លោកប្តីមហាសេដ្ឋី
ភាគ២០
លោកគីមនិយាយហើយក៏ឡើងទៅខាងឡើងបន្ទប់ដោយអារម្មណ៍តក់ប្រមល់និងកូនស្រីដែកចចេសមិនស្តាប់មិនដឹងថាជីមីនដាក់សេ្នហ៍អីខ្លះទេ ...." គេស្រឡាញ់ខ្ញុំ! គ្មាននរណាទំនេរមកអង្គុយលេងសើចនិងស្នេហាទេលោកប៉ា!! " នាងតូចស្រែកទៅកាន់ឪពុកនាងពិតមិនស្តាប់គាត់ពិតមែន នេះរៀនជិតចប់ចេញធ្វើទៅហើយនៅមិនទាន់យល់និងបែងចែកច្បាស់ថាក្តីស្រឡាញ់ពិតឬក្លែងក្លាយទៀតឬ??
~~~~~~
// មួយអាទិត្យក្រោយមក//
លឿនណាស់មិនបានប៉ុន្មានថ្ងៃដែលពួកគេស្និទ្ធស្នាលគ្នាមិននេះសោះអីឡូវជិតក្លាយជាប្តីប្រពន្ធនិងគ្នាទៅហើយពិតជាលឿនពិតមែន ថ្ងៃនេះគឺជាថ្ងៃដែលនាងតូចសប្បាយចិត្តបំផុតព្រោះនាងជិតបានក្លាយទៅជាភរិយាស្របច្បាប់របស់ជីមីននោះអី គ្មានមនុស្សស្រីណាដែលមិនសប្បាយនៅពេលដែលចូលរងការជាមួយមនុស្សដែលខ្លួនម៉ងស្រឡាញ់នោះទេ!!
" ឆេយ៉ុងឯងរួចហើយឬ??" លោកគីមស្រែកសួរទៅកាន់កូនស្រីដោយមិនអារម្មណ៍មិនសូវល្អនោះទេ គាត់និយាយត្រង់គាត់មិនសូម្បីតែពេញចិត្តបន្តិចសោះឡើយ! តែធ្វើយ៉ាងមិចបើនាងចចេសរឹងដល់ថ្នាក់នេះ មានតែតាមដំណើរនាងដឹងខ្លួនដោយខ្លួនឯង
" រួចហើយលោកប៉ា..." ស្រីតូចញញឹមបិទមាត់មិនចិត្តនាងមិបដេងឡើយថានាងកំពុងតែជុតចុះនរកហើយ...
" ហឹុម...តោះកុំឲគេចាំយូរ "លោកគីមនិយាយហើយប្រញាប់ប្រញាល់ចេញទៅខាងក្រៅដើម្បីយកឡានជិះទៅកាន់ផ្ទះត្រកូលផាក
+ភូមិគ្រឹះផាក
ងឺត///
សំឡេងចាប់ហ្វ្រាំងឡានបានបន្លឺឡើងដែលធ្វើឲអ្នកស្រីផាកប្រញាប់ប្រញាល់ចេញទៅខាងក្រៅជាមួយនិងជីមីនដើម្បីទទួលអ្នកដន្លង ដោយស្នាមញញឹមជាប់និងមាត់មិនឈប់ពេលនេះគាត់ជិតបានកូនប្រសារហើយមិនយូរមិនឆាប់ទេគាត់គង់តែបានចៅមួយនិងគេទុមអួតគេមិនខាន គ្រាន់តែឬគិតក៏សប្បាយចិត្ត!
" ជម្រាបសួរអ្នកស្រី " លោកគីមលើកដៃសំពះទៅកាន់អ្នកស្រីផាកដោយចរឹកសមរម្យមិននិងងាកទៅកាន់កូនស្រី
" ជម្រាបសួរអ្នកមីង "
" ចាស៎ជម្រាបសួរ! អញ្ជើញចូលក្នុងសិនមកអ្នកដន្លង មោះកូន " អ្នកស្រីផាកដលរអៅកៀកដៃនាងតូចឲចូលផ្ទះដផយមិនខ្វល់ពីជីមីននិងលោកគីមសោះតែម្តង .
" ជម្រាបសួរលោកប៉ា! អញ្ជើញចូលក្នុងសិនមកណា!" ជីមីននិយាយឡើងទាំងញញឹមមមុននិងវាយចញ្ជើមដាក់ប៉ារបស់នាងតូចយ៉ាងឌឺ
" ..." លោកគីមមិនឆ្លើយក៏ដើរចូលក្នុងភូមិគ្រឹះបាត់ធ្វើឲជីមីនគេមានអារម្មណ៍ថាអាម៉ាសមុខបន្តិចព្រោះថាមិនដែលមាននរណាធ្វើបឬបនុងចំពោះគេពីមុនមកឡើយ