EP. 1

2.2K 57 0
                                    

មនុស្សគ្រប់គ្នាតែងតែសួរថាស្នេហាជាអ្វី? ប៉ុន្តែគ្មានអ្នកណាម្នាក់អាចរកឃើញចម្លើយពិតប្រាកដឬជាក់លាក់សម្រាប់សំនួរមួយនេះបានទេ។

ពាក្យថាស្នេហាពីរម៉ាត់នេះអាចធ្វើឲ្យមនុស្សដែលរឹងមាំប្រែជាទន់ជ្រាយមនុស្សដែលធ្លាប់តែមានស្នាមញញឹមប្រែជាគ្មានស្នាមញញឹម។

ប៉ុន្តែស្នេហាខ្លះទៀតក៏មានភាពផ្អែមល្អែមរវាងគ្នានិងគ្នាដោយសារការចេះអធ្យាស្រ័យគ្នានិងការព្រមថយម្នាក់មួយជំហាននៅពេលមានបញ្ហាជាមួយគ្នាម្ដងៗ។

ចំណែកឯទេវតាបានចារថាបុរសត្រូវគូនិងស្រ្តីប៉ុន្តែយ៉ាងណាមិញនាពេលបច្ចុប្បន្ននេះក៏មានស្នេហាដែលស្រលាញ់ភេទដូចគ្នាដែរ។

ស្នេហាស្រលាញ់ភេទដូចគ្នានេះមិនមានការគ្រាំទ្រច្រើនពីសង្គមនោះទេ ព្រោះគេគិតថាវាខុសពីធម្មជាតិដែលបានបង្កើតឡើងមកតែបើនិយាយពីធម្មជាតិមនុស្សក៏មិនអាចដឹងពីធម្មជាតិបានទាំងអស់នោះដែរ ព្រោះធម្មជាតិនៃជីវិតពពេញដោយភាពអាថ៍កំបាំងនិងមន្ទឹលសង្ស័យ។

នៅលើពិភពលោកយើងមានប្រទេសមួយចំនួនបានបើកច្បាប់អនុញ្ញាតឲ្យមនុស្សស្រលាញ់ដូចគ្នារៀបការនិងអាចរស់នៅជាមួយគ្នាបានដូចស្នេហាប្រុសស្រីដទៃទៀត ឯប្រទេសមួយចំនួនក៏មិនទាន់ទទួលយកការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាពេញលេញដែរ។

ប្រទេសថៃ....

នៅក្នុងផ្ទះវីឡាមួយ កំពុងមានសម្លេងឪពុកនិងកូននិយាយប្រកែកគ្នាជាមួយនឹងសម្ដីខ្លាំងៗស្ទើតែបែកផ្ទះនោះជាលោកម៉ាក៍និងកូនស្រីតែមួយគត់របស់គាត់។

"ឯងរៀនបើចិត្តឲ្យទូលាយបន្តិចបានទេកូនសម្លាញ់" ឪពុកនិយាយ

"អោយខ្ញុំបើកចិត្តទទួលយកយ៉ាងម៉េច!នៅខុសៗប៉ាមកប្រាប់ថាប៉ាស្រលាញ់មនុស្សម្នាក់ហើយម្នាក់នោះជាមនុស្សប្រុសទៀតខ្ញុំមិនមែនរើសអើងលោកប៉ាទេ ព្រោះខ្ញុំក៏ធ្លាប់បែបនឹងដែរប៉ុន្តែអ្វីដែលសំខាន់នោះគឺវាភ្លាមៗពេក" ក្មេងស្រីម្នាក់នេះបានតបទៅឪពុករបស់ខ្លួនទាំងអារម្មណ៍ហួសចិត្ត។

បងប្អូនស្រីWhere stories live. Discover now