កាយតូចស្រាលដូចសំឡីរបស់ម៉ូលីយ៉ាត្រូវបោះមួយទំហឹងទៅលើពូកទន់ៗដោយស្នាដៃប្រុសមាឌមាំមុននឹងអ្នកដែលបោះព្យាយាមហក់សង្គ្រប់ឡើងមកទ្រោបពីលើរាងកាយតូចស្តើងភ្លាមៗ។ដៃមាំក្រាស់រឹងកំព្រឹសឡើងសសៃចាប់ស្រវ៉ាច្របាច់ដៃតូចៗទាំងគូរបស់អ្នកនៅពីក្រោមខ្លួនទាញឡើងទៅលើផុតក្បាលច្រត់ជាប់នឹងសាច់ពូកមិនឱ្យអ្នកដែលត្រូវចាប់មានសិទ្ធប្រើកម្លាំងដៃខ្លួនមករើបម្រះបានមានតែប្រឹងរមៀលខ្លួនទៅមកទធាក់ជើងខ្លាំងៗព្យាយាមគេចខ្លួនពីការចាប់សង្គ្រប់របស់ប្រុសម្នាក់នេះ។"លែង! លែងខ្ញុំណា! អាមនុស្សឆ្កួតកាម អាមនុស្សរោគចិត្ត!"សំដីស្រែកជេរប្រទេចម៉ាត់ៗដោយកាយតូចព្យាយាមរើគេចមុខពីការតាមថើបញក់ញីរបស់អ្នកម្ខាងទៀតត្រង់ចំណុចថ្ពាល់និងចំណុចមាត់ខ្លួន តែថាពាក្យជេរអស់ទាំងនេះវាក៏មិនបានជួយស្អីនាងឡើយ។
ពាក្យជេររបស់ស្រីទន់ខ្សោយម្នាក់នេះដូចជាគ្មានប្រសិទ្ធភាពអ្វីអ្នកដែលស្តាប់ឮហាក់មិនចាប់អារម្មណ៍ឈឺក្បាលជាមួយគិតតែពីអោនថើបឈ្មុសឈ្មុលស្រង់យកក្លិបក្រអូបៗត្រង់ចំណុចកញ្ចឹងកសខ្ចីទន់ល្វក់តាមវ័យរបស់នាង។ច្រមុះស្រួចចាប់ស្រង់ក្លិនត្រង់ចន្លោះកតូចពីម្ខាងទៅម្ខាងយ៉ាងឈ្លក់វង្វេង ក្លិនផ្កាក្រអូបសុិចសុីសាយភាយពេញក្នុងច្រមុះខាបអន្ទងយកព្រលឹងប្រុសព្រៃផ្សៃម្នាក់នេះឱ្យងប់ចង់ថើបហើយថើបទៀតរកដកខ្លួនមិនរួច។
"ហឹកៗ ឈប់ទៅណាខ្ញុំសុំអង្វលោក"តំណក់ទឹកថ្លាៗចាប់ហូរជ្រាបមកឱ្យរហាមកាត់លើផែនថ្ពាល់ទន់រលោង អ្នកដែលព្យាយាមរើបម្រះស្ទើរដាច់ខ្យល់មុននេះចាប់យំឡើងសសឹកញ័រខ្លួនទទ្រើតក្រោមទ្រូងនាយកំលោះដោយភាពភ័យខ្លាច ពេលនេះនាងខ្លាចគេណាស់ នាងហត់ហើយ ហត់នឹងទទួលរងការប្រមាថមើលងាយទាំងផ្លូវចិត្តនិងរាងកាយ ហត់ជាមួយនឹងការរើបម្រះទាំងដឹងថាកម្លាំងវាស្តួចស្តើងធ្វើអីមិនបានក្រៅពីដេកយំទទួលរងការបំពាន។
តំណក់ទឹកក្តៅឧណ្ហៗហូរស្រោចចុះមកប៉ះផ្ទៃមុខនាយកំលោះដែលកំពុងឈ្លក់វង្វេងថើបបំពាននាងឱ្យគេមានសតិខ្លះងើបខ្លួនឡើងបន្តិចសម្លឹងមើលមនុស្សស្រីទន់ក្រោយកំពុងបិតភ្នែកយំឱ្យសសឹកគួរឱ្យសង្វេគ។អារម្មណ៍ចម្លែកចាប់កើតមានឡើង គេស្អប់ គេខឹងស្រីម្នាក់នេះខ្លាំងណាស់ ចង់ធ្វើបាបដាក់ទោសឱ្យនាងរាងចាល ចង់បំផ្លាញជីវិតនាងឱ្យរស់នៅទីនេះមិនបាន តែហេតុអីគ្រប់ពេលតាំងចិត្តធ្វើបាបនាងគេបែរជាមិនដាច់ចិត្ត? ហេតុអីពេលឃើញទឹកភ្នែកនាងហើយគេធ្វើវាបន្តទៀតមិនរួច?
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...