សាកសព្វត្រូវគ្រួសារយកទៅធ្វលបុណ្យតាមប្រពៃណីកូរ៉េចំនែកនាយកសាលាក៏កំពុងតែក្រពុលមុខជាមួយរឿងមួយនេះដែរ
« ខ្ញុំគិតថាគួរបំពាក់កាំមេរ៉ាសុវត្តិភាពនៅជ្រុងខាងនោះដើម្បីមើលអោយច្បាស់ថាវាមានរឿងអ្វីកើតឡើងហើយអ្នកណាជាអ្នកបង្កវា » ពួកគេយល់ព្រមទើបនាំគ្នាបំពាក់កាំនេរ៉ានៅកន្លែងដែលតែងតែទទួលបានសាកសព្វថ្មីៗ រឿងមួយនេះបានក្លាយទីជារឿងក្ដីដ៏ក្ដៅគគុគចុះមុខទំព័រកាសែត សាលាក៏មិនព្រមបិទព្រោះអាចនឹងគ្មាបចំណូលទើបបង្ខំបើកអោយសិស្សរៀនតរទៅមុខទៀត
« យូរៗទៅសាលានេះពិតជាគួរអោយខ្លាចណាស់ហ្ហាគ្នាលែងចង់រៀនហើយគិតគួរសុំប៉ាម៉ាក់ដូរសាលាហើយខ្លាចក្រែងលោស្លាប់មុនស្គាល់រសជាតិបានប្ដី » នាងក្រមុំអោបដៃមិត្តសម្លាញ់យ៉ាងណែនខណៈពួកនាងកំពុងតែដើរមកបន្ទប់ទឹកជាមួយគ្នា សាលាដែលធ្លាប់តែមានសិស្សចេញលេងអ៊ូរអ៊ប្រែជាស្ងាត់ជ្រងំម្នាក់ៗលែងហ៊ានចេញពីក្នុងថ្នាក់សូម្បីដើរមកបន្ទប់ទឹក តែមិនដឹងជាចង្រៃអីនាងបែរជាឈឺជុះចំពេលនេះទើបបង្ខំចិត្តអូសដៃមិត្តមកទាំងត្រដាបត្រដួសណាមួយក៏ភ័យខ្លាចញ័រជើងអស់ទៅហើយ
« ឯងនេះ!!កុំនិយាយច្រើនពេកចូលទៅជុះទៅអោយឆាប់ឡើងនឹងអាលបានទៅថ្នាក់វិញយើងខ្លាចណាស់វើយ៎!កុំចូលយូរពេកឭទេលឿនៗទៅ » នាងដេញមិត្តអោយចូលឆាប់ៗចំនែកនាងស្ទុះរត់ទៅបិទទ្វាធំដែលជាទ្វារបស់បន្ទប់ទឹកនេះ រំលងអស់ទៅ15វិនាទីស្រាប់តែទ្វាដែលនាងខំទប់នោះក៏រង្គើឡើងព្រោះមានកម្លាំងបុកទម្លុះពីខាងក្រៅសម្រុកចូលមកខាងក្នុងនេះ នាងក្រមុំញ័រអស់ខ្លួនប្រាណព្រោះមនុស្សធម្មតាគេអាចនឹងបញ្ចេញសម្លេងពេលទម្លុះទ្វាចូលតែនេះបែរជាមិនឭសូរអ្វីទាំងអស់ទៅវិញកុំប្រាប់ណាថាមនុស្សរោគចិត្តដែលតាមសម្លាប់មនុស្សនោះកំពុងតែមកទីនេះ?មិនអាចទេៗនាងខ្លាចណាស់មិនអាចទៅរួចទេ!
« អាយ៎!!! » នាងស្រែកភ្លាត់សម្លេងពេលទ្វាបានបាក់ខណៈអ្នកដែលបានទម្លុះចូលមកនោះក៏ហក់ទៅសង្រ្កប់ពីលើនាងទាំងមុខដាមសុទ្ធតែឈាមនិងនៅមានកន្លែងខ្លះបាក់បែកទៀតផង គេជាមនុស្សយន្តមិនមែនជាមនុស្សទូទៅទេតែហេតុអីមុខគេដូចជាគីមថេយ៉ុងម្លេះ?
« ជួយផងៗអ្នកណាក៏បានដែរជួយខ្ញុំផង!! » នាងស្រែកខ្លាំងៗអោយគេជួយខណៈខ្លួននាងត្រូវកាមពិតចាក់ទម្លុះជាច្រើនដង គេលើកកាំបិតចាក់ជ្រៅចូលក្នុងសាច់របស់នាងហាក់បីដូចជាមនុស្សរោគចិត្ត ខណៈនោះដែលមិត្តម្នាក់ទៀតក៏លួចសង្ងំអើតមើលតាមរយៈចន្លោះទ្វាទាំងភ័យខ្លាចហើយនាងក៏បានឃើញមុខតុក្កតាម្នាក់នោះពេញៗដែរគេគឺជាគីមថេយ៉ុង...ហើយនាងក៏បានលួចថតទុកផងដែរ បន្ទាប់ពីកម្ទេចសាកសព្វតាមក្ដីប្រាថ្នារបស់គេរួចហើយគេក៏ងើបដើរចេញពីទីនោះបាត់ដោយគេក៏បានដឹងដែរថាមានមនុស្សបានឃើញមុខគេច្បាស់តែគេមិនខ្វល់ព្រោះពេលនេះគេចង់កម្ចាត់គីមថេយ៉ុងទី2អោយចេញឆ្ងាយពីជីវិតគូរស្រកររបស់ពួកគេហើយគេក៏មិនចង់អោយក្មេងម្នាក់នេះទៅរញ៉េរញ៉ៃជាមួយនឹងជុងគុកដែរ!
« ហេតុអីក៏ជាខ្ញុំ?ខ្ញុំមិនបានដឹងរឿងអ្វីនោះទេខ្ញុំពិតជាមិនដឹងមែនណា៎! » ថេយ៉ុងត្រូវគេចាប់កៀកជាប់រើមិនរួច មុននេះស្រីម្នាក់នោះបានរត់រួចខ្លួននឹងយកវីឌីអូមួយនោះមកអោយលោកគ្រូនាយកមើលទើបគាត់ខលហៅប៉ូលីសអោយមកចាំថេយ៉ុងយកទៅតែម្ដងដោយគ្មានការសួរនាំបើទោះបីជារាងតូចខំប្រកែកយ៉ាងណាក៏គ្មានអ្នកណាជឿម្នាក់"គិតថាថេយ៉ុងជាសត្វចម្លែកជាមនុស្សរោគចិត្តដែលមនុស្សគ្រប់គ្នាកំពុងតែខ្លាចរអា
« លែងថេយ៍ទៅ!! » ជុងគុកចូលមកឃាត់ពួកគេខណៈឃើញថាពួកគេចាប់មនុស្សដែលខ្លួនស្រឡាញ់ខ្លាំងបំផុត ដៃដែលនាយមិនហ៊ានសូម្បីតែច្របាច់មើលពេលនេះចុះត្រូវគេដាក់ខ្នោះជាប់នាំអោយក្រហមរងិល មើលទៅទំនងជាឈឺខ្លាំងណាស់ហើយមើលចុះ
« លោកប្រុសចន?! » ពួកគេរហ៏សប្រលែងដៃចេញរួចនាំគ្នាគេចទៅម្ខាងអោនក្បាលគោរពគេសឹងតែដល់ដី ចំនែកថេយ៉ុងក៏ឆ្ងល់មិនស្ទើរដែរតែមិនទាន់អាចសួរបានព្រោះដំណាក់កាលនេះស្ថានភាពកំពុងតែរញ៉េរញ៉ៃ
« ចាក់សោដោះខ្នោះដៃគេចេញទៅ » ជុងគុកបញ្ជារពួកគេទាំងមុខមាំ ម្នាក់ៗហាក់បីដូចជាអេះអុញព្រោះមួយជាបញ្ជារឪពុកអោយចុះមកចាប់យកទៅឃុំឃាំតែបញ្ជារកូនបែរជាអោយដោះលែងហើយពួកគេគែគោរពកោតខ្លាចប៉ាកូននេះណាស់តើអោយពួកគេធ្វើតាមអ្នកណាចោលអ្នកណាទៅ?
« ហេតុអីត្រូវហាមឃាត់មិនអោយចាប់ក្រែងថេយ៉ុងវាជាអ្នកសម្លាប់មនុស្សមិនអ៊ីចឹង?ភុស្តតាងឃើញច្បាស់ៗហើយចង់ប្រកែកដល់ណាទៀត? » ហ្វេមនីចេញមុខមកតរវ៉ាក៏ដូចដឹងហើយថាគេស្អប់ថេយ៉ុងខ្លាំងណាស់គេចង់អោយថេយ៉ុងទៅអោយឆ្ងាយៗពីគេកាន់តែឆ្ងាយកាន់តែល្អ
« ឯងកុំចេញលូកមាត់រឿងនេះយើងចេះចាត់ចែងហើយមើលថែខ្លួនឯងអោយល្អទៅប្រយ័ត្នយើងខ្វេះពោះវៀនសុីវើយ៎!! » បានដៃថេយ៉ុងស្ទុះស្រែកគំហកដាក់នាយខ្លាំងៗ ខណៈពេលដែលថេយ៉ុងស្ទុះស្រែកនោះញេក៏ត្រូវក្រុមប៉ូលីសចាប់គេជាន់សង្កត់នៅលើដីដូចគ្នាព្រោះខ្លាចគេធ្វើអ្វីមិនល្អ
« យើងអោយពួកឯងលែងសិស្សច្បងថេយ៉ុង!!មានឭយើងនិយាយទេហាស៎!! » ជុងគុកក្ដាប់ដៃស្រែកគំហកសម្លុតពួកគេខ្លាំងៗនាំអោយពួកគេភ័យញ័រខ្លួនប្រញ៉ាប់ដកជើងចេញពីស្មានិងដៃថេយ៉ុងហើយក៏ចាក់សោខ្នោះដោះគេចេញវិញជាប្រញ៉ាប់ ទឹកមុខគេមិនល្អទេបែបនេះហើយត្រូវតែឆាប់ដកថយបើមិនអ៊ីចឹងទេមានរឿងជាមិនខានឡើយ
« ប៉ាត្រូវការអោយគេចាប់ក្មេងម្នាក់នេះយកទៅហេតុអីកូនមកប្រកែក?កូនចង់ទុកអោយគេម្នាក់នេះដើរសម្លាប់មនុស្សដូចជាពេលនេះតើមែនទេ? » លោកចនចូលមកសួរនាំកូនប្រុសខណៈគាត់ក៏ក្រវីក្បាលហួសចិត្តជាមួយនឹងកូនរបស់ខ្លួនជាខ្លាំង ប៉ុន្មានលើកប៉ុន្មានសាហើយដែលគាត់តែងតែបាក់មុខចំពោះមុខមហាជនដោយសារតែចរិតរបស់កូនប្រុសខ្លួន?គ្រួសារគាត់គឺស្នងតំណែងពីជុងគុកអតីតជាតិមកម្លេះហើយក៏មានលាក់ទុកត្បូងគ្រីស្ទាល់មួយគ្រាប់ទៀតដែលមានពណ៌ក្រហមស្រស់ទំនងដូចជាបិដូងមនុស្សតែវាជាត្បូងហើយក៏គ្មានអ្នកណាដឹងថាវាមានប្រយោជន៍អីដែរតែតាំងពីជំនាន់មុនមកម្លេះគ្រួសារគេមិនអនុញ្ញាតអោយលក់វាឡើយ។
« ប៉ាពិនិត្យមើលវាអោយច្បាស់ជាមុនសិនមុននឹងចាប់គេកូនមិនចឿថាគេជាឃាតករសម្លាប់មនុស្សនោះទេវាមិនអាចទៅរួចទេ ពួកនាងស្លាប់នៅម៉ោង9:30នាទីតែម៉ោងនេះជាម៉ោងរៀននៅក្នុងសៀវភៅកត់វត្តមានក៏មានឃើញឈ្មោះរបស់ថេយ៉ុងនៅលើនោះដែរតាមសម្ដីគ្រូដែលបង្រៀនម៉ោងនោះក៏បាននិយាយថាថេយ៉ុងនៅក្នុងថ្នាក់ដែរ » ជុងគុកក្ដាប់ដៃយ៉ាងណែនប្រកែកតរវ៉ាជាមួយឪពុកមិនព្រមអោយគាត់ចាប់ថេយ៉ុងយកទៅជាដាច់ខាត
« ឯងតាមមើលគេហ្ហេស? » លោកចនអោបដៃមួលម៉ៅជាមួយនឹងចរិតរបស់កូន ចុះបើសិនក្មេងម្នាក់នេះចាប់សម្លាប់គេនោះតើវានឹងទៅជាយ៉ាងណាទៅ?
« ត្រូវហើយខ្ញុំចេញមកលួចមើលគេហើយពេលមានរឿងក៏ខ្ញុំបានសួរគ្រូជីវៈដែលកំពុងតែបង្រៀនគេនេះដែរគាត់អាចនិយាយការពិតបានទាំងអស់ » ជុងគុកទាញលោកគ្រូជីវៈអោយមកឈរជិតដៃគេ លោកគ្រូជីវៈហាក់អេះអុញពេលបានឃើញកែវភ្នែកដ៏កាចសាហាវរបស់លោកចន អាចនិយាយបានថាគាត់ខ្លាចឪពុកជាងកូនប្រុសទើបបានជាមិនមាត់
« ឃើញទេគេមិននិយាយអ្វីទេមានន័យថារឿងទាំងអស់គឺឯងកុហក ឆាប់ចាប់គេយកទៅអោយឆាប់ឡើង » លោកចនបន្ថែមសម្លេងបញ្ជារអោយកូបចៅចាប់ថេយ៉ុងញាត់ចូលឡានយកទៅកន្លែងឃុំឃាំង
« ឈប់ភ្លាម!!ឈប់ភ្លាមទៅឭយើងប្រាប់អោយឈប់ទេ!! » ជុងគុកចង់ស្ទុះចូលទៅឃាតតែត្រូវគ្រូប្រុសៗនៅទីនោះចាប់គៀកជាប់មិនអោយរើទៅណារួចបើបណ្ដោយច្បាស់ណាស់គេនឹងទៅរកថេយ៉ុង
« លែងខ្ញុំ!លែងខ្ញុំទៅរកថេយ៉ុងឆាប់លែងខ្ញុំភ្លាមទៅ! » បើទោះបីជាគេខំរើដល់ស្លាប់ខ្លួនទៀតក៏មិនសង្ឃឹមថាអាចរត់រួចដែរព្រោះគ្រូៗដែលចាប់គេនោះក៏មិនខ្សោយណាស់ណាដែរ។
« យកគេទៅឃុំកន្លែងថ្មី » លោកចនបញ្ជារអផយកូនចៅយកថេយ៉ុងទៅកន្លែងថ្មីព្រោះវាជាកន្លែងដែលជុងគុកមិនបានស្គាល់តែនៅកន្លែងចាស់មុននោះវាជាកន្លែងដែលជុងគុកបានស្គាល់បានទុកថេយ៉ុងនៅកន្លែងចាស់ច្បាស់ជាជុងគុកមកអុកឡុកគាត់យកថេយ៉ុងទៅវិញមិនខានឡើយ។
« បាទទទួលបញ្ជារ » ដោយសារតែគាត់ជាអ្នកចេញវិធានការណ៍អោយចាប់ដូចនេះហើយទើបគាត់អាចបញ្ជារអោយគេយកទៅឃុំទីណាក៏បាន។
« ដល់ពេលដែលខ្ញុំត្រូវបង្ហាញខ្លួនអោយលោកឃើញហើយលោកម្ចាស់ » ថេយ៉ុងទីមួយឈរសម្លឹងមើលទៅជុងគុកទាំងមុខមាំ មុខរបស់គេមិនញញឹមនោះទេព្រោះតែលោកចនអតីតជាតិធ្វើគេចេញមកបែបនេះ គេរងចាំជុងគុកយូរណាស់មកហើយទម្រាំតែមានពួកចោចូលមកជីកកាយផ្នូររបស់គេរួចទាញយកត្បូងគ្រីស្ទាល់ចេញពីគេអស់បើមិនដូចច្នេះទេគេក៏មិនបានងើបមកវិញដូចគ្នា ហើយពួកចោលនោះក៏គេជាអ្នកសម្លាប់ចោលដែរ...
___

YOU ARE READING
រឿង 🦋✨តុក្កតាមានជីវិត🦋✨
Randomស្នេហារវាងតុក្កតានិងមនុស្សវាមិនអាចទៅរូចឡើយក៏ប៉ុន្តែ.....សង្ឃឹមថាជាតិក្រោយពួកយើងនិងកើតមកជាគូរនិងគ្នា។ #និពន្ធដោយ:សុវណ្ណមេត្រី #ផុសក្នុងផេក:Sovan Metrey សុវណ្ណមេត្រី