"គឺ..."សំដីបង្អូសៗរបស់ជីមីននិយាយចេញមកហាក់កំពុងទាក់ទាញអារម្មណ៍នាងតូចឱ្យព្យាយាមដាក់អារម្មណ៍ស្តាប់យ៉ាងយកចិត្តទុកដាក់។ពេលនេះនាងចង់ដឹងខ្លាំងមែនទែនថាស្រីនោះជានរណាឱ្យប្រកដ។
"គឺនរណា?"បង្អូសយូរទៅនាងតូចកាន់តែចាំលែងចង់បាន ខ្លួនប្រាណនាងហាក់ស្រាលហើបចេញពីលើកៅអីឯក្បាលក៏រសៀៗទៅជិតគេរងចាំស្តាប់ចម្លើយ។
ផ្លាច់!
"អូយ!"មិនទាន់នឹងបានស្តាប់លឺអ្វីផងនៅសុខៗជីមីនស្រាប់តែលើកដៃឡើងទះក្បាលនាងលឺសូរ្យតែផ្លាច់ឱ្យម្ចាស់ខ្លួនយកដៃទប់ក្បាលធ្វើមុខជូខិតទៅអង្គុយត្រង់ចំណុចដើម។
"ឈឺ!!"
"អ្នកណាឱ្យនាងសួរស្អីមិនចេះគិត?"
"ចង់ដឹងខុសរឿង! នាងក៏និយាយដែរថាខ្ញុំស្រវឹងដល់ថ្នាក់រវើរវាយ ចឹងសំដីមនុស្សរវើរវាយនាងទៅចាប់អារម្មណ៍ធ្វើស្អី?!"ម្ចាស់សំឡេងស្តីឱ្យម៉ូលីយ៉ាប៉ាច់ៗឥតដាច់ប្រៀបដូចនាងជាកូនហើយគេជាឪពុកកំពុងស្តីប្រដៅចឹង នេះគេក៏គ្រឺតខ្នាញ់នឹងនាងណាស់ដែរនៅមិននៅមកសួររឿងពីយប់មនុស្សស្រវឹងទៅចាំស្អីបាន។
ឯស្រីតូចដែលត្រូវគេស្តីឱ្យក៏បានត្រឹមយកដៃអង្អែលក្បាលថ្នមៗធ្វើមុខជូសម្លឹងនាយកំលោះជាប់ទាំងក្តៅចិត្ត។នាងមិនខឹងទេដែលគេមិនប្រាប់តែថាបើមិនប្រាប់នាងក៏ហើយចុះនៅមកវ៉ៃនាងថែមទៀត ដៃគេស្រាលៗតែវាក៏ធ្វើឱ្យនាងឈឺបន្តិចដែរនឹង។
"មិនប្រាប់ក៏ហើយទៅចាំបាច់វ៉ៃ?"
"គ្រឺតទើបវ៉ៃ មិនយល់ទេហេស?"សំដីច្រឡឺមលេចឡើងស្របនឹងម្ចាស់សំដីលោខ្លួនទៅជិតនាងក្រមុំម្តងទៀតប្រើកែវភ្នែកព្រាននារីសម្លឹងមើលមុខនាងឱ្យបានច្បាស់។
កែវភ្នែកមុតស្រួចរបស់នាយកំលោះចាប់បាញ់សម្លឹងមុខតូចសារជាថ្មីទើបចាប់អារម្មណ៍ដឹងថានាងស្អាតគួរឱ្យស្រលាញ់ខ្លាំងប៉ុណ្ណា។បបូមាត់តូចៗ ផ្ទៃមុខសៗ ច្រមុះស្រួច កែវភ្នែកមូលក្រឡង់ទាក់ទាញចិត្តនាយកំលោះឱ្យសម្លឹងរហូតដល់អ្នកដែលត្រូវគេសម្លឹងចាប់ក្រហមមុខសារជាថ្មី។
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...