ក្រោយរ៉ូសដើរចេញទៅបាត់លីសាក៏បានអង្គុយចុះលើសាឡុងយំតែម្នាក់ឯង។
ចាប់តាំងពីថ្ងៃនោះមកលីសាតែងតែដើរផឹកស្រាចូលភ្លឹបរាល់ថ្ងៃព្រោះគេមានអារម្មណ៍ថាខូចចិត្តខ្លាំងសូម្បីការងារក៏មិនធ្វើផ្ទះមានដេកក៏មិនទៅដែរ។
ថ្ងៃមួយលីសាបានទៅក្លឹបរាត្រីមួយកន្លែងនិងផឹកស្រាអស់ជាច្រើន លីសាផឹកផងយំផងដូចជាមនុស្សឆ្កួតចឹង។
"លីសាម៉េចឯងផឹកដល់ថ្នាក់នេះ? ឯងមានគិតដល់ខ្លួនឯងខ្លះទេ កុំធ្វើខ្លួនឯងវេទនាពេក!" ហ្វានបានកញ្ឆក់ដបស្រាពីគេ។
"នាងចាកចេញពីខ្ញុំហើយនាងស្អប់ខ្ញុំខ្លាំងណាស់" លីសាបានយំឡើងហើមភ្នែកអស់ហើយ។
"បើរ៉ូសទៅម៉េចឯងមិនទៅតាមនាង!មិនគួរមកអង្គុយផឹកអត់ប្រយោជន៍នៅទីនេះទេ សូម្បីការងារក៏មិនធ្វើដែលឯងនេះ!" ហ្វានស្រែកដាក់លីសា។
"កុំមកខ្វល់និងខ្ញុំអី" លីសាបានរុញហ្វានចេញហើយគេក៏ដើរចេញពីក្លឹប។
ក្រោយផឹកស្រាក្រហមអស់ជាច្រើនកែវរួចលីសាបានបើកបររថយន្តទាំងខ្លួនស្រវឹងជាមួយនិងល្បឿនលឿនដូចហោះហើយការបើកបរបែបនោះក៏បណ្ដាលឲ្យលីសាកើតមានគ្រោះថ្នាក់ចរាចរណ៍លើខ្លួននាង។
លីសាបានបន្លប់អស់រយៈពេលយ៉ាងយូរព្រោះតែគេមានរបួសធ្ងន់ធ្ងរពេកនិងប៉ះទង្គិចក្បាលផងដែរ។ ចំណែករ៉ូសក្រោយត្រលប់មកដល់កូរ៉េនាងមិនខ្ចីខ្វល់និងរឿងអ្វីទាំងអស់គិតតែពីធ្វើការមិនឈប់ពីព្រលឹមទល់ព្រលប់ណាមួយដោយសារចិត្តខឹងនិងអន់ចិត្តនិងលីសាផង។
ក្រោយពេលចេញពីធ្វើការដោយអស់កម្លាំងពេក រ៉ូសបានដាក់ខ្លួនដេកទៅលើសាឡុងប៉ារ៉ូសវិញដឹងថាកូនស្រីសំណព្វចិត្តគាត់មកដល់ផ្ទះគាត់ក៏បានយកទឹកដោះគោមួយកែវហុចទៅឲ្យកូនស្រីគាត់។
"កូនតាំងពីមកពីប្រទេសថៃវិញដូចក្រៀមក្រំដល់ហើយ"
"ខ្ញុំមានអីណាលោកប៉ាដោយសារការងារច្រើនពេករាងស្មុគស្មាញបន្តិច" រ៉ូសញញឹមទាំងមិនសមនិងចិត្ត។
"ប៉ានិយាយរឿងមួយជាមួយកូនបានទេ?"
"រឿងអីលោកប៉ា"
YOU ARE READING
បងប្អូនស្រី
Romanceប៉ារបស់លីសានិងរ៉ូសបានស្រលាញ់ហើយពួកគេក៏ចាប់ផ្ដើមមកនៅក្នុងផ្ទះតែមួយជាមួយគ្នា តើរឿងរ៉ាវនឹងទៅជាយ៉ាងណាមានតែតាមដានទាំងអស់គ្នា។