រឿង🦋✨តុក្កតាមានជីវិត🦋✨Ep6

751 71 1
                                    

Ep6:ខ្ញុំអាចមើលដឹងពីចិត្តមនុស្ស!

"(ទុកខ្ញុំជារបស់លេងឬ???)"ថេយ៉ុងសើចហួសចិត្តនិងខ្លួនឯងដែលគេទុកជារបស់លេង ពិតជាគួរឲអស់សំណើចណាស់គេគិតថាតុក្កតាមិនមានបេះដូងមិនស្គាល់ការស្រលាញ់

"ឯងគួរឲស្រលាញ់ម្លេះទេ"ជុងគុក ញីថ្ពាល់ថេយ៉ុងតិចៗទាំងគ្រឺតក្នាញ់តែថេយ៉ុងអាចមើលដឹងថាគេស្រលាញ់នីឡាមិនមែនគេបេះដូងរបស់ជុងគុកមានតែនីឡាមិនមានវត្តមានគេនោះឡើយ

"ហិហិ"តុក្កតាតូចព្យាយាមញញឹមទាំងផ្នែកខាងក្នុងខ្ទេចខ្ទាំកាន់តែសម្លឹងមុខប្រុសម្នាក់នេះគេកាន៊តែដឹងថាប្រុសម្នាក់នេះមិនបានស្រលាញ់គេឡើយកាន់តែសម្លឹងគេកាន់តែខូចចិត្តកាន់តែមើលគេកាន់តែឈឺចាប់

"ឯងញញឹមមែនទេ??"ជុងគុក លើកដៃទៅច្បិចថ្ពាល់តុក្កតាតូចតិចៗទាំងក្នក់ក្នាញ់គេសែនក្នាញ់ពេលថ្ពាល់ប៉ោងៗមួយនេះប្រែរជាពណ៌ក្រហម

"សឺត..."ជុងគុក អោនទៅថើបបូរមាត់ពណ៌កុលាបនោះថើរៗសឹមងើបមកសម្លឹងមុខតុក្កតានោះវិញចំនែកតុក្កតាតូចក៏បែរជាញញឹមដាក់គេយ៉ាងស្រស់ដូចគ្នា

"ឯងគួរឲស្រលាញ់ណាស់"មិនដឹងថាយ៉ាងមិចទេគេចូលចិត្តសម្លឹងមុខតុក្កតាមួយនេះណាស់វាគួរឲស្រលាញ់ប្លែកតែបេះដួងគេមិនមានកន្លែងសម្រាប់ដាក់តុក្កតាតូចនេះឡើយព្រោះតែពាក្យថា"គេជាតុក្កតាខ្ញុំជាមនុស្ស"។

ងាគមកមើលនីឡាឯនេះវិញស្រីស្រស់ដើរអោបដៃកម្លោះមាឌមាំម្នាក់ទៀតតាមមើលទៅពួកគេដូចជាគូរសង្សារនិងគ្នាអញ្ចឹង អញ្ចឹងមានន័យថាថេហ៍ស្រលាញ់ជុងគុកតែជុងគុកស្រលាញ់នីឡាចំនែកនីឡាស្រលាញ់ ហ្យុងជី

"បងសម្លាញ់ហា៎អូនគិតថាចង់ដើរលេងជាមួយបងឲបានពេញមួយថ្ងៃតែម្ដងទៅចាំល្ងាចនេះអូនទៅវិមានចនវិញ"នីឡាញញឹមអោបដៃផ្ដេកខ្លួនទៅលើដើមដៃមាំរបស់នាយកម្លោះវ័យ30ឆ្នាំ

"អូនមិនខ្លាចប្ដីអូនប្រចណ្ឌ័ទេឬ???"ហ្យុងជីញញឹមចុងមាត់សម្លឹងមុខនាងក្រមុំដែលហាច់ហើរមករកគេដោយខ្លួនឯង ហ្យុងជីនិងជុងគុកជាសត្រូវក្នុងមុខជំនួញដូចគ្នាពួកគេនិនអាចត្រូវគ្នាបានឡើយចំនែកនីឡាគឺជាស្រីដែលហាច់មករកហ្យុងជីដោយខ្លួនឯង

រឿង 🦋✨តុក្កតាមានជីវិត🦋✨Where stories live. Discover now