Ep3:អ្នកណារៀបចំបន្ទប់យើង????
រំលងទៅជាច្រើនម៉ោងក៏ឈានមកដល់ពេលល្ងាចដែលជាម៉ោងជុងគុកត្រូវត្រឡប់មកពីធ្វើការវិញ ថ្ងៃនេះគេមិនបានជាប់ណាត់ជាមួយនិងវ៉ាន់នីឡាទៀតឡើងផ្ទុយទៅវិញគេបានត្រឡប់មកផ្ទះទាំងក្បាលព្រលប់ខុសពីធម្មតាទៅវិញ
"ហឺយធុញណាស់"ជុងគុក បោះកាបូបដាក់ឯកសារទៅលើពូរួចទម្លាក់ខ្លួនទៅលើពូកទាំងហត់ ប៉ុន្តែរពេលនោះក៏ចាប់អារម្មណ៍ថាបន្ទប់គេស្អាតជាធម្មតាតើនណារជាអ្នកចូលទៅរៀបចំ??ក្រែងគេមិនឲអ្នកបម្រើរដទៃទៀតចូលមកក្នុងបន្ទប់គេឯណា???
"អ្នកណារៀបចំបន្ទប់យើង???"សំណួររាប់រយសំណួរកំពុងតែលោតឡើងក្នុងខួរក្បាលរបស់គេ ជុងគុកក៏បែរទៅមើលតុក្កតាតូចដែលឈរឆ្កឹងនៅជិតទូនោះទាំងចម្លែកចិត្តតែក៏ខ្ជិលខ្វល់ច្រើនទាញសម្លៀកបំពាក់ចូលទៅផ្លាស់ខោអាវក្នុងបន្ទប់ទឹកវិញព្រោះមិនចង់គិតច្រើន បន្ទាប់ពីងូចទឹកហើយគេក៏ចេញមកវិញជាមួយនិងអាវឃ្លុំបិទបាំងរាងកាយដដែលរួចសឹមដើរសម្ដៅទៅទូសម្លៀកបំពាក់យកសម្លៀកបំពាក់យកមកស្លៀកពាក់ឲបានស្រួលបួលសឹមដើរមកទម្លាក់ខ្លួនលឺពូកវិញតែហាក់ដូចជាវិលវល់យ៉ាងមិចមិនដឹងទើបងើបដើរទៅលើកតុក្លតានោះយកមកអោបដដែល
~តុ~តុ~
"ជុងហា៎គឺអូនវ៉ាន់នីឡាណា!!"សម្លេងស្រួសស្រេសដូចសាររិកាបូករួមជាមួយនិងការគោះទ្វាធ្វើឲជុងគុករុញតុក្កតានោះទម្លាក់ពីលើពូករួចទម្លាក់ភួយទៅក្របពីលើមុននិងដើរទៅបើកទ្វាឲវ៉ាន់ឡា"(ស្លាប់ហើយចង្កេះខ្ញុំ)"តុក្កតាតូចបានត្រឹមតែនៅស្ងៀមពេលគេរុញខ្លួនទម្លាក់ពីលើពូកបែបនេះដូចមានអារម្មណ៍ថាខ្លួនឯងត្រឹមជារបស់ដែលគេចង់បានក៏យកមិនចង់បានក៏បោះចោលដូចសម្រាមឃើញទេបានអ្នកថ្មីចូលមកច្រានគេចោលគៀនជញ្ជាំង
"ហេតុអីបងយឺតយ៉ាងនេះអូនឈរចាំឡើងស្ពឹកជើងទៅហើយ"វ៉ាន់នីឡាហក់អោបករជុងគុកយ៉ាងណែនរអ៊ួរងូវទាំងធុញថប់ខឹងចិត្តដែលមកឈរចាំជុងគុកស្ទើរតែកន្លះម៉ោងទម្រាំតែគេមកបើកទ្វាឲ
"បងសុំទោសណាអំម្បាញ់មិញបងកំពុងរកសម្លៀកបំពាក់ទើបបានជាយូរបែបនេះសឺតៗឈប់ខឹងបងទៅណា"ជុងគុកទម្លាក់បបូរមាត់ថើបថ្នាស់នាងក្រមុំរូបស្រស់ពេញដោយក្ដីស្រលាញ់
YOU ARE READING
រឿង 🦋✨តុក្កតាមានជីវិត🦋✨
Randomស្នេហារវាងតុក្កតានិងមនុស្សវាមិនអាចទៅរូចឡើយក៏ប៉ុន្តែ.....សង្ឃឹមថាជាតិក្រោយពួកយើងនិងកើតមកជាគូរនិងគ្នា។ #និពន្ធដោយ:សុវណ្ណមេត្រី #ផុសក្នុងផេក:Sovan Metrey សុវណ្ណមេត្រី