#លោកប្តីមហាសេដ្ឋី✨"គឺខ្ញុំឃើញនាងដេកជាមួយប្រុសណាម៉ាក់ តើម៉ាក់អោយខ្ញុំរៀបការជាមួយនាងទៀតឬ?" ជីមីនក៏និយាយមកដោយមិនបានគិតបានច្បាស់លាស់ថាគេនិយាយបែបនេះប៉ះពាល់ដល់នរណា វាប៉ះពាល់ខ្លាំងណាស់ដែលនាងជាស្រីត្រូវគេនិយាយបែបនេះ ធ្វើជាមនុស្សនិងគេដែលតែថោកទាប ខ្លាំងណាស់សុីគេហើយនៅនិយាយថាគេដេកជាមួយប្រុសទៀត អ្នកស្រីផាកលឺភ្លាមទះថ្ពាល់របស់គេប្រុសគាត់លឺសូរតែផាច់!លោកគីមក៏ថានិងទៅដាល់អាម្នាក់និងដែលតែក៏ត្រូវកូនស្រីចាប់ជាប់ ហើយមិចអាម្នាក់នោះដឹងថាកូនស្រីគាត់ដេកជាមួយប្រុស!
" ផាច់!អោយថោកទាបម្លេស និយាយគ្មានការគិតសោះ !"អ្នកស្រីផាកខឹងលើសលោកគីមទៅទៀត គាត់ប្រដៅគេបាយ៉ាងល្អតែមិនដែលនឹកគិរថាកូនប្រុសគាត់ថោកទាបដល់ថ្នាក់នេះសោះ គេចេះនិយាយវាចេញមកគ្មានគិតថានាងជាស្រីទេឬគេលឺនាងទៅជាយ៉ាងខូចឈ្មោះនាងអស់ហើយ
" អាថោបទាប ! យើងចង់តែសម្លាប់ឯងចោលទេ អ្នកស្រីមើលកូនស្រីអ្នកស្រីផង កុំអោយវាចរឹកថោកពេក ជាមហាសេដ្ឋីនិងគេដែលតែសីលធម៌ក្នុងខ្លួនអន់ខ្លាំងណាស់មិនបានប្រហែលក្មេងទីរៀនមេត្តយ្យផង" លោកគីមដាក់មួយខ្សែរប្រដៅទាំងម៉ែទាំងកូនមុននិងអោបកូនស្រីដើរចេញទៅទាំងបំបុកស្មាជីមីនរហូតអឹបនិងជញ្ជាំងបន្ទប់ទឹក អ្នកគ្រប់គ្នាដែលបានឈរមើលនោះក៏ប្រញាប់រត់ចេញទៅវិញដោយសារសម្តីលោកគីមស្រែកមួយទំហឹងខឹងណាស់លោកអើយ
" យើងមិនសម មានកូនប្រុសចរឹកបែបនេះសោះ!ឯងថោកខ្លាំងណាស់មើលងាយមនុស្សស្រីនៅចំពោះមុខឪពុកគេទៀត!"អ្នកស្រីផាកនិយាយទាំងក្រវីនៅចរឹករបស់គេ គេហ៊ានមើលងាយមនុស្សស្រីដែលស្អាតបាតថាទៅដេកជាមួយប្រុសវាសមទេ ទាំងដែលគេនិយាយខ្លួនឯងថាមិនស្គាល់នាងអោយច្បាស់ក្រឡេតចេញចរឹកមកចង់គេចវេសពីការរៀបការនេះច្បាស់កុំសង្ឃឹមអោយសោះផាកជីមីន កុំស្មានតែយើងមិនដឹងថាឯងលួចស្រឡាញ់ប្អូនជីដូនមួយ! អ្នកស្រីផាកនិយាយហើយក្រវីក្បាលដើរចេញទៅទាំងមុខមិនស្រស់
" ពុទ្ធោអើយយយយ!"ជីមីនក៏កើតទុកមិនសខចិត្តខឹងចិត្យដែលធ្វើអ្វីមិនបានគេថា គេនិយាយបែបនេះម៉ាក់គេនិងលេងបង្ខំគេនិងស្អប់នាង តែវាមិនដូចការគិតរបស់គេឡើយ ម៉ាក់គេថែមទាំងទះកំផ្លៀងគេទៀត ធ្វើអោយចិត្តគេនេះផ្ទុះកំហឹងឡើងច្រាលឈាមឡើងមកលើហើយគេមិនដែលមានអាការៈបែបនរះឡើយលើកទី1ហើយ ដោយសារតែនាងគីមឆេយ៉ុងខ្ញុំស្អប់នាងកំពុងតែជិតបំផ្លាញ់ជិវិតខ្ញុំហើយ ខ្ញុំជិតនិងបាននៅក្បែរមនុស្សដែលខ្ញុំស្រឡាញ់នោះហើយ តែនាងបានឈានជើងចូលកុំគិតថាមានសេចក្តីសុខអោយសោះ
" ហឹស...ខ្ញុំនិងធ្វើអោយនាងធ្លាក់នរកទាំងនៅរស់"ជីមីននិយាយឡើងទាំកំណាចបន្ទាប់ពីវាយជញ្ជាំងឡើងស្នាមពេញដៃគេមានអារម្មណ៍គុំគួននិងនាងខ្លាំងណាស់ !ចម្លែក?
" ចាំទទួលល្បែងថ្មីណា គីម ឆេយ៉ុងង" ជីមីនលាងដៃខ្លួននិងលាបូរហើយសម្លឹងមើលមុខខ្លួននៅក្នុងកញ្ជាក់យ៉ាងគួរអោយខ្លាចជាទីបំផុត អ្នកចង់ដើរចូលបន្ទប់ទឹកគ្រាន់តែឃើញភ្លាមរត់ចេញមកវិញយ៉ាងលឿន។ ចាំទទួលល្បែងមួយនេះណាគីមឆេយ៉ុងខ្ញុំនិងធ្វើអោយនាងក្លាយទៅជាមនុស្សដែលឈ្លក់វង្វេងនិងស្នេហារបស់ខ្ញុំបន្ទាប់មកខ្ញុំនិងធ្វើអោយនាង...
________
" ឆេយ៉ុង!មិចក៏វាដឹងថាឯង..!" បន្ទាប់ពីបើកឡានទៅអស់ជាយូរលោកគីមក៏បង្ហើបសំណួរសួរទៅនាងតូចដែលកំពុងស្ទាបអង្អែលដៃរបស់ខ្លួនតិចៗដោយទឹកមុខស្លេកស្លាំងឪពុកវ៉ៃមិនទាន់និងបាត់ឈឺផងនិងមកត្រូវអាប្រុសនោះធ្វើបាបទៀត តែវាឈឺមិនដល់សម្តីគេឡើយ វាយប្រហានាងខ្លាំងណាស់សម្តីរបស់គេលឺហើយសឹងតែឆ្អែតបាយ" គ..គឺ..កូនមិនលាក់លោកប៉ាទេ..!គឺគេនេះហើយជាមនុស្សដំបូងរបស់កូន គេគឺផាកជីមីន!"
#មីនសូរិយា😗