Ep13:ថេយ៉ុង!!!!!!!
"នេះមានរឿងស្អី?!...ថេហ៍....ថេយ៉ុង...គីមថេយ៉ុង"ជុងគុកភ័យញ័រជើងស្ទុះរត់ទៅបន្ទប់នៅជាន់ខាងលើដែលជាបន្ទប់របស់គេមិននឹកស្មានថាគេចេញពីផ្ទះតែមួយថ្ងៃសោះមានរឿងបែបនេះកើតឡើង
~ព្រូស~
ជុងគុកទន់ជង្គង់លុតទៅលើដីមួយទំហឹងពេលប្រទះឃើញតុក្កតាតូចដែលត្រូវគេវះគ្រប់កន្លែងកែវភ្នែកក៏ស្រទន់ក៏បាត់ចេញពីរង្វង់ភ្នែកដូចគ្នា ជុងគុក ស្ទុះទៅត្រកងកាយតុក្កតាតូចមកអោបជាប់ដើនទ្រូង បេះដួងនៅទ្រូងខាងឆ្វេងធ្លាក់ដល់ដីប្រេះដូចអំបែង ទឹកភ្នែកដែលមិនធ្លាប់ហូរស្រក់ដោយសារនណារម្នាក់វាក៏ចេញមកដោយឯកឯង
"ថេហ៍....ឯងយ៉ាងមិចហើយថេយ៉ុងលឺយើងហៅទេ?!"ជុងគុក ខំប្រុងលើកតុក្កតាតូចយោលវាតិចៗឲ្យវាមានចលនាតែអ្វីៗហាក់មិនដំណើរការដូចគេគិតឡើយតុក្កតាតូចនៅស្ងៀមគេទៅហើយទៅចោកប្រុសដ៏អាក្រក់មួយនេះជារាងរហូតហើយ
"ថេហ៍...ក្រែងឯងសន្យារថានៅជាមួយយើងរហូតមែនទេថេហ៍ងើបភ្លាមមកថេហ៍"ជុងគុក រុញតុក្កតានោះតិចៗទាំងទឹកភ្នែក។
"នេះជារឿងដែលអត្មានិយមបំផុតកុំយកគម្រូរតាមតួរប្រុសនៅក្នុងរឿងនេះឲ្យសោះលឺទេ?!"ជុងគុកក្នុងវ័យ88ឆ្នាំកំពុងនិទានរឿងឲ្យចៅស្ដាប់
"បាទ/ចាស៎លោកតា"។
រទេះរុញរបស់វ័យចំណាស់បន្តរទៅមុខជានិច្ចរហូតមកដល់ទួលមួយដែលមានរូបរាងដូចជាផ្នូរនៅខាងមុនផ្ទាំងថ្មនោះមានឆ្លាក់ឈ្មោះធំៗដែលពួកយើងអាចដឹងថា
(គីមថេយ៉ុង ភរិយារបស់លោកចនជុងគុក )ម្រាមដៃជីជ្រួញលើកទៅជូតវាសនៅលើរូបថតបោសធូលីដីចេញ គេគឺគីមថេយ៉ុងតុក្កតាតូចដែលជុងគុកស្រលាញ់ខ្លាំងបំផុត
"អូនទៅចោលបងជាង70ឆ្នាំហើយហេតុអីអូនទៅចោកបងដោយមិនបានលាបែបនេះ???អូនដឹងទេចាប់តាំងពីពេលដែលអូនចាកចេញទៅបេះដូងបងដូចបាត់អស់មួយចំហៀងបងនឹកអូនណាស់ដឹងទេគីមថេយ៉ុង"តាមពិតរឿងដែលគេយកមកនិទានឲ្យចៅៗស្ដាប់វាជារឿងពិតរបស់គេនិងតុក្កតាតូចមួយនេះ គេគ្នានប្រពន្ធគ្នានកូនជីវិតគេឆារចោលចាប់តាំងពីថេយ៉ុងចាកចេញគេក្លាយជាមនុស្សមិនចេះនិយាយស្ដីអ្វីទាំងអស់គិតតែពីយំទម្រាំតែគេធ្វើចិត្តបានគេចំណាយពេលស្ទើតែពេញមួយជីវិត គេតែងតែបន្ទោសខ្លួនឯងថាបើសិនគេមិនចាកចេញពីផ្ទះក៏គ្នានរឿងនេះកើតឡើងដែល។
YOU ARE READING
រឿង 🦋✨តុក្កតាមានជីវិត🦋✨
Acakស្នេហារវាងតុក្កតានិងមនុស្សវាមិនអាចទៅរូចឡើយក៏ប៉ុន្តែ.....សង្ឃឹមថាជាតិក្រោយពួកយើងនិងកើតមកជាគូរនិងគ្នា។ #និពន្ធដោយ:សុវណ្ណមេត្រី #ផុសក្នុងផេក:Sovan Metrey សុវណ្ណមេត្រី