកធំសម្លឹងទៅមើលនាឡិកាដែលបានដាក់ព្យួរនៅលើជញ្ជាំង
«ជុង បងឆាប់ភ្ញាក់ឡើង ជុង» ថេយ៉ុង យកដៃអង្រួនស្មាជុងហ្គុកដាក់គេអោយភ្ញាក់ ដែលជុងហ្គុកកំពុងគេងលង់លក់យកដៃមកអោបរិតចង្គេះរាងតូច
«ជុង បងប្រាប់អូនថាថ្ងៃនេះបងត្រូវទៅក្រៅប្រទេសមែនទេ ម៉ោង9ហើយប្រយ័ត្នខកខានទៅ ឆាប់ភ្ញាក់មកអោយលឿនឡើង»
«អឹម...អត់ទេ...បងចង់គេងអោបអូនបន្តិច» ជុងហ្គុក និយាយទាំងបិទគេងនិងអោបរាងតូចកាន់តែណែនជាងមុន
«មិនបានទេ គេងអោបអូនតែប៉ុណ្ណឹងបានហើយ អោបអូនមួយយប់ហើយមិនគ្រប់គ្រាន់ទេមែនទេ ហា៎ ឆាប់លែងអូនទៅ ហើយទៅងូតទឹក» ថេយ៉ុងប្រឹងដកដៃរាងក្រាស់ជុងហ្គុកចេញពីចង្គេះគេ
«ចឹងអូនកំដរបងងូតទឹកទៅ» ជុងហ្គុក បើកភ្នែកស្ទុះងើបមកបីរាងតូចយ៉ាងលឿន ទាំងអក្រាតសម្ដៅទៅបន្ទប់ទឹក
«អេ៎~ ជុងបងធ្វើអីដាក់អូនចុះទៅ» រាងតូចអោប ក រាងក្រាស់ជាប់ មុខឡើងក្រហម
«ហឹស~» រាងក្រាស់សើចដើម ក ដាក់រាងតូចក្នុងអាងថ្នមៗខ្លាចរាងតូចនៅឈឺ
10នាទីក្រោយរាងក្រាស់លើកបីរាងតូចចេញពីបន្ទប់ដោយមានពាក់អាវឃ្លុំ រាងក្រាសបានលើកដាក់រាងតូចនៅលើពូកដើរទៅទូរសម្លៀកបំពាក់យកខោអាវ Couple ពីរឈុតចេញមកឈុតមួយអោយទៅរាងតូច ឈុតមួយទៀតស្លៀកខ្លួនឯង
«នេះរបស់អូន» ជុងហ្គុកហុចខោអាវមួយឈុតនោះទៅអោយថេយ៉ុង
«អឹម» ថេយ៉ុងទទួលខោអាវពីជុងហ្គុក
YOU ARE READING
❤BRIDE❤
Nouvellesស្នេហា8ឆ្នាំបានត្រឹមតែទឹកភ្នែក សោកស្ដាយ ការឈឺចាប់រៀងៗខ្លួន ចន ជុងហ្គុក x គីម ថេយ៉ុង ជុងហ្គុក top & ថេយ៉ុង bottom អ្នកនិពន្ធ: ជូ លីណា 18/10/2021