សំដីដែលនិយាយចេញមកវាប្រាកដប្រជាម្ចាស់សំដីនិយាយដោយទឹកមុខមាំបង្ហាញថានាងមិនបានលេងសើចទេនាងពិតជាចង់នៅទីនេះ ត្រង់នេះជាមួយគេមែន ទោះគ្មានផ្ទះធំ គ្មានឡានទំនើប គ្មានសម្ភារៈថ្លៃៗថ្ងៃក្រោយត្រូវរកការងារធ្វើទាំងលំបាកក៏នាងមិនខ្លាចដែរ អ្វីដែលខ្លាចនោះគឺត្រឡប់ទៅវិញប្រឈមមុខនឹងលោកផាក។"នៅទីនេះ? បងមិនទាន់មានលិទ្ធភាពគ្រប់គ្រាន់នឹងមើលថែម៉ូទេ"
"ខ្ញុំធំហើយមិនចាំបាច់ត្រូវការអ្នកណាមកមើលថែជាពិសេសនោះទេ តែពួកយើងនឹងមើលថែគ្នាទៅវិញទៅមក"សំដីជីមីននិយាយចេញមកមិនទាន់ចប់ស្រួលបួលផងស្រីតូចក៏រហ័សតវ៉ា នាងគិតមិនខុសនោះទេថាគេច្បាស់ជាគិតបែបនេះតែនាងក៏នៅតែមានពាក្យប្រកែកតវ៉ាបន្តដូចគ្នាយ៉ាងណានាងសង្ឃឹមថាអ្នកម្ខាងទៀតអាចយល់ពីចិត្តនាង នាងមិនត្រូវការអ្វីពីគេនោះទេត្រឹមបានក្បែរគេរាល់ថ្ងៃមើលថ្ងៃលិចនឹងថ្ងៃរះនៅទីនេះជាមួយគ្នាវាក៏គ្រប់គ្រាន់ពេកទៅហើយ។
តែគ្រប់យ៉ាងវាក៏មិនបានរលូនដូចអ្វីដែលនាងចង់បានដែរ ដូចដឹងស្រាប់ហើយមនុស្សម្នាក់ៗមានចិត្តគំនិតផ្សេងពីគ្នា សម្រាប់នាងអ្វីក៏មិនសំខាន់ដែលឱ្យតែបាននៅក្បែជីមីនតែសម្រាប់ជីមីនវិញគឺមិនមែននោះទេ គេស្រលាញ់នាង នាងសំខាន់ណាស់សម្រាប់គេតែគេក៏មិនអាចទ្រាំមើលនាងមករស់នៅវេទនាជាមួយគេបានដែរ។
"សុំទោស...បងសន្យាថានឹងរស់នៅទីនេះជាមួយម៉ូ..."
"តែមិនមែនពេលនេះនោះទេ"សំដីស្រាលៗនិយាយឡើងខណៈដែលកែវភ្នែកកំពុងសម្លឹងទៅស្រីតូចយ៉ាងក្រៀមក្រំ។គេមិនមែនមិនដឹងនោះទេថានាងទម្លាប់រស់នៅបែបណា មនុស្សស្រីដែលធ្លាប់តែហាយសូរកាន់លុយពេញដៃឱ្យចាកចេញពីសេអ៊ូលមកនៅមាត់សមុទ្រក្នុងផ្ទះតូចល្មមមួយជាមួយនឹងប្រុសដែលអត់ការងារធ្វើ តទៅថ្ងៃមុខមិនទាំងដឹងផងថាគេអាចនឹងមើលថែនាងបានឬអត់តែនាងបែរជាសម្រេចចង់នៅទីនេះជាមួយគេមិនយល់ថាល្ងង់ពេកទេហេស?
"ចុះពេលណា? ពេលណាទើបយើងអាចនៅជាមួយគ្នាបងនិយាយមកមើល"សំដីគេនាងស្តាប់យល់ គំនិតគេនាងក៏អាចដឹងតែវាដូចជាហត់ពេកទៅហើយនាងនឹងគេដើរវាងផ្លូវគ្នាមួយជុំធំកន្លងផុតទៅជាការរងចាំអស់រយៈពេលប្រាំពីរឆ្នាំវាពិបាកខ្លាំងណាស់ទម្រាំអាចយល់ចិត្តគ្នាបាន តែពេលនេះបែរជាមកជាប់នៅចន្លោះកណ្តាលរវាងឪពុកនិងកូនទៀតតើពេលណាទៅទើបនាងនឹងគេអាចនៅជាមួយគ្នាដោយគ្មានការភ័យខ្លាច?
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...