Episode15:ចនជុងគុកជារបស់យើង

572 51 2
                                    

     « ចនជុងគុកគេជារបស់យើង!! » តុក្កតាកំណាចបង្ហាញផ្ទៃមុខញញឹមយ៉ាងគួរអោយខ្លាចសម្លឹងមើលទៅពួកគេតាមរយៈបង្អួចកញ្ចក់នោះ សុខៗគេក៏ដើរចេញពីទីនោះដោយមិនដឹងថាគេដើរទៅណាបន្តរនោះឡើយ
     «[...] ហេតុអីបានជាតុក្កតានេះគឺជាគីមថេយ៉ុង?ក្រែងគេបានស្លាប់និងចាប់ជាតិម្ដងទៀតក្នុងជាតិថ្មីនេះហើយទេតើចុះតើតុក្កតានោះមានគំនុំអ្វីបានជាចង់មកដណ្ដើមជុងគុកទៅវិញ? » សំណួរវានីតែជាសំណួរគ្មានអ្នកណាអាចឆ្លើយបានហើយក៏គ្មានអ្នកណាដឹងដែរថាវាយ៉ាងម៉េចបន្តរទៀតនោះទេមានតែចាំមើលថានឹងមានរឿងអ្វីបានកើតឡើង។
     ព្រឹកថ្ងៃបន្ទាប់សិស្សសាលានៅសាលាដែលថេយ៉ុងបានរៀនគឺត្រូវស្លាប់ជាបន្តរបន្ទាប់ហេតុការណ៍ស្លាប់សុទ្ធតែពិបាកមើលដូចៗគ្នាតើវាបង្ករឡើងដោយសារអ្វីទៅ?អ្នកណាជាអ្នកសម្លាប់ពួកគេ?សិស្សក្នុងថ្នាក់មាន50នាក់ពេលនេះនៅសល់តែ47នាក់ប៉ុណ្ណោះ3នាក់ទៀតបានស្លាប់ក្នុងហេតុការណ៍មួយនោះទៅហើយ សម្លេងទ្រហ៊ោយំរបស់ក្រុមគ្រួសារយ៉ាងគួរអោយសង្វែកដង្ហោយហៅកូនអោយក្រោកឡើងមកវិញបើទោះបីដឹងហើយថាវាមិនអាចនោះទេ ស្លាប់សុទ្ធតែព្រេងវាសនាស្លាប់គឺមិនអាចរស់ឡើងវិញបាននោះឡើយ
     « ហេតុអីការស្លាប់ចេញមកដូចៗគ្នាបែបនេះ?មានបិសាចនៅក្នុងទីក្រុងនេះទេដឹង? » សិស្សស្រីម្នាក់ទំនងខ្លាចជាងគេហើយក៏មាត់ដាចជាងគេដែរនាងគិតថាក្នុងទីក្រុងនេះកំពុងតែមានបិសាចព្រោះតើមានមនុស្សឯណាសម្លាប់មនុស្សយ៉ាងសាហាវឃោឃៅដល់ថ្នាក់នេះ
     « កុំចេះតែនិយាយផ្ដេសផ្ដាស់!សម័យបច្ចេកវិទ្យាទំនើបហើយវាមិនអាចមានបិសាចចង្រៃឯណាទៀតនោះទេ » សិស្សប្រុសមានជាប្រធានថ្នាក់ហាស្ដីអោយនាងផាំងៗមិនទុកមុខព្រោះតែគេមិនចូលចិត្តចរិតរបស់នាងព្រមទាំងបបូរមាត់ប៉ប៉ាច់ប៉ប៉ោចឥតប្រយោជន៍មួយនោះផងដែរ
« ក៏ខ្ញុំចេះតែសង្ស័យទៅណា៎ » នាងងាកមុខចេញព្យាយាមគេចចេញពីខ្សែភ្នែកកំណាចដែលសម្លឹងមកកាន់នាង គេតែងតែបែបនេះអោយតែពេលនាងនិយាយតែងតែមានគេជាអ្នកស្ដីអោយនាងជានិច្ច
« បិតបបូរមាត់នាងខ្លះទៅបើនាងមិននិយាយក៏គ្មានអ្នកណាថាមាងជាមនុស្ស.គដែរ » សម្ដីរបស់គេធ្វើអោយនាងបិទបបូរមាត់ជិតភ្លាមលែងហ៊ានវាចាតវ៉ាចំអកឡកឡឺយទៀត នាងក៏ដឹងថាបើឌឺគេលិទ្ធផលទទួលមកវិញមិនមែនស្រាលនោះទេ
« វណ្ណដេតបានហើយ » ថេយ៉ុងចូលមកអង្អែលស្មាគេតិចៗហាក់ជួយកាត់បន្ថយកំហឹងរបស់គេ គេពិតជាបាត់ខឹងពិតមែនព្រោះបានក្រាស់មកលួងលោមនោះអី ហ្សីខាំបបូរមាត់សម្លក់សម្លឹងថេយ៉ុងពេញដោយកំហឹង តាមពិតវណ្ណដេតជាមនុស្សប្រុសដែលនាងលួចស្រឡាញ់តែមិននឹកស្មានថាប្រុសម្នាក់នេះបែរជាទៅស្រឡាញ់ថេយ៉ុងដែលជាសត្រូវរបស់នាងទៅវិញ
« កុំសម្លក់ថេយ៉ុង! » គេងាកមកស្ដីអោយនាងម្ដងទៀតពេលដែលប្រុងនឹងបោះជំហានចេញពីទីនេះ វណ្ណដេតនិងហ្សីជាគូរដណ្ដឹងនិងគ្នាហើយក៏ជាបងប្អូនជីដូនមួយផងដែរ គេមិនពេញចិត្តនាងហើយក៏មិនចង់រៀបការជាមួយនាងតែគ្រួសារជាអ្នកបង្ខំទើបគេព្រមតាមទាំងមិនចង់ ណាមួយគេក៏ជាកូនដែលស្ដាប់បង្គាប់ឪពុកម្ដាយបំផុតគេម៉េចនឹងអាចជំទាស់ពួកគាត់បានទៅ?
« ខ្ញុំមិនបានសម្លក់នោះទេ!! » នាងខាំមាត់ប្រកែកជាមួយគេយ៉ាងលឿនព្រោះភ្នែកនាងគឺបែបនេះណាមួយមុននេះក័នាងបានសម្លក់នាងគ្រាន់តែជាមនុស្សមិនចេះទទួលស្គាល់កំហុសតែប៉ុណ្ណោះ
« បានហើយៗអ្នកទាំងពីរឈប់ឈ្លោះគ្នាទៅបានទេ? » ថេយ៉ុងចូលមកឃាតព្យាយាមអោយពួកគេស្ងាត់មាត់ព្រោះពេលនេះមិនមែនជាពេលត្រូវឈ្លោះគ្នាយកឈ្នះចាញ់នោះទេ
« ហុឹស » គេបែរមុខចេញពីនាងចំនែកនាងក៏បានត្រឹមសម្លឹងទៅគេទាំងខកចិត្ត ជាគូរដណ្ដឹងនឹងគ្នាតាំងពីអាយុ12ឆ្នាំេហូតដល់18ឆ្នាំគេនៅតែនិនខ្វល់ជាមួយនាងទុកនាងដូចជាអ្នកក្រៅមិនស្មើរមនុស្សដែលគេទើបតែស្គាល់ យូរៗទៅគូរដណ្ដឹងម្នាក់នេះពិតជាមិនមានជាប្រយោជន៍អ្វីអោយនាយសោះឡើយ
« បានហើយៗ » ថេយ៉ុងដកដង្ហើមធំតឹងទ្រូងជាខ្លាំង ពីរនាក់គេនេះគិតតែឈ្លោះគ្នាមិនយល់ដល់នាយដែលជាអ្នកកណ្ដាលចាំឃាតទាល់តែសោះ យូរៗទៅដល់ថ្នាក់ហ្សីស្អប់គេកាន់តែខ្លាំងព្រោះគិតថាមកពីគេទើបគូរដណ្ដឹងនាងមិនចូលចិត្តនិយាយរកនាង
« លោកមិនដែលចាត់ទុកខ្ញុំជាគូរដណ្ដឹងរបស់លោកម្ដងណាទេលោកទុកខ្ញុំដូចជាអ្នកដទៃ យូរៗទៅលោកបែរជាស្រឡាញ់គីមថេយ៉ុងជាងខ្ញុំទៅទៀតហ្ហេស? » នាងស្រែកគំហកដាក់គេទាំងទឹកភ្នែក
« មែនហើយខ្ញុំស្រឡាញ់គីមថេយ៉ុងជាងនាង គេល្អជាងនាងគេមានចំណុចល្អច្រើនជាងនាងឆ្ងាយណាស់ចំនែកនាងមានអ្វីអោយខ្ញុំសរសើរ?មានតែស្រែកកោតៗរករឿងខ្ញុំមួយថ្ងៃៗមិនចេះចប់មិនចេះហើយ » គេសែនមួលម៉ៅស្រែកចង្អុលមុខនាងវិញ មនុស្សនៅជុំវិញនោះខ្លះក៏ចូលមកឃាតគេខ្លះទៀតបានត្រឹមឈរមើលព្រោះមិនហ៊ានលូកដៃជួយ
« ហ្អឹកៗ...បើពិបាកពេកចាំខ្ញុំចេញពីលោកមិនបាច់ចាំនៅធ្វើជាឆ្អឹងទទឹង.ករវាងលោកនិងគេទៀតនោះទេ! » នាងហាស្ដីអោយគេហើយក៏ដើរចេញយឺតៗបំណងអោយគេលួងតែគេមិនលួងហើយក៏ឆ្លៀតថែមអោយនាងខឹងលើសដើម
« ចេញទៅបើគ្មាននាងជីវិតរបស់ខ្ញុំនឹងរីករាយជាងនេះ » គេថាហើយក៏ដើរចេញពីនាងដែរតែក្នុងទិសដៅផ្ទុយ ពេលឭសម្ដីគេហើយនាងក៏ដើរចេញដែរហើយក៏ទិសផ្ទុយពីគេដូចគ្នា
« ហឺយ!ក្មេងសម័យនេះពិបាកពន្យល់ណាស់មួយៗ » នាយកសាលាដកដង្ហើមធំមិនដឹងសម្រួលពួកគេយ៉ាងម៉េចទើបសម្រេចបណ្ដោយពួកគេសិនហើយគាត់គឺងាកមកពិនិត្យសាកសព្វនោះវិញម្ដង។
នាងដើរបណ្ដើរយំបណ្ដើររហូតមកដល់ខាងក្រោយសាលាបាក់បែក នាងសម្រុកខ្លួនអង្គុយយំអោបក្បាលជង្គង់នៅលើស្មៅទាំងខូចចិត្តខណៈនោះដែរសម្លេងសម្រឹបជើងមនុស្សបានបន្លឺឡើងវាធ្វើអោយនាងដាច់អស់អារម្មណ៍យំរួចងើបរកមើលប្រភបសម្លេង
« មកអង្គុយយំអីនៅទីនេះ? » សម្លេងដូចរ៉ូប៊តធ្វើអោយនាងភ័យរឹតតែខ្លាំង ខណៈពេលក្រឡេកភ្នែកទៅឃើញតុក្កតាយន្តចម្លែកម្យ៉ាងកំពុងតែដើរមករកនាងយឺតៗក្នុងសម្លៀបំពាក់ប្រឡាក់ទៅដោយឈាម នាងភ័យរឹតតែខ្លាំងខំរំកិលខ្លួនថយក្រោយរហូតដល់ខ្នងអឹបជញ្ជាំង នាងខ្លាចផ្ទៃមុខរបស់តុក្កតាមួយនោះណាស់
« នាងកំពុងតែខូចចិត្តដោយសារត្រូវអ្នកដទៃដណ្ដើមយករបស់ដែលនាងស្រឡាញ់តើមែនទេ? » គេសួរចំៗរួចក៏ញញឹមចាប់បោចសក់របស់នាង ហ្សីចាប់ផ្ដើមភ័យលើសមុនព្យាយានលើកដៃសំពះគេសុំអោយគេអាណិតតែគេមិនស្ដាប់ថែមទាំងសម្លាប់នាងយ៉ាងឈាមត្រជាក់ទៀតផង
« ហ្អឹកៗឈឺណាស់!! » នាងត្រូវតុក្កតានោះសម្លាប់និងខ្វេះពោះវៀនចេញមកក្រៅយ៉ាងគួរអោយរន្ធត់ នាងចុកចាប់រហូតដល់ដាច់ខ្យល់ស្លាប់នៅនឹងកន្លែងនោះតែម្ដង អ្នកណាក៏ដោយអោយតែខូចចិត្តរឿងស្នេហាគឺគេសម្លាប់ចោលទាំងអស់ បន្ទាប់សម្លាប់នាងហើយគេក៏ដើរចេញពីទីនោះទាំងទឹកមុខញញឹមជាប់ ហាហាពេលសម្លាប់មនុស្សបែបនេះអារម្មណ៍ល្អអ្វីម្លេះទេ។
អង្គុយក្នុងថ្នាក់អស់ពេលជាយូរហើយនៅតែមិនឃើញគូរដណ្ដឹងចូលរៀនសោះទើបគេអង្គុយរៀនទាំងមិនសូវស្រួល ផុតពីមួយម៉ោងចូលដល់មួយម៉ោងរហូតឈានដល់ម៉ោង12ថ្ងៃត្រង់ដែលជាម៉ោងសម្រាកទើបមានគេផ្អើលឆោឡោព្រោះមានសិស្សសិស្សខូចមួយក្រុមបានឃើញសាកសព្វរបស់ហ្សីនៅខាងក្រោយសាលាចាស់ ដំណឹងនេះធ្វើអោយវណ្ណដេតស្ទើរតែទន់ជង្គង់ដួលស្លាប់ គេស្ទុះរត់ទៅរកអ្នកជាគូរដណ្ដឹងទាំងអារម្មណ៍រសាប់រសល់
« ហ្សី!! » គេចូលទៅលើកនាងទាំងដែលនាងមិនដឹងជាដាច់ខ្យល់ស្លាប់តាំងពេលណានោះទេ គ្រឿងក្នុងរបស់នាងត្រូវគេខ្វេះខ្ទីចខ្ទីអស់ឈាមហូរតាមមាត់ភ្នែកបិទមិនជិតបញ្ជាក់ថានាងស្លាប់ទាំងមិនអស់ចិត្ត គេទប់ទឹកភ្នែកលែងជាប់ស្រស់ទឹកភ្នែកដូចទឹកបាក់ទំនប់យកដៃទៅទះថ្ពាល់នាងតិចៗដាស់អោយនាងក្រោកតែមិនបានផលព្រោះនាងបានដាច់ខ្យល់ស្លាប់តាំងពីយូរណាស់បាត់ហើយ
« ហ្សី!ងើបឡើងភ្លាមមកយើងដេញអោយនាងចេញមិនមែនដេញអោយនាងទៅរហូតបែបនេះទេ ខ្ញុំគ្រាន់តែអោយនាងចេញពេលណាខ្ញយំអារម្មណ៍ល្អនាងអាចមកវិញបានហើយហេតុអីក៏នាងចេញពីខ្ញុំបែបនេះ » គេចាប់នាងរលាក់តិចៗហាក់ដូចជានាងកំពុងតែសន្លប់ហើយគេក៏ដាស់នាងអោយក្រោក បើទោះបីមិនដែលស្រឡាញ់នាងក៏ដោយពេលដែលនាងស្លាប់បែបនេះគេមិនអាចធ្វើចិត្តភ្លាមៗបានទេវាពិតជាទាន់ហន់ពេកហើយគេធ្វើចិត្តមិនបានទេ ពេលនាងស្លាប់បែបនេះគេមានអារម្មណ៍ថាបេះដូងគេចំហរលែងដឹងក្ដីឈឺចាប់ឬសេចក្ដីរីករាយអស់រលីង
     « វណ្ណដេតបានហើយគេទៅបានសុខហើយ » ថេយ៉ុងចូលមកអង្អែលស្មារបស់វណ្ណដេតតិចៗដើម្បីដាស់សតិរបស់គេមកវិញ នាយក៏មិនដឹងថាហេតុអីសុខៗទៅជាបែបនេះដែរ
     « ពេលនេះថ្នាក់យើងនៅសល់តែ46នាក់ប៉ុណ្ណោះតើវានឹងបន្តសល់ប៉ុន្មាននាក់តទៅមុខទៀតទៅ? » សិស្សស្រីម្នាក់ចាប់ផ្ដើមទឹកភ្នែករហាមមិនដឹងថាគួរធ្វើបែបម៉េចតទៀតពេលនេះសិស្សថ្នាក់នាងសក់តែ46នាក់ទៀតប៉ុណ្ណោះ តើអាចទេនឹងស្លាប់ទាំងអស់គ្នាដោយមិនដឹងមូលហេតុបែបនេះទៀត?
     « កុំទាន់អាលស្លន់ស្លោពួកយើងកំពុងតែពិនិត្យរកមើលថាមានអ្វីមិនប្រក្រតីឬអត់នៅជុំវិញបរិវេណនេះហើយសិស្សទាំងអស់គ្នានៅបន្តររៀនធម្មតាដដែលចុះចាំពួកខ្ញុំប្រមូលគ្នីគ្នាអោយមកការពារបរិវេណសាលានេះ »។

រឿង 🦋✨តុក្កតាមានជីវិត🦋✨Where stories live. Discover now