Episode 05 : Don't hug me

218 35 2
                                    

♥️  Episode 05  ♥️

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.


♥️  Episode 05  ♥️

   ខ្ញុំកាត់ចិត្តពី Namjoon-hyung រួចហើយ....!!!
តាមពិតវាស្រួលណាស់ តែក៏អង្គុយយំអស់មួយអាទិត្យដូចគ្នាមិនងាយប៉ុន្មាននោះទេ ។

" អូយ៎...!! ហត់ណាស់ចង្រៃយ៍ "
ខ្ញុំត្រូវជាលេខាប្រធានជំរុំ ការងារច្រើនណាស់រកតែពេលស៊ីបាយគ្មានទេហើយពេលនេះក៏ធ្លាក់ខ្លួនរត់ទៅវិញទៅមកព្រោះតែត្រូវជញ្ជូនឥវ៉ាន់ដាក់ក្នុងបន្ទប់ ។
នេះបើសិនជាត្រូវទៅបោះជំរុំបានខេត្តទៀត ប្រហែលជាបានដាច់ខ្យល់ស្លាប់ទាំងក្មេងតែម្ដង.....ពិតជាចង់ធ្វើជាក្មេងឆ្នាំទីមួយវិញណាស់ មិនចាំបាច់មានការងារច្រើនដូចពេលនេះ អ្វីៗក៏មានសិស្សច្បងរៀបចំឲ្យស្រាប់ៗ ។
( A/N : និយាយធ្វើដូចខ្លួនឯងរៀននៅមហាវិទ្យាល័យជានិស្សិត? តាមពិតអ្នកសរសេរនេះនៅរៀនត្រឹមអនុវិទ្យាល័យទេ )

" ជួបគ្នាទៀតហើយ " Jun

" សួស្ដី.... "
ចរិកអៀនៗទៀតហើយខ្ញុំ នេះបើនិយាយការពិតក៏លួច Crush លើគាត់នឹងឯង តើអ្នកណាមិនអាច បើសង្ហារហើយថែមទាំងចិត្តល្អទៀតនោះ?

" បងឃើញឯងហត់ទើបទិញទឹកមកឲ្យ "
Jun ហុចទឹកសុទ្ធមួយដប Banana milk មួយដបនិងសាន់វិចមួយដុំមកឲ្យខ្ញុំជាមួយនឹងស្នាមញញឹមដូចរាល់ដង ។

" ហេតុអីក៏បងតែងតែទិញអ្វីឲ្យខ្ញុំរហូតចឹង? "
ពេលខ្លះខ្ញុំលែងគិតថាវាត្រឹមតែជារឿងចៃដន្យហើយ ព្រោះតែញឹកញាប់នឹងត្រូវពេលវេលាល្អពេក គិតមើលទៅពេលហត់ឬឃ្លានក៏មានមុខគាត់ឲ្យរបស់ញ៉ាំ ។
ពេលមេឃភ្លៀងក៏មានគាត់ហុចឆ័ត្រឲ្យ  សូម្បីតែពេលទៅដើរលេងជាមួយមិត្តមកវិញស្រវឹងក៏មានគាត់ជាអ្នកជូនមកបន្ទប់ទៀត....ហូ៎....តើគាត់តាមដានខ្ញុំមែនទេ???

Enemy to lover  ( Jikook Ver. )Hikayelerin yaşadığı yer. Şimdi keşfedin