កាយតូចចងចិញ្ចើមជាប់ទាំងទឹកមុខមិនសូវជាល្អប៉ុន្មាន ក្នុងចិត្តនាងពេលនេះច្របូកច្របល់ចូលគ្នាត្បិតខ្លួនឯងមិនអាចបែងចែកបានថាគ្រប់យ៉ាងដែលដឹងមកនេះវាជាការពិតឬក៏អត់ ខួរក្បាលនាងចងចាំបានថាថ្ងៃនោះអ្នកដែលបារម្ភពីនាងហើយយកនាងមកមន្ទីរពេទ្យគឺជីមីនតែការពិតគ្រប់យ៉ាងបង្ហាញយ៉ាងច្បាស់ថាមិនមែននោះទេ។បើពិតដូចសំដីម៉ូឈីនិយាយមែន ជីមីនពិតជាលែងមានចិត្តអ្វីលើនាងមែននោះចឹងកន្លងមករយៈពេលមួយខែនេះគឺនាងគិតច្រើនតែខ្លួនឯងមិនព្រមទទួលយកការពិត។នឹកគិតដល់រឿងនេះហើយទើបដឹងថាខ្លួនឯងល្ងងខ្លៅពិតមែន កាយតូចចាប់ទម្លាក់ទឹកមុខចុះរៀបនឹងត្រឡប់ទៅវិញទៅហើយតែយូហ្វីជាមិត្តឯនេះមើលឃើញហើយមិនអស់ចិត្តទើបងាកមកសួរគ្រូពេទ្យបន្ត។
"អ្នកដែលបញ្ជូនម៉ូលីយ៉ាមកមន្ទីរពេទ្យពិតជាឈ្មោះនេះមែនហេស?"
"មែនហើយ"
"មិនច្រលំទេមែនទេ?"
"បានហើយយូហ្វី"ដោយឃើញអ្នកជាមិត្តនៅតែសួរបញ្ជាក់ដដែលៗទៅបុគ្គលិកពេទ្យបែបនេះនាងក៏ចូលខ្លួនមកឃាត់ទាញនាងឱ្យត្រឡប់ទៅវិញខ្លាចថានឹងរំខានគេច្រើនតែពេលលឺសំដីបន្ទាប់របស់បុគ្គលិកនាងក៏ស្រាប់តែឈប់ស្ងៀមធ្មឹងនៅនឹងកន្លែង។
"មិនមានអ្វីត្រូវច្រលំនោះទេ ឈ្មោះដែលផ្លាស់អ្នកនាងពីមន្ទីរពេទ្យផ្សេងមកទីនេះគឺ គូ ម៉ូឈី"
"ផ្លាស់ពីមន្ទីរពេទ្យផ្សេងមក? មន្ទីរពេទ្យនេះមិនមែនជាអ្នកព្យាបាលខ្ញុំទេហេស?"លឺសំដីបុគ្គលិកហើយម៉ូលីយ៉ាក៏រហ័សដើរមកសួរនាំនាងម្តងទៀត។
មុននេះគ្រូពេទ្យថាម៉ូឈីជួយផ្លាស់នាងពីមន្ទីរពេទ្យផ្សេងមក ហេតុអីគេត្រូវធ្វើបែបនេះ? បើពិតជាផ្លាស់នាងមកមែននោះនៅទីនោះច្បាស់ណាស់ថាមានឯកសារអ្នកដែលបញ្ជូននាងទៅ ហើយម្នាក់នោះអាចជាជីមីនក៏ថាបាន។
"មិនមែនទេ ពេលអ្នកនាងត្រូវបញ្ចូនមកទីនេះនោះសភាពអ្នកនាងគឺគ្រាន់បើវិញហើយ"
"ខាងមន្ទីរពេទ្យយើងគ្រាន់តែទទួលពិនិត្យតាមដានសុខភាពឱ្យអ្នកនាងនិងផ្តល់កន្លែងសម្រាកតែប៉ុណ្ណោះ"បុគ្គលិករៀបរាប់សព្វគ្រប់បែបយ៉ាងទាំងអស់ទៅតាមឯកសារចុះឈ្មោះនឹងរបាយការណ៍ពិនិត្យ។ចម្លើយដែលគ្រូពេទ្យនិយាយចេញមកហាក់កំពុងហុចផលដល់បេះដូងស្រីតូចឱ្យមានសង្ឃឹមឡើងសារជាថ្មី។
YOU ARE READING
ម៉ាក់ចុងជាទីស្រលាញ់
Romanceក្តីស្រលាញ់មួយដែលកើតឡើងចេញពីការស្អប់មើលងាយដៀលត្មេះសព្វគ្រប់បែបយ៉ាង ក្នុងកែវភ្នែកគេនាងជាមនុស្សស្រីស្មោគគ្រោក ជាក្មេងដែលហ៊ានលះបង់គ្រប់យ៉ាងសូម្បីតែខ្លួនប្រាណឱ្យទៅមនុស្សប្រុសគ្រប់គ្នាដើម្បីតែប្តូរយកទ្រព្យសម្បត្តិនិងភាពរស់នៅស្រណុកសុខស្រួល។ តែទង្វើគ...