"ឯងប្រាកដហើយហ៎េស?"អ្នកជាមិត្តសួរនៅពេលដែលឮថាមិត្តទៅធ្វើភារកិច្ចគ្រោះថ្នាក់។ការងារជាភ្នាក់ងារប៉ូលីសសម្ងាត់គឺតែងតែប្រឈមមុខនិងគ្រោះថ្នាក់ចឹងហើយប៉ុន្តែពួកគេសប្បាយចិត្តព្រោះបានធ្វើនូវអ្វីដែលខ្លួនស្រលាញ់។
"ហ្ហឹម!ឯងក៏ដឹងថាយើងមិនដែលបដិសេដនិងមេបញ្ជាការដែរ លើកនេះពិសេសជាលើកមុនៗព្រោះយើងចូលទៅពិភពពួកម៉ាហ្វៀប្រហែលជារាងពិបាកបន្តិចហើយ"
[Pov:គីម ថេយ៉ុង(kim Taehyung)ជាកម្លោះភ្នាក់ងារសម្ងាត់ត្រូវបានហ្វឹកហាត់មកយ៉ាងល្អឆ្នើម
ឆ្នាំនេះនាយមានអាយុ24ឆ្នាំ នាយនេះណាមានរូបរាងពណ៌សម្បុរស្រស់ស្អាតប្រៀបដូចទៅនិងមនុស្សស្រីអាចថាស្អាតជាទៅទៀត នាយត្រូវបានបង្រៀនអោយរឹងមាំតាំងពីតូចព្រោះប៉ានិងបងប្រុសនាយសុទ្ធតែធ្វើការខាងនេះរហូតមកដល់នាយក៏ទទួលពីគាត់រាងតូចនិងបងប្រុសធ្វើការនៅអង្គភាពផ្សេងគ្នាឯប៉ាលាលេងពីដំណែងទៅមើលថែប្រពន្ធហើយប្រគល់ការងារអោយកូនប្រុសបន្ត។ថេយ៉ុងជាក្មេងឆ្លាតតាំងពីតូចនាយចូលចិត្តនូវពេលប៉ានាយហាត់បាញ់កាំភ្លើងទើបឌូតតាំងពីក្មេងហើយធំឡើងក៏ធ្វើដូចប៉ាពិតមែន។រាងតូចពូកែហើយទទួលបានការកោតសរសើរពីថ្នាក់លើជានិច្ច។ថេយ៉ុងនិងជីមីនជាមិត្តនឹងគ្នាតាំងពីតូច][Pov:ផាក ជីមីន(Park jimin)ជាកម្លោះសារព័ត៌មានជាមិត្តរបស់តួbottomរបស់យើងហើយក៏មានអាយុដំណាលគ្នាដែរគ្រាន់តែបងថេយ៉ុងប៉ុន្មានខែប៉ុណ្ណោះ។ជីមីនជាមនុស្សកក់ក្ដៅ រីករាយស្រស់បំព្រងនរណាអោយតែបានក្បែរមនុស្សគេគឺពូកែលួងនិងបារម្ភពីគេជាងខ្លួនឯងទៅទៀត ភិនភាគអ្នកទាំងពីប្រហាក់ប្រហែលគ្នាស្អាតដូចគ្នា ជាទីចំណាប់អារម្មណ៍របស់មនុស្សទាំងប្រុសទាំងស្រីតែសម្រាប់ថេយ៍ជាភ្នាក់ងារសម្ងាត់មិនសូវមានអ្នកស្គាល់មានតែពពួកប៉ូលីសធំៗនិងមិត្តប៉ុណ្ណោះ]
"ថា....ថាមិច?នេះឯងមិនខ្លាចគ្រោះថ្នាក់ទេឬ?យើងឮថាពួកម៉ាហ្វៀសុទ្ធតែសាហាវព្រៃផ្សៃណាស់ ឯង..ឯងកុំទៅអី!!"ជីមីនអង្វរអ្នកជាមិត្តព្រោះក៏ឮមកថាបែបនិងពិតមែនពពួកម៉ាហ្វៀប្រៀបដូចជាបិសាចប្រៀបដូចជាសាតានយ៉ាងចឹងបើធ្វើអោយពួកគេទាស់ចិត្តឬខឹងនោះគ្មានផលល្អនោះទេផ្លូវម្យ៉ាងគឺស្លាប់។

VOCÊ ESTÁ LENDO
🔞🥀វង្វេងស្នេហ៍ម៉ាហ្វៀ🥀🔞[Completed✓]
Fanficវង្វេងស្នេហ៍ដោយសារការបន្លំខ្លួនក្នុងនាមជាកូនបំណុល។ការបន្លំខ្លួនបានប្រែក្លាយជាការលង់ស្រលាញ់អ្នកម្ចាស់បំណុលកាន់តែខ្លាំងការឈឺចាប់និងការក្រែងចិត្តធ្វើកម្លោះប៉ូលីសសម្ងាត់ដកខ្លួនចេញពីរណ្ដៅនៃការវង្វេងនេះតែចិត្តនៅតែមិនអាចបំភ្លេចបាន។ Taekook Novel 🔞 Jk Top ...