Ep4:យកវាបោះចោលទៅ
តុក្កតាតូចត្រូវគេទុកចោលក្នុងបន្ទប់ដាក់ឥវ៉ាន់ស្ទើរតែពេញមួយសប្ដាហ៍រឿងអ្វីក៏គេជួបទាំងត្រជាក់ទាំងខ្លាច យំ ខ្វះភាពកក់ក្ដៅ ថ្ងៃនេះក៏គេអាចចេញជួបពន្លឺវិញប៉ុន្តែរ
"យកវាទៅបោះចោលទៅ"សម្លេងរឹងកំព្រឹសរបស់ម្ចាស់ដែលខ្លួនស្រលាញ់បញ្ជារឲហ្សេនដែលជាជំនិតយកតុក្កតាតូចទៅបោះចោលខាងក្រៅវិមានក្នុងគំនរសម្រាម
"បាទលោកប្រុស"ហ្សេនអោនគោរពទទួលបញ្ចារលោកប្រុសខ្លួនរួចទាញក្រណាត់សរនោះមកគ្របលើតុក្កតាហើយក៏យកខ្សែរមកចងវាយ៉ាងជាប់ចំនែកជុងគុកក៏ដើរចេញទៅរកវ៉ាន់នីឡាវិញមូលហេតុដែលគេយកបោះចោលព្រោះលោកគីមបានស្លាប់ហើយគេក៏មិនអាចមើលថែតុក្កតានោះបានទៀតដែលព្រផះតែអ្នកបម្រើរបានរអ៊ូគ្រប់គ្នាថាតុក្កតានោះមានកាយវិកានៅពេលដែលពួកគេឃើញធ្វើឲពួកគេខ្លាចដល់ជ្រុះសក់ឥឡូវជុងគុកក៏យកវាទៅបោះចោលដូចគ្នា ហ្សេនយកតុក្កតាតូចមកដាក់នៅជិតគំនរសម្រាមខាងក្រៅវិមាននាពេលក្បាលល្ងាច ថ្ងៃស្អែកប្រាកដជាមានឡានសម្រាមមកយកសម្រាមរួចយកតុក្កតានោះទៅបោះចោលហើយ
"(ហេតុអីគាត់យកខ្ញុំមកបោះចោលបែនេះ???)"ថេយ៉ុង នៅស្ងៀមមិនហ៊ានកម្រើកគេចាំបានថាពេលគេនៅក្នុងបន្ទប់ដាក់ឥវ៉ាន់មានអ្នកបម្រើខ្លះបានឃើញគេមានចលនាហើយក៏ភ័យស្រែកផ្អើលវិមាន។
ពេលព្រឹកបានឈានមកដល់ឡានប្រមូលសម្រាមក៏បានមកដល់វិមានរបស់ត្រកូលចនហើយក៏លើកយកតុក្កតានោះបោះចូលក្នុងឡានសម្រាមបូករួមជាមួយនិងសម្រាមកាកសំណល់ដទៃទៀត ចំនែកជុងគុកដែលឈរមើលមកពីខាងលើវិញគេមានអារម្មណ៍ថាដូចជាល្ហល្ហេវយ៉ាងមិចមិនដឹងទេពេលដែលឃើញគេយកតុក្កតានោះទៅឆ្ងាយពីខ្លួន។
តុក្កតាតូចជាមួយនិងសម្រាមផ្សេងទៀតត្រូវគេយកមកចាក់ចូលក្នុងអន្លង់មួយត្រៀមនិងកប់នៅថ្ងៃស្អែកអន្លង់នោះគឺមានសុទ្ធតែតុក្កតាដែលគេបោះចោលបូករួមជាមួយនុងតុក្កតាតូចនេះផងដែល របស់អ្វីក៏ដោយតែចាស់គេដឹងតែបោះចោលហើយ
"ហុឹម....ខ្ញុំមិនគួរណាបង្ហាញកាយវិកាឲគរឃើញសោះ ពេលនេះខ្ញុំលែងបាននៅជិតម្ចាស់ខ្ញុំទៅហើយ"ថេយ៉ុង អង្គុយរអ៊ូម្នាក់ឯងព្រោះគេត្រូវស្រាយចេញពីក្រណាត់ហើយពេលនេះក៏មកអង្គុយរអ៊ូអន់ចិត្តព្រោះម្ចាស់យកគេមកបោះចោល
YOU ARE READING
រឿង 🦋✨តុក្កតាមានជីវិត🦋✨
Randomស្នេហារវាងតុក្កតានិងមនុស្សវាមិនអាចទៅរូចឡើយក៏ប៉ុន្តែ.....សង្ឃឹមថាជាតិក្រោយពួកយើងនិងកើតមកជាគូរនិងគ្នា។ #និពន្ធដោយ:សុវណ្ណមេត្រី #ផុសក្នុងផេក:Sovan Metrey សុវណ្ណមេត្រី