សំឡេងនៃចម្ងល់លេចចេញពីបបូរមាត់តូចទាំងញ័រ មិននឹកស្មាននោះទេថាសារ៉ាហ៊ាននិយាយពាក្យបែបនេះចេញមក ស្តាប់ឮមនុស្សស្រីម្នាក់និយាយសុំមនុស្សប្រុសបែបនេះវាជាលើកទីមួយក្នុងជីវិតម៉ូលីយ៉ាមានអារម្មណ៍ថាយ៉ាងម៉េចមិនដឹងទេតែអ្វីដែលលើសពីនេះនោះមនុស្សដែលគេសុំជាមនុស្សតែមួយដែលនាងស្រលាញ់អារម្មណ៍នៅពេលនេះវាពិបាកនឹងរៀបរាប់ខ្លាំងណាស់។"អ្នកនាងគិតដូចខ្ញុំទេ?"
"ខ្ញុំនឹងអ្នកប្រុសសាកសមនឹងគ្នាខ្លាំងណាស់"
"អ្នកនាងសាកគិតលោមើល ពួកខ្ញុំធំធាត់ឡើងនៅក្នុងផ្ទះតែមួយ ពួកខ្ញុំរត់លេងជាមួយគ្នាស្ទើររាល់ថ្ងៃ ពេលខ្ញុំមានទុក្ខលំបាកអ្វីពីមុនមកគាត់តែងតែព្យាយាមជួយ ខ្ញុំនិងគាត់ក៏មានចំណូលចិត្តដូចគ្នាមានរឿងជាច្រើនពួកយើងសុទ្ធតែគិតដូចគ្នា ក្រៅពីខ្ញុំទៅ...តើអ្នកណាដែលសាកសមជាមួយគាត់ជាងនេះនោះ?"ដឹងហើយ យល់ហើយ មើលឃើញនឹងភ្នែកហើយថាទឹកមុខនិងប្រតិកម្មរបស់ម៉ូលីយ៉ាពេលនេះកំពុងបង្ហាញឱ្យឃើញថានាងមិនស្រួលតែសារ៉ាមិនបានខ្វល់នោះទេនៅតែខំប្រឹងនិយាយរំលឹកគ្រប់យ៉ាងហើយក៏នឹកស្រមៃទៅដល់រឿងពីមុននាងនឹងជីមីនពិតជាល្អនឹងគ្នាមែនតែតាំងពីម៉ូលីយ៉ាចូលមកអ្វីៗគ្រប់យ៉ាងលែងដូចដើមហើយនាងមិនអាចទ្រាំបែបនេះតទៅទៀតទេ។
"ឯងស្រលាញ់គេខ្ញុំដឹងតែ..."
"តែអី? ឬមួយអ្នកនាងកំពុងគិតថាមានអ្នកផ្សេងសាកសមជាងខ្ញុំ?"ម៉ូលីយ៉ាមិនទាន់ទាំងបាននិយាយចប់ស្រួលបួលផងសារ៉ាក៏រហ័សនិយាយកាត់ដោយទម្លាក់ទឹកមុខចុះបង្ហាញពីភាពក្រៀមក្រំនិងខកចិត្តឡើងមកឱ្យស្រីតូចប្រញាប់ប្រកែក។
"មិនមែនបែបនោះទេ ស្តាប់ខ្ញុំនិយាយសិន"
"គឺ...យ៉ាងណាវាជាជីវិតគេទោះក្នុងឋានៈជាអ្វីក៏ខ្ញុំគ្មានសិទ្ធទៅឃុំគ្រងបង្ខំឱ្យគេធ្វើអ្វីមួយដែរ លុះត្រាតែគេសម្រេចចិត្តដោយខ្លួនឯង"
"ចឹងអ្នកនាងមិនជួយខ្ញុំនោះទេមែនទេ?"
"សុំទោសសារ៉ារឿងនេះខ្ញុំមិនដឹងគួរជួយបែបណានោះទេ"
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...