" ហឹស..នាងហ៊ានវ៉ៃយើងផងហេរ"

677 27 0
                                    

#លោកប្តីមហាសេដ្ឋី✨

"ហេតុអីក៏ខ្ញុំមានអារម្មណ៍ថា!!"បន្ទាប់ពីដើរចូលក្នុងបន្ទប់ទឹកនាងតូចក៏សម្លឹងមើលមុខរបស់ខ្លួនឯងក្នុងកញ្ជក់បន្ទប់ទឹកទាំងមានអារម្មណ៍ថាមិនស្រួលសោះតែម្តង នាងពិបាកនិងប្រាប់ពីអារម្មណ៍នាងណាស់(មកពីខ្ញុំអត់ដឹងថានិយាយថាមិច ទើបថាពិបាកប្រាប់🤜🏻😔)

"មានអារម្មណ៍ថាចង់បានខ្ញុំ ធ្វើប្តីឡើងញ័រមែនទេ?" ជីមីនដើរចូលមកទាំងញញឹមចុងមាត់ទាំងផ្គើនដាក់នាងតូច គេពិតជាជ្រេញនិងចរឹកនាងតូចខ្លាំងណាស់មិនដឹងថានិយាយស្អីខ្លះទេសបានជាម្តាយគេស្រឡាញ់យ៉ាងនិងខំធ្វើចរឹកមាយាទខ្លាំងណាស់ ទាក់គេមិនបានខ្លួនឯងទៅប្រាប់ដល់ម្តាយគេប្រើកាយវិកាមាយាទដកខ្ញីដាក់ម្តាយគេមកនដឹងជាប៉ុន្មានហើយទេសបានជាគាត់ស្រឡាញ់យ៉ាងនិងគេសែនជ្រេញ

" លោក...!" នាងតូចចាប់ផ្តើមភ័យនិងទឹកមុខបិសាចរបស់គេ នាងចាប់ផ្តើមខ្លាចគេហើយនាងខ្លាចទឹកមុខស្អប់ខ្ពើមរបស់គេសម្លឹងមើលមកនាង មិចគេមើលមកនាងបែបនេះទាំងដែលគេមែនទេែដលខលមកប្រាប់ប៉ារបស់នាង ហើយហៅម្តាយមកទៀត

" យ៉ាងមិច.. នាងភ័យហេរ!" ជីមីនក៏ចេះតែដើរទៅរកនាង នាងតូចដើរថយក្រោយតិចរហូតដល់បុកនិងជញ្ជាំងបន្ទប់ទឹក គេយកដៃខ្ទប់នាងទាំងសងខាងមិនអោយចេញទីណាបាន

"គ..គឺ..."

"មិចមិននិយាយ ..នាងភ័យឬ មិចថ្ងៃមុនចរឹកនាងមិនមែនចឹង?"

" ហឹស កុំគិតថានាងប្រើចរឹកមាយាទដើម្បីអោយខ្ញុំលង់ស្រឡាញើនាងណា មិនអាចទៅរួចទេខ្ញុំមិនស្រឡាញ់ស្រីដូចជានាងទេ"

" គ..គឺ..លោកចេញពីខ្ញុំទៅ" នាងតូចយកដៃរុញទ្រូងរបស់គេតែវាមិនបានផលសោះ

" ហឹស ..កុំយកដៃដ៏ខ្ពើមរបស់នាង មកប៉ះខ្ញុំ ខ្ញុំស្អប់នាងណាស់ដឹងទេ នាងចង់បានខ្ញុំធ្វើប្តីខ្លាំងណាស់ឬបានជាហៅម៉ាក់ខ្ញុំអោយមកដណ្តឹងនាង ហាស ខ្ញុំស្អប់នាងខ្លាំងណាស់" ជីមីនស្រែកគំហគដាក់នាងខ្លាំងៗទាំងយកដៃរបស់នាងដែលប៉ះគេនោះទាញចេញមួយទំហឹងតាមកំហឹងគេ គេស្អប់នាងណាស់គេរត់គេចពីនាងហើយ នៅតែជួបដដែល

" ល..លោក ..ហឹក..ហឹក ..លោកស្អប់ខ្ពើមខ្ញុំខ្លាំងណាស់ឬ.."នាងតូចសួរទាំងអួលដើមករទាំងទឹកភ្នែកកំពុងតែហូរមកដោយឥតព្រៀងទុក គេស្អប់ខ្ពើមនាងណាស់ឬ នាងយល់ហើយគេមិនមែនជាអ្នកខលមកនាងឡើយគឺជាអ្នកស្រីផាកដែលជាម្តាយគេ ហៅអ្នកហៅនាងមកគឺជាម្តាយគេ ហើយដែលប៉ានាងសួរមានទៅពាក់ព័ន្ធជាមួយគ្រួសារផាកគឺអ្នកស្រីផាកអ្នកខលមកគ្រប់យ៉ាងគឺអ្នកស្រីផាកទាំងអស់មិនមែនគេឡើយ គេស្អប់នាង គេស្អប់គេគិតថានាងតាមទាក់គេហើយ នាងទទួលស្គាល់ថានាងស្រឡាញ់គេនាងបានហើយថានិងមិនទៅពាក់ព័ន្ធនិងគេតែចុងក្រោយលើកនេះគឺឈុតធំតែម្តង

"មែន!ខ្ញុំស្អប់នាងខ្លាំងណាស់ ខ្ញុំត្រូវបានជួបមនុស្សដែលខ្ញុំស្រឡាញ់ហើយនិងរៀបការជាមួយនាងតែ ដោយសារតែនាងម្នាក់គត់បានធ្វើអោយវារលាយហើយ នាងចង្រៃខ្លាំងណាស់!" ជីមីនស្រែកតាមគំហគកំហឹងដែលខ្លួនមានធ្វើអោយអ្នកជុំវិញដែលបម្រុងនិងចូលបន្ទប់ទឹកក៏ប្រញាប់រត់ចេញវិញយ៉ាងលឿនដោយភ័យខ្លាច នាងតូចញ័រដូចកូនសត្វគ្មានអីដែលអាចធ្វើបានក្រៅពីយំទេពេលនេះ

" ហឹក...ហឹក" នាងតូចបង្ហូរទឹកភ្នែកមកទាំងអោនមុខចុះទុកអោយបុរសដែលខ្លួនស្រឡាញ់មើលងាយ នាងពិតជាឈឺខ្លាំងណាស់ប៉ានាងមិនដែលនិយាយពាក្យថាចង្រៃដាក់នាងឡើយតែគេ គេនិយាយហើយនាងស្តាប់លឺហើយនាងពិតជាឆ្អែតខ្លាំងណាស់នាងចង់ចាកចេញមិនចង់ឃើញមុខគេទេ

" ហឹស ..នាងប្រាកដជាយកទឹកភ្នែកនេះហើយទៅអង្វរម៉ាក់ខ្ញុំ ឪរបស់នាងពិតជាពូកែរខ្លាំងណាស់បង្រៀនកូនអោយមាយាទដាក់ឡើងបានសម្រច ផាច់!" គ្រាន់តែនិយាយចប់ភ្លាមមុខរបស់រាងក្រាសក៏ទៅមួយចំហៀងដោយសារតែកម្លាំងដៃរបស់នាងតូច

"មើលងាយខ្ញុំបាន ហាមមើលងាយដល់ឪពុកខ្ញុំលោកគ្មានសិទ្ធទេ ចាំទុកក្នុងខួរ"នាងតូចនិយាយដោយទឹកភ្នែកមើលងាយត្រឹមនាងបានហើយ សូមកុំមើលងាយដល់ឪពុករបស់នាងគាត់មិនបានដឹងរឿងអីឡើយនាងទេដែលជាអ្នកខុសចឹងសូមកុំប៉ះពាល់ដល់ឪពុកនាង នាងស្អប់ណាស់អ្នកណានិយាយអាក្រក់ពីប៉ារបស់នាង

" ហឹស..នាងហ៊ានវ៉ៃយើងផងហេរ" ជីមីនលើកដៃប៉ះថ្ពាល់ខាងឆ្វេងរបស់ខ្លួនថើរៗទាំងសម្លឹងមើលមុខដោយការខឹងសម្បារនិងទះកំផ្លៀងគេមិញនេះ នាងតូចចាប់ផ្តើរខំព្យាយាមទាញដៃគេចេញដើម្បីរួចផុតពីរង្វង់ដៃរបស់គេតែក៏ត្រូវ

" នាងពិតជាហ៊ានណាស់// ...លេង ..ហឹក ហឹក ..លេងខ្ញុំទៅ..ហឹក ហឹក ជួយផងអ្នកណាក៏បាន អ៊ឹប!!"

____________
អត់តឹងទ្រូងទេពៅ
#មីនសូរិយា

លោកប្តីមហាសេដ្ឋីWhere stories live. Discover now