"តើម៉ាក់អោយនាងរៀបការជាមួយខ្ញុំទៀតឬ??"

648 25 0
                                    



#លោកប្តីមហាសេដ្ឋី✨

" នាងពិតជាហ៊ានណាស់// ...លេង ..ហឹក ហឹក ..លេងខ្ញុំទៅ..ហឹក ហឹក ជួយផងអ្នកណាក៏បាន អ៊ឹប!!"នាងតូចខំរើបម្រាស់ពីគេដែលកំពុងញីញាក់លើកររបស់នាងឡើងក្រហម ជីមីនដោយថ្លង់ពេកក៏យកបបូរមាត់មកបិទនិងខាំលើសាច់បបូរមាត់របស់នាងឡើងឡលងឈាមឆ្អាបពេញក្រអូមមាត់របស់នាង

" ហឹ..អឹម .."

" ឯងធ្វើស្អីកូនស្រីយើង!!"សំឡេងបុរសមុខមាំនិយាយដោយខឹងសម្បាជាមួយនិងអ្នកម្លោះដែលហ៊ានខ្លាំងណាស់ថើបកូនស្រីមណ្តាលបន្ទប់ទឹកដោយគ្មានភាពខ្មាសអផនអីបន្តិចសោះ គាត់ដោយឃលញនាងតូចទៅយូរពេកក៏សម្រេចចិត្តមកតាមខ្លាចថានាងដួលសន្លប់អីទៅគាត់ទើបតែវ៉ៃនាងដែលហ៊ានបំពានប្រពៃណី បារម្ភភ័យទើបប្រញាប់មកតាមអ្នកស្រីផាកក៏មកតាដូចគ្នា គាត់គ្រាន់តែឃើញសកម្មភាពរបស់ជីមីនធ្វើដាក់កូនគាត់ភ្លាមខឹងភ្លាមដូចកំពុងលក់កិត្តយសកណ្តាលវោងចឹង

" លែង កូនយើង បឹប!" លោកគីមប្រញាប់ទៅទាញជីមីនពីកញស្រីរបស់ទាញចេញបានភ្លាមក៏ដាក់មួយដៃតាមកម្លាំងរបស់បុរសគាត់ពិតជាខិងកាយវិការគេណាស់ ខឹងស្ទើរតែស្លរឈាមទៅហើយពេលឃើញគេបំពានលើកូនស្រីរបស់ខ្លួនកូនស្រីគាត់ខ្សោយខ្លាំងណាស់អាចឆាប់ភ័យ ព្រោះនាង...

" ជីមីនឯងធ្វើអីបែបនេះ ហាស.."អ្នកស្រីផាកចាប់កូនស្រីរបស់ខ្លួនមកហើយសួរតិចៗទាំងខ្មាសអ្នកដន្លងជាខ្លាំងនៅទង្វើរបស់កូនប្រុសខ្លួនធ្វើលើកូនស្រីគេបែបនេះវាថោកទាបខ្លាំងណាស់គេចេះតែហ៊ានធ្វើរឿងនេះដែលលក់មុខគាត់ហើយ

" គឺនាង នាងមាយាទដាក់ខ្ញុំណាម៉ាក់ ម៉ាក់ក៏ដូចគ្នាកុំជឿរនាងអោយសោះ នាងចង់បានប្រាក់ម៉ាក់"ជីមីនលើកដៃចង្អុលទៅនាងតូចដែលញ័រដូចកូនសត្វបានឪពុកនាងអោបនិងលួងលោមនៅក្បែរ គ្រប់គ្នាដែលបានឃើញឈប់មើលព្រោងព្រាត

" ឯងនិយាយឆ្កួតស្អីជីមីន! ម៉ាក់ទេដែលចង់បាននាងធ្វើកូនប្រសារដោយខ្លួនឯឯ ហើយនាងក៏មិនដូចឯងនិយាយដែល" អ្នកស្រីផាកពិតជាហួសចិត្តនិងកូនប្រុសគាត់ខ្លាំងណាស់ដែលហ៊ានមើលងាយកូនស្រីគេនៅមុខឪពុកគេ ង៊ានខ្លាំងណាស់និយាយដោយមិនខ្លាចរអាអីបន្តិច

" ខ្ញុំមិនបានឆ្កួតទេ ម៉ាក់រើសមនុស្សអោយខ្ញុំខុសហើយ ម៉ាក់ដឹងទេ"ជីមីននិយាយទាំងសម្លឹងមើលមុខនាងនិងឪពុកនាងនិងសម្លឹងមើលម្តាយខ្លួន ហើយគ្រប់គ្នាដែលនៅទីនេះកំពុងតែចាំស្តាប់ដូចគ្នា សុទ្ធតែអ្នកចង់ដឹងរឿងគេ

" ដឹងអី?//ឯងនិយាយមកមើលដឹងអី?" លោកគីមនិងអ្នកស្រីផាកកំពុងតែរងចាំស្តាប់ជីមីននិយាយ នាងតូចពេលក៏ប្រញាប់និយាយ

"លោកប៉ា ពួកយើងទៅវិញទៅ ខ្ញុំមិនចង់នៅទីនេះទេ" នាងតូចនិយាយប្រាប់ឪពុកទាំងញ័រជីមីនគួរអោយខ្លចពិតមែននាងមិនដែលគិតឡើយថាគេអាក្រក់ដែលថ្នាក់នេះ កាលពីថ្ងៃជួបដំបូងគេដូចជាធម្មតាទេ ពេលដែលដឹងថានាងជិតក្លាយកូនប្រសាររបស់គេចាំផ្តើមប្រតិកម្ម ច្បាស់ណាស់ថាគេមានម្ចាស់បេះដូងរួចហើយគេក៏បាននិយាយដែលថា គេត្រូវបាននៅជាមួយមនុស្សដែលគេស្រឡាញ់ហើយតែដោយសារតែនាង

"ហឹស កុំទាន់អាល នាងខ្លាចគេដឹងរឿង....."

"ឈប់និយាយទៅ..!" នាងតូចក៏ស្រែកនាងជាស្រីណានាងក៏ចេះខ្មាសគេដែល នាងមានកិត្តយសត្រឹមត្រូវណាមិនមែនយកមកលេងសើចបានទេ នាងខ្មាសគេខ្លាចគេសើចចំអកនិងមើលងាយនាង ខ្លាចឪពុកនាងខូចកិត្តយសដែលណា បើគេហ៊ានគេពិតជាថោកទាបខ្លាំងណាស់ ប្រុសចរិកថោក

"ខ្លាចគេដឹងថា .."ជីមីនអូសបន្លាយឌឺនាង

" និយាយមកយើងចាំស្តាប់កុំអូសបន្លាយពេក"

"គឺខ្ញុំឃើញនាងដេកជាប្រុសណាម៉ាក់ តើម៉ាក់អោយនាងរៀបការជាមួយខ្ញុំទៀតឬ??"

________
#មីនសូរិយា

លោកប្តីមហាសេដ្ឋីWhere stories live. Discover now