Ep1:តុក្កតា????
~ទីតៗ~
សម្លេងសុីភ្លេរថយន្តនិងគ្រឿងជំនិះផ្សេងៗលាន់លឺត្រហឹងពេញទីក្រុងសេអ៊ូលនាប្រទេសកូរ៉េខាងត្បូង ពេលនេះមិនដឹងថាមានរឿងអ្វីបានជាកកស្ទះស្ទើរតែទៅមុខមិនរួចទៀត"ហឺយ!!!!"កម្លោះសង្ហារវ័យ22ឆ្នាំអង្គុយដកដង្ហើមធំជាច្រើនសារនៅក្នុងរថយន្តពណ៌ខ្មៅសេរីទំនើបរបស់ខ្លួន គេមានឈ្មោះថាចនជុងគុក CEO វ័យក្មេងជោគជ័យគ្រប់វិស័យជំនួញហើយក៏រឹតតែពិសេសនោះគេមានគូរដណ្ដឹងដ៏ស្រស់ស្អាតឈ្មោះ គីម វ៉ាន់នីឡា កូនស្រីតែមួយគត់ក្នុងត្រកូលគីម(មានប្រវត្តិលាក់បាំងច្រើនមិនអាចបើកចំហរបាន)
"លោកប្រុសបន្តិចទៀតហួសកន្លែងស្ទះហើយទាន"នាយហ្សេនងាគមកប្រាប់ចៅហ្វាប្រុសវ័យក្មេងរបស់ខ្លួនទាំងកាយវិកាអោនគោរព
"អុឹម..."ជុងគុកក្រហឹមដើមករដឹងលឺមុននិងបែរទៅចាប់អារម្មណ៍លើអេក្រង់ទូរសព្ទ័វិញ មិនយូរប៉ុន្មានរថយន្តពណ៌ខ្មៅរលោងរបស់ CEO វ័យក្មេងបន្តរដំណើរទៅមុខយ៉ាងលឿនស្លេវបន្ទាប់ពីគេចចេញពីកន្លែងកកស្ទះបាន។
~ងុឺត~
សម្លេងជាន់ហ្រ្វាំងកង់របស់រថយន្តទង្គិចជាមួយនិងបេតុងលាន់លឺសម្លេងរងំពេញបរិវេណភូមិគ្រឹះត្រកូលគីម ជុងគុកបោះជំហានចុះពីលើរថយន្តដើរសម្ដៅទៅក្នុងវីឡាព្រោះថ្ងៃនេះប៉ាក្មេងគេមានប្រគល់របស់ឲគេមួយតែមិនដឹងថាជាអ្វីចាំបាច់ឲគេមកយកដោយខ្លួនឯង"ជម្រាបលោកប៉ាខ្ញុំមកដល់ហើយ"ជុងគុក អោនគោរពមនុស្សចាស់ដែលអង្គុយអានកាសែតនៅលើសាឡុង
"អូហ៍ជុងមកទាន់ពេលល្អណាស់នៀក៎....ហ្សេនឯងទៅជាមួយនិងវីតទៅគេទៅយករបស់មួយមកឲហើយ"មនុស្សចំណាស់វាចាស្រដីដេញកូនចៅជំនិតរបស់នាយកម្លោះជុងគុកឲទៅជួយយករបស់អ្វីមួយប្រហែលជាវាធ្ងន់ណាស់ហើយទើបចាប់បាច់ទៅ2អ្នក
"បាទលោកម្ចាស់"ហ្សេនអិនគោរពមិននិងដើរទៅតាមជំនិតម្នាក់ទៀតតាមការបញ្ជាររបស់ចៅហ្វាយធំ
"របស់នេះមានតម្លៃរសម្រាប់ប៉ាណាស់កូនត្រូវថែរក្សារវាឲបានល្អកុំឲបាក់បែកឲសោះតែបើចង់ដឹងថាហេតុអ្វីបានជាវាមានន័យសម្រាប់ប៉ាកូនត្រូវតែវៃកំទេចវាចោលនោះនិងឃើញរូបថតមួយសន្លឹកនៅខាងក្នុងនោះតែប៉ាជៀថាកូនមិនហ៊ានកំទេចវាចោលទេហើយក៏ថែរក្សារល្អជាងប៉ាដែល"លោកគីមញញឹមនិងវាចាយ៉ាងវែងអន្លាយផ្ដែរផ្ដាំកូនប្រសាប្រុសហាក់បីដូចជារបស់មួយនោះមានតម្លៃរដមហាសាលមិនអាចកាត់ថ្លៃបានសម្រាប់គាត់យ៉ាងអញ្ចឹង
YOU ARE READING
រឿង 🦋✨តុក្កតាមានជីវិត🦋✨
Diversosស្នេហារវាងតុក្កតានិងមនុស្សវាមិនអាចទៅរូចឡើយក៏ប៉ុន្តែ.....សង្ឃឹមថាជាតិក្រោយពួកយើងនិងកើតមកជាគូរនិងគ្នា។ #និពន្ធដោយ:សុវណ្ណមេត្រី #ផុសក្នុងផេក:Sovan Metrey សុវណ្ណមេត្រី