រឿង🦋✨តុក្កតាមានជីវិត🦋✨

752 68 1
                                    

Ep10:ឯងរលត់យូរម្លេះ???

"ថេហ៍...ថេយ៉ុងឯងកើតអីមែនទេ???"ជុងគុក យកដៃទៅរលាក់ស្មារបស់ថេយ៉ុងតិចៗដើម្បីឲគេដឹងខ្លួនមកវិញតែគេបែជាឆ្កឹងដូចរូកចម្លាក់ទៅវិញ

"អេត្បូង????"ជុងគុកអោនរើសត្បូងគ្រីស្ទាល់តូចពណ៌ខៀវនោះមើលទាំងចម្លែកចិត្តមុននិងទាញទូរសព្ទខលទៅអ្នកណាក៏មិនដឹង បន្ទាប់ពីនិយាយគ្នារួចនាយក៏បែរមកលើកបីតុក្កតាតូចយកទៅបន្ទប់របស់គេដើម្បីសាកថ្មព្រោះគេគិតថាវារលត់ដោយសារអស់ថ្ម មួយសន្ទុះក្រោយណាមជូនក៏មកដល់ទាញមានកាន់វ៉ាលីយួរដៃមួយមកជាមួយផងដែល

"មកដល់ហើយហ្ហេសឯងជួយពិនិត្យត្បូងនេះមួយទៅមើល"ជុងគុកដែលអង្គុយគងទាក់ខ្លានៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ណាមជូនទទួលត្បូងពីដៃជុងគុកមកពិនិត្យមុននិងបែរមកមើលមុខគេវិញទាំងបើកភ្នែកធំៗ

"ឯងបានត្បូងនេះមកពីណា????វាជាត្បូងមានតម្លៃរវាថ្លៃខ្លាំងណាស់សូម្បីតែមួយគ្រាប់តូចមួយនេះក៏អាចធ្វើឲឯងក្លាយទៅជាអ្នកមានមានលុយចាយមិនខ្វះដែល"ណាមជូនរៀបរាប់ប្រាប់ទៅមិត្តរបស់ខ្លួនទាំងបើកភ្នែកធំៗសូម្បូតែគេខំរកលុយសឹងតែ10ឆ្នាំជាប់គ្នាក៏មិនអាចប្រៀបបាននិងតម្លៃត្នូងគ្រីស្ទាល់ដែលនៅលើដៃនេះទេ វាមួយគ្រាប់តូចមែនតែតម្លៃវាថ្លៃមហាសាលថែមទាំងជាគ្រាប់ត្បូងដែលពិបាកនិងរកទៀតផង

"គឺយើងរើសបាននិងណា"ជុងគុកកុហកមិត្តរបស់ខ្លួនមិនឲគេដឹងថាត្បូងនេះយកពីតុក្កតាមួយនោះឡើយ ចំនែកណាមជូនក៏ជ្រឹមភ្នែកសម្លឹងមើលមុខជុងគុកទាំងសង្ស័យវាមិនដែលមានអ្នកណាមកធ្វើឲជ្រុះត្បូងកម្រនេះផ្ដេសផ្ដាស់ទេ

"កុហកយើងឲសម់បន្តិចទៅ"ណាមជូនទាញកែវយិតមកពិនិត្យត្បូងនេះបន្ថែមទៀតចំនែកជុងគុកបានត្រឹមដកដង្ហើមធំរួចប្រាប់ការពិតទៅគេ បន្ទាប់ពីប្រាប់ការពិតហើយជុងគុកបែរមកជូនណាមជូនទៅមើលតុក្កតាដែលសារថ្មនិងនៅស្ងៀមនៅលើគ្រែងរបស់គេ

"នេះហើយតុក្កតាដែលយើងនិយាយ"ជុងគុកចង្អុលទៅតុក្កតាតូចដែលបើកភ្នែកឆ្កឹងនៅខាងលើមិនព្រមបិទទៅណាអាចនិតាយបានថាស្ងៀមដូចតូបចម្លាក់

រឿង 🦋✨តុក្កតាមានជីវិត🦋✨Where stories live. Discover now