លោកប្តីមហាសេដ្ឋី✨
" ហឹស បើយើងជាឯងវិញទៅផ្ទះគេហើយប្រាប់ឪពុកម្តាយគេហើយ"
"វាមិនស្រួលដូចឯងនិយាយឡើយ"
" ចោះឯងគិតថានិងធ្វើយ៉ាងមិច? " លីសាសួរទៅមិត្តរបស់ខ្លួននាងពិតជាស្តាយជំនួសឆេយ៉ុងណាស់ដែលត្រូវមកជួបរឿងបែបនេះរៀនក៏មិនទាន់ចប់
" តាមដំណើរ! " នាងតូចនិយាយឡើងទាំងមុខស្មើរធេង នាងមិនដឹងថាគួរធ្វើរបៀបមិចទៀតឡើយនាងហត់ណាស់តាមគេបានតែមួយភ្លេតមានអារម្មណ៍ថាហត់ ធ្លាប់តែមានគេតាមតែពេលតាមគេវិញវាមិនស្រួលសោះតែម្តង យល់ហើយយល់អារម្មណ៍មួយនេះហើយ
"តាមដំណើរហេរ! នេះឯងនិយាយឆ្កួតស្អីនិង? "
"យើងមិនបានឆ្កួត មុនដំបូងយើងគិតថាគេនិងស្រឡាញ់យើង តែ..." នាងតូចនិយាយដូខគ្មានប្រលឹងសោះ
"តែ...តែយ៉ាងមិច!"
" យើងមិនហ៊ានប្រាថ្នាគេឡើយ គេខ្ពស់ណាស់គេមហាសេដហឋីចំណែងខ្ញុំវិញត្រឹមជាកូនធម្មតា គេមិនយកភ្នែកមើលទេ " នាងតូចអង្គុយគិតសព្វៗទៅនាងចុះចាញ់ហើយ ចាញ់ហើយ ចាញ់ដល់ទីបញ្ចប់ហើយនាងគ្មានសម្ថភាពទេ គេមិនយកភ្នែកមើលដដែលគេទុកនាងត្រឹមជាខ្យល់និង
" ហើុយ ! មិនអីទេណា អ្វីៗនិងធូរស្រាលណា កុំសូវពិបាកចិត្តអី! " លីសាក៏គោះខ្នងនាងតូចថើរជាការលើកទឹកចិត្តកុំអោយពិបាកចិត្តពេក
" ហឹម តោះទៅផ្ទះ !!!" នាងតូចញញឹមប្រញាប់ងើបឈរឆោងដៃទៅមិត្តអោយងើបឡើង នាងសន្យាថានិងចាប់ផ្តើមសារជាថ្មីឈប់ខ្វល់ពីអាបុិកនោះ ទោះនាងគ្មានសល់អ្វីក៏ដោយក៏នាងសូមសន្យាថានិងមើលថែរខ្លួនអោយបានល្អ ឈប់ទៅពាក់ពាន់និងអាបុិកជ្រួញនោះ
" ចូលហាងនិងទេ! ចូលទិញអីវ៉ាន់បន្តិចទៅយើងប៉ាវ! " នាងតញចគ្រាន់តែលឺភ្លាមងក់ក្បាលយើងលឿនស្រីមុខលុយចឹងមែនណា
" អឺ តោះ ! "
" អាមួយនេះស្អាតទេ ! លីសា " នាងតូចចង្អុលទៅអាវនារីៗដែលមើលទៅសាមញ្ញាតែស្អាតសាហាវតែម្តងកំពុងតែរើសសុខៗក៏ស្រាប់តែលឺសម្លែងមួយ នាងតូចប្រញាប់ងាកមើល
" ជ..ជួយ..ជួយ...ផង ..ចោះ ..ជួយផង អ្នកណាក៏បានជួយផង" សំឡេងនារីវ័យចំណាស់បន្តិចបើតាមមើលដូចជាខ្ទង់50ជិត60ហើយ គាត់ស្រែកទៅអ្នកដែលនៅក្នុងហាងនាំគ្នាចលចលពេញដោយសំឡេងស្រែករបស់គាត់ នាងតូចគ្រាន់ែតលឺក៏ប្រញប់រត់ទៅរកចោរនោះដែលកំពុងតែសំដៅចេញពីហាង សន្តិសុខឈរនៅមុខនិងក៏មិនបានចាប់អារម្មណ៍ទៀត
" ឈប់! ឈបភ្លាម ផឹប ..! " នាងតូចរតតាមចោរនោះស្រែកឡើងផ្អើលគេអសហើយ នាងតូចចាប់ស្បែកជើងសិស្សសាលារបស់ខ្លួនគប់ត្រូវក្បាលរបស់ចោរនោះពេញទំហឹងតែម្តង
" អួយយយយ៎"
" នេះហើយជាលទ្ធផល អាចោរអន់ៗ "នាងតជទាញការបូបពីចោរដែលដួលនៅនិងដីនោះហើយលើមេដៃអន់បញ្ឍី មិនទាន់និងបានប៉ុន្មានផង អ៊ំស្រីនោះក៏បានមកដល់ហ្មមជាមួយនិងសន្តិសុខនោះ
" នេះអ៊ំស្រី!!" នាងតូចហុចកាបូបនោះអោយទៅគាត់ទាំងញញឹម៉ាងស្រស់ គាត់ក៏ភ្លឹកនិងស្មានញញឹមរបសនាង
" អ៊ំស្រី ..!"
" ច..ចាស អរគុណច្រើនណាស់" អ្នកស្រីផាកទទួលទាំងញញឹមយ៉ាងស្រស់ ពេញចិត្តនិងនាងតូចជាខ្លាំង
"ល..លី.!" នាងតូចហៅឈ្មោះលីសាមិនទាន់ចប់ផង អ្នកស្រីផាកកាត់
"ក្មួយឈ្មោះអីដែល"
(គេជួបម្តាយក្មេកហើយ)
_____មីនសូរិយា
![](https://img.wattpad.com/cover/294369658-288-k19603.jpg)