ប្រាវ!
សំឡេងបែកឥវ៉ាន់ និងសំឡេងឈ្លោះប្រកែកលាន់លឺខ្លាំងៗខ្ទរពេញភូមិគ្រិះទាំងមូលធ្វើឱ្យអ្នកបម្រើទាំងអស់នៅក្នុងផ្ទះត្រូវនាំគ្នាលាក់ខ្លួនពួនអាត្មាមិនបង្ហាញខ្លួនសូម្បីតែម្នាក់។ការឈ្លោះប្រកែកដ៏ខ្លាំងក្លានេះមិនមែនអ្នកក្នុងផ្ទះទៅឈ្លោះជាមួយសត្រូវឬក៏ឈ្លោះប្រកែកជាមួយអ្នកក្រៅមកពីណានោះទេតែជាជម្លោះរវាងឪពុកនិងកូនប្រុសតែម្នាក់គត់។
ដៃគូជម្លោះឈ្លោះគ្នាដណ្តើមពានពិភពលោកមួយគូនេះគ្មានអ្នកណាក្រៅពីឪកូនត្រកូល ផាក នោះទេ ជួបគ្នាពេលណាឈ្លោះពេលនឹង ជាតិនេះជាឪពុកកូនសាច់ឈាមតែមួយតែជាតិមុនប្រហែលជាសត្រូវសុីសាច់ហុតឈាមឃើញគ្នាហក់ខាំត្របាក់ហើយមើលទៅទើបឈ្លោះគ្នាមិនចេះហត់បែបនេះ ខ្លាំងដៃទាំងឪពុកនិងកូនធ្វើឱ្យអ្នកបម្រើត្រូវរត់គេចខ្លួនរកកន្លែងពួនប្រៀបដូចសម័យសង្គ្រៀមលោកលើកទី២ចឹង។
"ទោះឯងមិនពេញចិត្តតែក៏គ្មានហេតុផលអីដែលអាចហាមឃាត់សេចក្តីសុខយើងបានដែរ"មិនមែននិយាយតែមាត់ទេតែលោកផាកលេងសុទ្ធវ៉ៃចិញ្ចើមឌឺដងកូនប្រុសតែមួយគ្រាប់ទៀត បែបនេះហើយឱ្យជីមីននៅស្ងៀមៗមិនតបតបានយ៉ាងមិច? សុខចិត្តធ្វើកូនអកតញ្ញូសិនហើយ។
"ក៏សាកយកប្រពន្ធចុងលោមើលទៅ កុំថាខ្ញុំប្រហើនប្រពន្ធគេធ្លាប់សាកហើយនៅឡើយតែប្រពន្ធប៉ាខ្លួនឯង..."កូនប្រុសតែមួយគ្រាប់នេះក៏មិនណយដែរឌឺដងវ៉ៃចិញ្ចើមមិនឱ្យចាញ់លោកផាកនោះទេ ចង់យកស្រីក្មេងអាយុប្អូនជីមីនមកធ្វើជាម្តាយចុងគេផងហ្អេស? ដាច់ខាតគេមិនព្រមទេ! ឱ្យហៅអ្នកអាយុប្អូនថាម៉ាក់ៗ ទោះមិត្តភក្តិមិនសើចស្លាប់ក៏ត្រូវខ្មាស់គេដល់ស្លាប់ដែរ។
តាំងពីអ្នកស្រីផាកលាចាកលោកទៅមកដល់ពេលនេះគឺម្ភៃឆ្នាំទៅហើយ គាត់ស្លាប់តាំងពីជីមីនទើបតែមានអាយុប្រាំឆ្នាំម្ល៉េះ។ម្ភៃឆ្នាំមកនេះលោកផាកតែងគោរពតួនាទីជាបុរសល្អ ឪពុកល្អ មករហូត ទោះបីប្រពន្ធស្លាប់ទៅហើយក្តីក៏មិនឃើញលោកទៅរវីរវល់ជាមួយស្រីណា។លោកតែងតែយកពេលវេលាទៅខិតខំធ្វើការគ្រប់គ្រងក្រុមហ៊ុនខ្លួនឱ្យបានល្អចំណែកពេលវេលាដែលសេសសល់ក៏ផ្តល់ទៅឱ្យកូនប្រុសតែម្នាក់របស់លោកអស់។ តែដូចគេនិយាយមិនខុសសត្វលោកកើតមកមានញីមានឈ្មោលមិនថា មនុស្ស សត្វ ឬ រុក្ខជាតិ ធម្មជាតិបង្កើតមកសុទ្ធតែមានគូរបស់វា ដូច្នេះហើយទើបលោកផាកសម្រេចចិត្តថានឹងរៀបការប្រពន្ធចុងម្នាក់ទៀតដើម្បីមានអ្នកជួយមើលថែគាត់ពេលគាត់ឈានដល់វ័យជរា។
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...