កាយតូចប្តូរខ្លួនពីក្តៅងំដូចដុំភ្លើងប្រែមកជាត្រជាក់ស្រេបដូចទឹកកកមមើសសៀរខ្លួនចូលទៅក្នុងរង្វង់ដៃអ្នកកម្លោះ។រាងកាយម៉ូលីយ៉ាត្រជាក់ឱ្យល្អូកតែបែរជាបែកញើសជោគថ្ងាស់ធ្វើឱ្យនាយកំលោះកាន់តែបារម្ភអោបនាងយ៉ាងណែននៅក្នុងដៃមុននឹងបែរទៅនិយាយជាមួយអ្នកបើកឡាន។
"បើកឱ្យលឿនជាងនេះបន្តិចបានទេ?!"ជីមីនស្រែកសម្លត់ទៅអ្នកកាន់ចង្កូតឡានទាំងមៅចិត្តព្រោះខ្លួនកំពុងតែអន្ទះសារចង់តែទៅឱ្យដល់មន្ទីរពេទ្យឆាប់ៗកាន់តែលឿនកាន់តែល្អ នេះបើមានស្លាបហោះគេប្រហែលជានាំនាងហោះទៅមន្ទីរពេទ្យបាត់ទៅហើយមិនដឹង។
"អ្នកប្រុសពេលព្រឹកបែបនេះផ្លូវខាងមុខស្ទះខ្លាំងសម្បើមណាស់ ប្រញាប់មិនបានទេ"
"ចុចសុីផ្លេទៅ! ឡានយើងគ្មានសុីផ្លេឬយ៉ាងម៉េច?!"សំដីអ្នកបើកឡាននិយាយមកកាន់តែធ្វើឱ្យនាយកំលោះឯនេះក្តៅចិត្តលើសដើម នេះបើខ្លួនជាអ្នកបើកវិញនឹងចុចសុីផ្លេឱ្យបែកឡានដើម្បីឱ្យអ្នកនៅខាងមុខជៀសផ្លូវ មិនមែននៅស្ងៀមៗចឹងទេ។
"តែអ្នកប្រុស..."
"រកវិធីទៅមុខឱ្យបានលឿនបំផុតពុំនោះទេស្អែកឯងមិនបាច់មកភូមិគ្រិះផាកទៀតឡើយ"នាយកំលោះជាចៅហ្វាយនិយាយឡើងដោយទឹកមុខកាចៗនិងប្រាកដប្រជាឱ្យអ្នកម្ខាងទៀតរៀងភ័យខ្លះដែរទើបសម្រេចចុចសុីផ្លេឡានតម្លង់ពេញផ្លូវតាមនាយជាចៅហ្វាយប្រាប់។
មន្ទីរពេទ្យ_
មិនយូរប៉ុន្មានរថយន្តរបស់ជីមីនក៏បញ្ជាចង្កូតមកដល់មន្ទីរពេទ្យ។គ្រាន់តែឈប់ឡានភ្លាមនាយកំលោះមិនចាំយូររហ័សលើកបីមនុស្សស្រីមាឌតូចល្អិតនៅក្នុងដៃរត់សំដៅចូលក្នុងមន្ទីរពេទ្យយ៉ាងតក់ក្រហល់។
"ជី...ជីមីន"កាយតូចក្នុងសភាពរវើរវាយបើកភ្នែកឡើងព្រឹមៗទាំងសតិមិនច្បាស់លាស់ព្រោះពេលនេះខ្លួនកំពុងឈឺខួរក្បាលហាក់ចាប់អ្វីមិនបានតែនាងហាក់មានមានអារម្មណ៍ដឹងថាខ្លួនកំពុងនៅក្នុងរង្វង់ដៃរបស់ជីមីន គេកំពុងបីនាងយ៉ាងណែនរត់រកពេទ្យទាំងស្លន់ស្លោ។
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...