☘︎ EP04- ទុកធ្វើជាមនុស្សកំណាន់ល្អទេ ☘︎

605 59 5
                                    

« Jeon Jungkook ! បងប្រាប់ឯងប៉ុន្មានដងហើយ ថាហាមយកស្រីមកក្រុមហ៊ុនគ្រួសារនេះ » អ្នកកម្លោះ JungHyun បើកទ្វារស្ដីអោយប្អូនប្រុស ក្រឡេកភ្នែកទៅមើលនាងក្រមុំដែលឈរអោបអាវក្រៅទាំងក្រសែភ្នែកមិនចូលចិត្ត ។

« ខ្ញុំមិនបានហៅនាងមកទេ Hyeong ក៏ដឹងថាខ្ញុំ ~ ~ »

« បងមិនខ្វល់ថាឯងចង់ប្រកែកយ៉ាងម៉េចទេ ប៉ុន្តែបើថ្ងៃក្រោយឯងនាំស្រីមកក្រុមហ៊ុននេះទៀត បងនឹងទម្លាក់តំណែងឯងហើយ ហើយមួយវិញទៀតបើប៉ាដឹងថាឯងមានចរិតលេងស្រីបែបនេះ ឈ្មោះរបស់ឯងលែងមានក្នុងបញ្ជីគ្រួសារ Jeon ទៀតហើយ អញ្ចឹងហើយប្រយ័ត្នខ្លួនផង » JungHyun ក៏ចេញទៅវិញ នាយម៉ួម៉ៅទាំងព្រឹកព្រោះតែប្អូនមហាព្រានរបស់គេនេះឯង ។

« ហ្ហើយ មកពីនាងទាំងអស់ »

« Jungkook អូនសូមទោស បងកុំខឹងអូនអីណា៎ អូនដឹងហើយអូនឈប់មកក៏ទីនេះបានដែរណា៎ » នាងក្រមុំប្រញាប់ប្រញាលអោបនាយកម្លោះដែលកំពុងតែខឹងសម្បារ នាងពិតជាមិនដឹងមែនថាមានរឿងធំបែបនេះកើតឡង បើនាងដឹងនាងមិនមករំខានគេទុក សុខចិត្តចាំគេមករកនាងវិញប្រសើរជាង ។

« ឆាប់ស្លៀកពាក់ ហើយចេញពីក្រុមហ៊ុនគ្រួសារខ្ញុំទៅ »

« ចាស៎ អូនដឹងហើយ អូននឹងទៅ បងកុំខឹងអូនអីណា៎ Jungkook »

« ហ្អឹម យើងមិនខឹងនាងទេ »

« អរគុណបងហើយ Jungkook ប៉ុន្តែបងកុំភ្លេចទៅកអូនផងណា៎ អូនចាំបងរហូតណា៎ Jungkook »

« ហ្អឹម.. យើងដឹងហើយ ឆាប់ទៅៗ. » ចម្លើយរបស់នាយកំពុងតែធុញទ្រាន់នឹងនាងពេញបន្ទុកហើយ ប៉ុន្តែចំពោះនាងវិញបែរជាញញឹមរំភើបចិត្តដូចជាមនុស្សឈ្នះឆ្នោតប្រាប់លានទៅវិញ ប្រញាប់ប្រញាលដើរចូលទៅបន្ទប់ទឹកហើយចាកចេញពីក្រុមហ៊ុននាយវិញ ។

ពេលល្ងាចក៏បានឈានចូលមកដល់ កម្លោះ JungHyun កំពុងតែអង្គុយចាំប្អូនប្រុសកំហូចនៅសាឡុង ព្រោះតែល្ងាចនេះនាយត្រូវតែហាមគេនៅផ្ទះអោយបាន ។

« ល្ងាចនេះ ភ្ងៀវរបស់ម៉ាក់នឹងមកលេងផ្ទះ ឯងគួរធ្វើជាកូនល្អមួយថ្ងៃទៅ »

« ភ្ញៀវនោះជាស្រីឬប្រុស?? »

« បងមិនដឹងទេ »

 ᥫ᠀ កុងត្រាស្វាមីព្រាន ᥫ᠀Where stories live. Discover now