ងឺត!រថយន្ដទំនើបសេរីចុងក្រោយពណ៌ខ្មៅរលើបរលោងបើកមកឈប់ក្នុងចំណតឡានក្រុមហ៊ុនមុននឹងកំលោះស្រស់សង្ហាផាក ជីមីន បើកទ្វារយាងចេញមកពីក្នុងឡានដើរសំដៅចូលក្នុងក្រុមហ៊ុនយ៉ាងហំហួន។ដំណើរពាំនាំភាពស្រស់សង្ហាទាំងមុខមាត់ កំពស់និងរូបរាងធ្វើឱ្យបុគ្គលិកស្រីទាំងអស់នាំគ្នាចោមរោមគេព្រោងព្រាត។
កាយមាំក្រាស់ ជីមីន គ្រងទៅដោយឈុតខោខ្មៅអាវសឺមីពណ៌សពីក្នុងនិងអាវធំខ្មៅគ្របពីលើមើលមកដូចជានាយកក្រុមហ៊ុនធំៗតែចុងក្រោយក៏ត្រូវចូលមកបន្ទប់សម្រាកផ្នែកបុគ្គលិកអនាម័យប្តូរស្លៀកពាក់ឈុតអ្នកអនាម័យទៅជូតឥដ្ឋក្នុងក្រុមហ៊ុនដដែល។
"ហុឺយ"សម្លេងបែបនឿយហត់បន្លឺឡើងពីរាងកាយមាំទាំដោយម្ចាស់ខ្លួនត្រូវមកជូតសម្អាតយ៉ាងនឿយហត់ទាំងដែលការងារបែបនេះខ្លួនមិនទាំងដែលនឹងប៉ះផងពីមុនមក នឹកគិតទៅក៏ឆ្ងល់ថានេះខ្លួនឯងគិតខុសឬត្រូវដែលសម្រេចចិត្តមកធ្វើការបែបនេះព្រោះតែចង់ឈ្នះស្រីម្នាក់?
"ទុកឱ្យខ្ញុំជួយណា"កំពុងតែជូតឥដ្ឋសុខៗអំបោសក៏ទៅជាប់នឹងគែមទ្វារបន្ទប់ទឹកឱ្យគេទាញកញ្ឆក់ស្ទើរបាក់ទើបស្រីតូច យូហ្វី នៅជិតនេះមើលឃើញហើយអត់ទ្រាំនឹងចូលមកជួយមិនបាន។
យូហ្វី បុគ្គលិកផ្នែកអនាម័យយកដៃខ្លួនឯងទៅចាប់ស្រាយក្រណាត់ដែលជាប់នឹងគែមទ្វារនោះយ៉ាងយកចិត្តទុកដាក់រហូតវារបូតចេញពីគ្នាវិញ។
"រួចរាល់ហើយ"នាងតូច យូហ្វី ក្រោកឈរឡើងញញឹមស្រស់តាមបែបមនុស្សរួសរាយដាក់អ្នកកំលោះឱ្យអ្នកដែលមើលឃើញស្នាមញញឹមដ៏បរិសុទ្ធមួយនេះហើយធ្លោយមាត់និយាយឡើងថា។
"ស្អាតខ្លាំងណាស់"កែវភ្នែកសុិចសុីសម្លឹងទៅស្រីតូចជាប់ធ្លោយមាត់សរសើរនាងទាំងមិនដឹងខ្លួន។
យូហ្វី រូបរាងតូចច្រឡឹង កែវភ្នែកធំៗស្រស់ថ្លា បបូរមាត់សុីជម្ពូ វាមិនប្លែកទេដែលអ្នកកំលោះចាប់អារម្មណ៍នាងខ្លាំងថ្នាក់នេះនោះ។
"ចា...ចាស៎?"យូហ្វី បើកភ្នែកភ្លឹសៗសម្លឹងទៅបុរសចំពោះមុខជាប់នឹកគិតថាគេកំពុងនិយាយពីអ្វី ស្អីទៅស្អាត? នេះគេសរសើរនាងមែនទេ?
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...