"គ្រប់យ៉ាងមិនដូចការគិត"

720 32 0
                                    

លោកប្តីមាហាសេដ្ឋី✨

" ជីមីន នាងជាប្រពន្ធលោកមែនទេ "យ៉ុនតាសួរទៅនាយព្រោះថានាងនិយាយថាគេប្តីនាងនោះអី

"ប្រពន្ធក្រៅខោ!"រាងក្រាសនិយាយហីៗដូចមិនខ្វល់អីសោះម៉ង់ ជីមីនដាក់គូទអង្គុយវិញធ្វើដូចធម្មតា

" ហើយ  នោះអារោគចិត្តតើ !" លីសាគ្រាន់តែងាកភ្នែកឃើញជិងហ្គុកភ្លាមស្រែកមួយវាស់ធ្វើអោយសាមីខ្លួនងាកទៅតាមរកសំឡេងនិង ជុងហ្គុកបើកភ្នែកសម្លក់នាងទាំងក្រឺតខ្នាញ់ គឺនាងនិងហើយថ្ងៃមុនគេខំជួយនាងចេញពីពួកអារោគចិត្ត តែនាងបែរជាថាគេរោគចិត្តទៅព្រោះ គេបានអោបនាងដើម្បីការពារពួកនោះតែចៃដន្យអីពេលនោះបបូរមាត់ក៏ប៉ះគ្នាតែម្តង ចំណេញលើចំណេញបានស្នាមថើមលើកដំបូងរបស់នាងទៀត

"នាងរមិលគុណ !" ជុងហ្គុកចង្អុលទៅលីសា ឆេយ៉ុងនាងក៏សម្លឹងមើលមុខជុងហ្គុកឆ្លាស់គ្នាជាមួយនិងពួកម៉ាកខ្លួន

"នែ៎ បានហើយទៅវិញទៅកុំនៅយូរអី "ឆេយ៉ុងទាញដៃលីសារត់ចេញទៅបាត់ស្រមោលឈឹងតែម្តង

" បងស្គាល់នាងមែន!" យ៉ុនតាសួរទៅសង្សារបស់ខ្លួនមុននិងទាញគេមកអង្គុយអោយបានត្រឹមត្រូវ ព្រោះគេមើលមកច្រើនណាស់ពេលនេះ

" ស្គាល់តើ ក្មេងឈ្លើយណាស់នាងនិងហ៎" ជុងហ្គុកនិយាយទាំងតាមសម្លឹងមើលផ្លូវដែលនាងដើរទៅបាត់នោះវាធ្វើអោយនាងអន់ចិត្តជាខ្លាំងនៅជិងហ្គុកគេតែងតែប្រងើយកណ្តើយដាក់នាងតាំងពីបានខ្លួនប្រាណនាងមក នាងតាមគេដូចឆ្កែទៅហើយ

" បានហើយ ៗ កម្មង់អីញុំាទៅយើងឃ្លាន " គេមហាសេដ្ឋីមែនក៏មិនដែលភ្លេចកំណើតរបស់ខ្លួនដែល កាលនៅពីវិទ្យាល័យគេតែងតែចូលញុំាហាងនេះជានិច្ចអោយតែចុះពីរៀនជាមួយនិងជុងហ្គុកមិនសម្លាញ់របស់គេ

____

"ឯងស្គាល់ម្នាក់នោះមែនទេ! "បន្ទាប់ពីដើរមករៀងឆ្ងាយគួរសមបន្តិច នាងតូចសួរទៅលីសាដែលដើរគ្មានប្រលឹងប្រលះ ឆេយ៉ុងទាញដៃនាងមកអង្គុយនិងកៅអីបង់សាធារណៈនោះ

" យើងមិនស្គាល់ទេ តែធ្លាប់ជួបចែដន្យ !"និយាយដូចអត់និយាយ

" ចៃដន្យ ហើយវាយ៉ាងមិច? " នាងតូចមិនយល់ឡើយថាលីសាចង់បានន័យថាយ៉ាងមិចនិង

" គឺ វា អានោះវាឆក់យកស្នាមថើបដំបូងរបស់យើង អស់ហើយ អស់ហើយ" លីសានាងដាក់ក្បាលលើស្មាររបស់មិត្តខ្លួនធកវើដូចកំសត់គ្រាន់តែគេឆក់យកស្នាមថើមនិង ខ្ញុំទេបានត្រូវកំសត់នោះត្រូវគេឆក់យកព្រហ្មចារីដែលម៉ែចែកអោយ

" កំសត់ខ្លាំងណាស់ឬ!!" នាងតូចធ្វើមុខអឹមមេសៗដាក់លីសា

" អឺ ស្នាមថើបដំបូងណាឯង "

" អឺនិយាយចឹង មិចបានឯងហៅពូមួយនោះថាប្តី !ហើយមិចបានស្គាល់គាត់ ហើយហៅគេឡើងប្តី !!" និយាយដល់ត្រង់នេះនាងតូចដកដង្ហើមធំ ផ្អែកក្បាលទៅក្រោយទាំងតក់ប្រមល់ជាខ្លាំង

" ឯងបាត់បង់ស្នាមថើប វាមិនសំខាន់ដូចយើង បាត់បង់របស់ដែលមនុស្សស្រីមានតែមួយលើលោកនោះឡើយ" នាងតូចនាងសែនពិបាកចិត្តណាស់និយាយដល់ត្រង់នេះនាងមិនដឹងថាគួរប្រាប់ប៉ានាងថាមិចអោយវាសមទេ នាងជ្រុលជ្រុសរហូតដល់អស់ខ្លួនអស់ប្រាណហើយខាងប្រុសគេមិនទទួលទៀត

" បាត់បង់ !កុំថាឯង " លីសាយកចង្អុលទៅមុខនាងតូចរេចុះមក្រោមទៅទ្រង់ចំណុចសំខាន់

" ឯងកុំប្រាប់អ្នកណាដឹងទេ សូម្បីតែប៉ារបស់យើង បើមានឪកាសល្អយើងនិងប្រាប់គាត់ខ្លួនឯង" ឆេយ៉ុងទាញដឫមិត្តខ្លួនមកផ្គុំហើយនិយាយដោយទឹកមុខអង្វរករ

" ហើយអាម្នាក់នោះវាជាអ្នកណាមិចក៏វាមិនព្រមទទួលខុសត្រូវឯង !" លីសាធ្វើមុខមាំដាក់

"គេគឺម្នាក់ប្រុស ដែលខ្ញុំហៅគេថាប្តីនោះហើយ ខ្ញុំមិនដឹងថារកវិធីសាស្ត្រអោយគេ ព្រមទទួលខ្ញុំធ្វើជាប្រពន្ធឡើយ "

" ហឹស បើយើងជាឯងវិញទៅផ្ទះគេហើយប្រាប់ឪពុកម្តាយគេហើយ"

"វាមិនស្រួលដូចឯងនិយាយឡើយ"

_________

មីនសូរិយា🍂

លោកប្តីមហាសេដ្ឋីWhere stories live. Discover now