" សួរស្តីលោកប៉ាក្មេក ឆេយ៉ុងនៅទេខ្ញុំមកយកនាងទៅរៀន"

638 25 0
                                    


✨លោកប្តីមហាសេដ្ឋី✨ ភាគ១៥

" គ..គឺ..កូនមិនលាក់លោកប៉ាទេ..!គឺគេនេះហើយជាមនុស្សដំបូងរបស់កូន គេគឺផាកជីមីន!" លោកគីមគ្រាន់តែលឺកូនស្រីថាជាផាកជីមីនភ្លាមក៏ចាប់ហ្វ្រាំងយ៉ាងលឿនតាមដែលអាចធ្វើបាន គាត់សម្លឹងមើលមុខឆេយ៉ុង

"ឯងថាយ៉ាងមិចមិញ!"លោកគីមសួរទៅម្តងទៀតទាំងមុខមាំលឺដែលតែចង់សួរបញ្ជាក់ម្តងទៀត ហឹសអាចង្រៃសុីកូនអញហើយនៅមកធ្វើចរឹកថោកទាប កើតមកចំជាប្រុសទេឈ្មោះជាមហាសេដ្ឋីដែលប៉ុន្តែហេតុអីចរឹកអន់ម្លេស នាងជាស្រីក្រមុំណាមិចមកត្រូវធ្វើបែបនេះចរឹកគេពិតជាពិបាកទទួលយកណាស់ហើយវានៅឆ្លៀតនិយាយថាកូនគាត់ដេកជាមួយអ្នកដទៃទៅកើតគាត់ពិតជាហួសចិត្តនិងផាកជីមីនខ្លាំងណាស់

" គ...គឺ..គេគឺផាក ជីមីននេះហើយប៉ា!" លោកគីមបន្ទាប់ពីស្តាប់ម្តងដឹងកាន់តែច្បាស់ថាជាគេ

" ហឹស....មិចក៏វាថោកទាបយ៉ាងនេះ មិនកើតទេ វាត្រូវតែទទួលខុសត្រូវកូន?"លោកគីមនិយាយឡើងទាំងមិនសុខចិត្តនិងជីមីនដែលសុីកូនគាត់ហើយមិនទទួលខុសត្រូវពិតជាគួរអោយចង់សើចខ្លាំងណាស់

" ប៉ា!អត់ទេ មិនបាច់អោយគេទទួលខុសត្រូវខ្ញុំ កុំអីប៉ា!"ឆេយ៉ុងគ្រាន់តែលឺប៉ារបស់ខ្លួនអោយគេទទួលខុសត្រូវក៏ប្រញាប់ប្រកែកយ៉ាងលឿននាងមិនចង់ឡើយព្រោះគេពិតជាឃោឃៅខ្លាំងណាស់បើនៅជាមួយនាងច្បាស់ជាស្លាប់ហើយ មិនអាចឡើយនាងពិបាកទទួលយកខ្លាំងណាស់ នាងខ្លាច នាងខ្លាចការគំហគពាក្យសម្តីខ្លាំងណាស់ ពេលដែលលឺម្តងៗភ័យញ័រដូចកូនសត្វបើនៅជាមួយគេច្បាស់ជាងាបើមុនអាយុហើយ តើគេនិងធ្វើបាបនាងទេ

"ហេតុអី ឯងមិនចង់អោយវាទទួលខុសត្រូចឯងទេឬ ?" លោកគីមសម្លឹងមើលមុខដោយមិនយល់គាត់ដឹងច្បាស់ថាជីមីនឃោឃៅខ្លាំងណាស់ដូចពេលនៅក្នុងបន្ទប់ទឹកតែធ្វើយ៉ាងណាគាត់មិនចង់អោយកូនស្រីគាត់មានឈ្មោះជាស្រីដែលអស់ខ្លួនអស់ប្រាណមុនការហើយបើលេចលឺដំណឹងចេញក្រៅច្បាស់ជាខ្មាសគេមិនខាននាងពុងតែនៅសិក្សាទៀត

" ខ្ញុំថាកុំអីប៉ា គេគួរអោយខ្លាចខ្លាំងណាស់ ខ្ញុំមិនចង់ជួបគេទេ ហឹក ហឹក..."ឆេយ៉ុងនិយាយឡើងដោយអួលដើមគេនាងមិនអាចទទួលបានឡើយនាងចង់តែស្រែកយំទេនាងខ្លាចគេហើយគេពិតជាបិសាចពិតៗបិសាចនៅក្នុងខ្លួនសុភាពបុរស

" មិនអីទេ !ពេលការហើយគេនិងមិនធ្វើបាបឯងទេជឿរប៉ា!"លោកគីមជឿរថាបន្ទាប់ពីរៀបការហើយជីមីននិងមិនអាចធ្វើអ្វីលើកូនស្រីគាត់ឡើយ នាងជាប្រពន្ធគួរតែមានសិទ្ធ បើសិនជាគេហ៊ានធ្វើបាបពិតមែនគិតនិងអោយគេបានជួបមុខកូនស្រីគាត់ទៀតឡើយស្អប់គេខ្លាំងបំផុត សងកឃឹមថាអ្វីៗនិងប្រែប្រួល

"ប៉ា...ហឹក ហឹក "នាងតូចដោយប្រកែកមិនឈ្នះមានតែយំសោកនោះឯង មានតែតាមយក្សថាកម្មប៉ុណ្ណោះ

"ស្អែកនេះប៉ានិងនាំជួបគេនិងម៉ាករបស់គេ" លោកគីមនិយាយហើយបើកឡានចាកចេះទៅផ្ទះតែម្តង នាងតូចចាប់ផ្តើមភ័យខ្លាចបន្តិចទៀតនិងធ្លាក់ចូលនរកងើយគេមិនកែរប្រែចរឹកគេឡើយ

_____

ថ្ងៃបន្ទាប់....

ទឺងៗ!

សំឡេងចុចកណ្តឹងផ្ទះរបស់លោកគីមបានបន្លឺឡើងដែលធ្វើអោយលោកគីមជ្រួញជញ្ជើមជាខ្លាំងអ្នកណាគេមករកគាត់ដល់ផ្ទះទាំងព្រឹកដែលធ្វើអោយគាត់កាន់តែឆ្ងល់ ប្រហែលជាលីសាមកនាងតីចទភរៀនជាមួយហើយ លោកគីមដោតមិនគិតច្រើនទម្លាក់នំប័ុងចុះដើរទៅបើកទ្វា

"ក្រោក!ផាកជីមីន!"

" សួរស្តីលោកប៉ាក្មេក ឆេយ៉ុងនៅទេខ្ញុំមកយកនាងទៅរៀន"

គំរោងស្អីទៀតហើយបុិកមីន😾
___
#មីនសូរិយា

លោកប្តីមហាសេដ្ឋីWhere stories live. Discover now