#លោកប្ដីមហាសេដ្ឋី ✨
ក្រោយពីសញ្ញេសែកឲទៅអ្នកដែលទើបបញ្ចប់សង្រ្គាមស្នេហ៍ជាមួយខ្លួនហើយ ជីមីនក៏នាំកាយសង្ហាចេញទៅចំណតឡានដើម្បីត្រឡប់ទៅផ្ទះ។
កង់រថយន្តចេះតែរំកិលទៅមុខមិនយូរក៏មកដល់ ភូមិគ្រឹះធំស្គឹមស្គៃមួយដែលពោរពេញទៅដោយការរចនា មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។អ្នកកម្លោះចុះពីលើរថយន្តដោយទឹកមុខមាំតាមទម្លាប់របស់ខ្លួន
"ថ្ងៃនេះមកវិញលឿនម្ល៉េះមីនកូន"អ្នកស្រីផាកដែលអង្គុយនៅបន្ទប់ទទួលភ្ញៀវក៏ចោទសួរទៅកូនប្រុសដែលមកលឿនខុសធម្មតា មែនហើយថ្ងៃនេះគេមកលឿនណាស់ព្រោះរាល់ថ្ងៃម៉ោង១០-១១បានគេចូលផ្ទះ ថ្ងៃខ្លះគឺមិនចូលប៉ាដោយ
"គឺថ្ងៃនេះការងារមិនសូវច្រើននឹងណាម៉ាក់"មែនហើយថ្ងៃនេះការងារមិនសូវច្រើនទេបានគេមកផ្ទះលឿន ណាមួយទើបតែធ្វើរឿងនោះរួចគេក៏ខ្ជិលទៅក្លឹបទៀតទើបមកផ្ទះប៉ាដោយទៅ
"ចឹងល្អហើយម៉ាក់មានរឿងនិយាយជាមួយកូន"អ្នកស្រីផាកនិយាយទៅកាន់កូនទាំងញញឹមញញែម កាលបើនឹកឃើញស្នាមញញឹមរបស់នាងក្រមុំតូចដែលបានជួយខ្លួនក៏មានគំនិតមួយផុសឡើងភ្លាមៗ
"ម៉ាក់មានរឿងអីឬ"រាងក្រាស់ដែលអង្គុយលើសាឡុងក្បែរគាត់លើកចិញ្ចើមសួរវិញព្រោះមើលតាមទឹកមុខគាត់ដូចជួបរឿងល្អណាស់ចឹង(មិនល្អមិចបើបានជួបកូនប្រសាហើយហ៎ូ)
"គឺម៉ាក់ចង់និយាយរឿងរៀបការកូនណាមីន នេះកូនអាយុ៣០ហើយណាមីនមិនមែនក្មេងទេ តើពេលណាបានកូនគិតរៀបការនឹងគេ មិត្តម៉ាក់គេមានចៅ២_៣ហើយ នេះឯងចង់ឲម៉ាក់ស្លាប់ទាំងមិនទាន់ពរចៅហី"មានហើយពេលនេះគាត់ចាស់ហើយមិនដឹងរស់បានប៉ុន្មានឆ្នាំទៀតទេ ចំណែកមិត្តគាត់វិញគេមានចៅ២ ៣ហើយ តែបើនិយាយពីកូនប្រុសវិញកុំថាឡើយកូនតែប្រពន្ធមិនទាន់មានផង
"អ្នកម៉ាក់ កូនមិនទាន់ចង់បានទេ កូននៅសប្បាយមិនទាន់អស់ចិត្តផង ណាមួយកូនក៏មិនទាន់ជួបមនុស្សត្រូវចិត្តផង"មិនមែនមិនទាន់ជួបទេ តែមកពីមិនទាន់ដល់ពេលដែលត្រូវសារភាព
"កូនចាំម៉ាក់ស្លាប់សិនមែនបានសប្បាយអស់ចិត្ត បើកូនមិនទាន់ជួបមនុស្សត្រូវចិត្តទេចាំម៉ាក់រើសឲ ម្នាក់នេះម៉ាក់ត្រូវចិត្ត"
![](https://img.wattpad.com/cover/294369658-288-k19603.jpg)