"មានអារម្មណ៍ថាចង់បានខ្ញុំ ធ្វើប្តីឡើងញ័រមែនទេ?"

668 25 0
                                    

#លោកប្តីមហាសេដ្ឋី✨

ឆ្វាប់ៗៗៗ

"អួយ..អ្ហឹ..អ..ហ..ហឹ..ហឹក .."នាងតូចមិននិយាយពាក្យថាឈឺចេញមកសូម្បីតែបន្តិចឡើយ នាងមិនហ៊ាននិយាយចេញមកឡើយនាងខុសនាងត្រូវតែទទួលវានាងជាអ្នកធ្វើ លោកគីមលើករំពាត់វ៉ៃសមសាច់នាងមួយរំពាត់ៗអាចបង្កអោយជាស្នាមរបួសមកជាដុំៗ លោកគីមវ៉ៃទាំងចិត្តអាណិតកូនស្រីដែលបីបាច់ចញ្ចឹមថែរក្សាស្រឡាញ់តែនាងបែរជាមកធ្វើរឿងបែបនេះហើយចោះអាប្រុសនោះមិចក៏វាមិនមកទទួលខុសត្រូវ។ ចិត្តមិនដាច់មិនចង់វ៉ៃបន្តឡើយអាណិតកូនស្រីប៉ន្តែវាជាហេតុតម្រូវតែបែបនេះនាងល្មើសនិងប្រពៃណី

" អ..អ្ហឹស...សឺត...ហឹ..ហឹក..ខ្ញុំ សុំទោសលោកប៉ា ហឹក..ហឹក"នាងតូចចាប់ផ្តើមឈឺពេញខ្លួនកន្លែងដែលឪពុកវ៉ៃនាងចង់ហាមគាត់ណាស់តែមិនអាចឡើយ នាងធ្វើខុសធ្ងន់ខ្លាំងណាស់គាត់វ៉ៃជាត្រឹមត្រូវហើយគ្មានខុសទេ

"ហើុយ ...! ឆាប់ទៅដូរសំលាក់បំពាក់ទៅក្រៅជាមួយយើង!!" លោកគីមទម្លាក់រំពាត់ចុះគាត់មិនអាចប្រើអំពើហិង្សលើនាងបានឡើយមិនអាចតែដោយសារតែខឹងពេកក៏វាយតែម្តងជាឪពុកមិនគួរយកអំពើហិង្សាមកប្រើឡើយគួរតែនិយាយគ្នាតាមសម្រួលយល់ដឹងពីហេតុផង ។គាត់ទម្លាក់ខ្លួនលើសាឡុងដកដង្ហើមធំៗ នាងតូចយំសាស្រាក់មុននិងប្រឹងងើបឈរផ្លាស់ប្តូរសំលាក់បំពាក់តាមបញ្ជាររបស់ឪពុកនាង

" ប៉ាមិនដែលគិតសោះថាឯងភ្លើតភ្លើនដល់ថ្នាក់នេះ"លោកគីមញីក្បាលទាំងនិយាយតិចៗតែទាំងតានតឹងជាខ្លាំងតើគាត់យកមុខទៅទុកនៅឯណាបើកូនគាត់គ្មានសល់អ្វីបែបនេះបើដំណឹងលេចលឺគួរធ្វើយ៉ាងមិច សូម្បីតែបុរសនោះក៏មិនស្គាល់ទៀតស៊យពិតមែនហើយ

_________

" ប៉ា...!" នាងតូចចុះមកពីលើផ្ទះដោយពាក់អាវដៃវៃបិតបាំស្នាមដែលឪពុកខ្លួនអម្បិមិញនេះ ដើរចុះមកតិចៗទៅរកប៉ារបស់នាងទាំងខ្លាចរអានិងគាត់មិនឈប់នាងភ័យខ្លាំងណាស់ មិនដឹងថាមានរឿងអីបន្តឡើយប៉ានាងទើបតែវ៉ៃផងហើយគាត់មួយរំពេចអោយនាងឡើងទៅប្តូរខោអាវ មកទាំងភ្នែកក្រហមងាំងច្បាស់ណាស់ថានាងលួចយំឡើងឆ្អែតហើយបានចុះមកក្រោម

លោកប្តីមហាសេដ្ឋីWhere stories live. Discover now