Ep8:ចាំខ្ញុំបញ្ចុកលោកម្ចាស់!
បន្ទាប់ពីអះអាងថាខ្លួនជាអ្នកកាពារហើយថេហ៍ក៏បែរមកជួយកាងាររបស់អ្នកបម្រើរក្នុងផ្ទះបាយបន្ថែមទៀតដើម្បីឲឆាប់រួច។ចំនែកជុងគុកវិញនាយខំប្រឹងធ្វើការនៅក្នុងក្រុមហ៊ុនឲឆាប់រួចរាល់អាល់និងទៅជួបថេយ៉ុង នាយមិនដឹងថានាយគិតយ៉ាងមិចទេដឹងត្រឹមថាពេលនេះគេចង់ជួបថេយ៉ុងខ្លាំងណាស់។ពេលថ្ងៃត្រង់ក៏មកដល់ជុងគុករហ័សរៀបចំឯកសាររួចរាល់រួចរហ័សចុះទៅជាន់ក្រោមដើម្បីបានទៅជួបថេយ៉ុងនៅឯផ្ទះលំហែរគ្រាន់តែជិះទៅផ្ទះលំហែរនោះគេចំណាយពេកជាង1ម៉ោងប៉ុន្តែរគេមិនរុញរាក្នុងការទៅរកថេយ៉ុងឡើងព្រោះពេលនេះក្នុងខួរក្បាលគេមានតែថេយ៉ុងប៉ុណ្ណោះ។
"ថេហ៍ថេហ៍...."ជុងគុក រត់មកអោបថេយ៉ុងយ៉ាងណែនដោយក្ដីនឹករលឹកចំនែកថេយ៉ុងវិញក៏លើកដៃអោបជុងគុកដូចគ្នា
"លោកប្រុសតើខ្ញុំអាចរៀបចំអាហាតពេលនេះបានទេ???"អ្នកបម្រើរម្នាក់អោនចូលមកនិយាយជាមួយនិងលោកម្ចាស់របស់ខ្លួនទាំងអៀនៗព្រោះតែឃើញចៅហ្វាយប្រុសទាំង2កំពុងអោបគ្នា
"អុឹម"ជុងគុក ងក់ក្បាលរួចទាញដៃថេយ៉ុងឲមកអង្គុយនៅលើភ្លៅមិនប្រាប់ក៏ដឹងថាគេកំពុងតែមើលថែតុក្កតាតូចមួយនេះយ៉ាងចឹង
"ឯងញុាំទេ???"ជុងគុក លើកបាយមួយស្លាបព្រាដើម្បីបញ្ចុកថេយ៉ុងតែថេយ៉ុងក្រវីក្បាលព្រោះគេមិនចេះញុាំអាហារនោះទេ
"ចាំខ្ញុំបញ្ចុកលោកម្ចាស់"ថេយ៉ុង ទទួលយកស្លាបព្រាពីដៃជុងគុករួចចាប់ផ្ដើមដួសអាហារបញ្ចុកជុងគុកតាមសម្ដីចំនែកជុងគុកក៏ហារមាត់ចាំទទួលអាហារពីថេយ៉ុងដូចគ្នា ចំនែកអ្នកបម្រើរដទៃវិញនាំគ្នាអោនមុខទាំងអៀនជំនួសម្ចាស់ប្រុសរបស់ខ្លួនមើលចុះផ្អែមល្ហែមស្អិតរមួតជាងទឹកឃ្លុំទៅទៀត លោកប្រុសរបស់គេមិនដែលបានធ្វើផ្អែមល្ហែមអញ្ចឹងដាក់នីឡានោះឡើយ
"ឆ្ងាញ់ទេ???"ថេយ៉ុង ងាគមកសួរជុងគុកដែលកំពុងតែទំពារអាហារយ៉ាងឆ្ងាញ់មាត់តាមមើលទៅគេកំពុងតែជក់មាត់និងម្ហូបដែលថេយ៉ុងបានធ្វើខ្លាំងណាស់អញ្ចឹង
YOU ARE READING
រឿង 🦋✨តុក្កតាមានជីវិត🦋✨
Randomស្នេហារវាងតុក្កតានិងមនុស្សវាមិនអាចទៅរូចឡើយក៏ប៉ុន្តែ.....សង្ឃឹមថាជាតិក្រោយពួកយើងនិងកើតមកជាគូរនិងគ្នា។ #និពន្ធដោយ:សុវណ្ណមេត្រី #ផុសក្នុងផេក:Sovan Metrey សុវណ្ណមេត្រី