ថ្ងៃនេះរ៉ូសបានទៅធ្វើការជាមួយនឹងអារម្មណ៍ស្រស់ស្រាយបំផុតដែលពីមុនមកគ្មានអ្នកណាម្នាក់ធ្លាប់ឃើញឡើង។
"អ្នកនាងប្រធានថ្ងៃនេះអ្នកនាងរីករាយម៉្លេះ?" លេខារ៉ូសបានសួរ។
"គ្មានស្អីទេ ឯងទៅធ្វើការទៅ"រ៉ូសញញឹមហើយលេខានោះក៏ដើរចេញនិងសើច។
កំពុងអង្គុយធ្វើការរ៉ូសក៏មានអារម្មណ៍ថាបេះដូងនាងឈឺតិចៗរ៉ូសក៏ដើរទៅយកទឹកផឹកហើយបេះដូងនាងក៏រាងអន់ឈឺ។
ពេលនោះទូរស័ព្ទរ៉ូសក៏បានបន្លឺសម្លេងឡើង។ រ៉ូសគ្រាន់តែឃើញលេខនោះជាលេខលីសា នាងញញឹមសឹងបិទមាត់មិនជិតទៅហើយ។
"ជិតដល់ម៉ោងញ៉ាំបាយហើយចាំបងទៅយក"
"មិនបាច់ទេកុំធ្វើឲ្យគេភ្ញាក់ផ្អើលអី" រ៉ូសសើច។
"បងបានមកដល់ការិយាល័យអូនហើយ" រ៉ូសងាកទៅមាត់ទ្វារក៏បានឃើញលីសាដើរមករក នាងក៏បិទទូរសព្ទ័ដើរទៅរកលីសាដែរ។
"នឹកបងទេ?" លីសាឱបរ៉ូសហើយក៏ឱនថើបថ្ងាសរ៉ូស។
"អូយ...ប្រយ័ត្នគេឃើញ" រ៉ូសបានរុញលីសាចេញ។
"តោះទៅញ៉ាំបាយ" លីសានិយាយហើយក៏កាន់ដៃរ៉ូសយ៉ាងជាប់។ នាងបាននាំរ៉ូសទៅដល់ផ្ទះវិញហើយក៏ធ្វើម្ហូបឲ្យរ៉ូសញ៉ាំបន្ទាប់ពីញ៉ាំរួចពួកគេទាំងពីរក៏បាននាំទៅអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវ។
"បងហា៎បើសិនពេលនោះអត់យល់ព្រមនៅជាមួយបង តើបងមានអារម្មណ៍យ៉ាងម៉េច?" រ៉ូសបានគេងលើទ្រូងលីសាហើយលីសាក៏បានឱបរ៉ូសផងដែរ។
"នៅក្នុងជីវភាពដែលគ្មានស្នេហា គឺដូចជាផែនដីដែលគ្មានព្រះអាទិត្យអញ្ចឹង បើមានព្រះអាទិត្យក្នុងចិត្តគឺយល់ថាកក់ក្ដៅហើយ" លីសាបានឱនទៅថើបរ៉ូសមួយក្សឺត។
"ហ្ហើយមិនដឹងជាស្អីទេបងឯងនេះ..." រ៉ូសបានវៃទ្រូងលីសាតិចៗ កំពុងលេងជាមួយគ្នានោះលីសាបានក្រដាសរួចគេក៏ដកថ្នាំពីក្នុងកាបូបយកមកលេប។
"បងកើតអី?"
"ផ្ដាសាយតិចតួចទេ កុំបារម្ភអី" លីសាញញឹម។
"កុំស្លាប់អីឆាប់ជាណាបងសម្លាញ់" រ៉ូសនិយាយកំប្លែងធ្វើឲ្យលីសាសើច បន្ទាប់មកលីសាក៏ឱបរ៉ូសម្ដងទៀត។
YOU ARE READING
បងប្អូនស្រី
Romanceប៉ារបស់លីសានិងរ៉ូសបានស្រលាញ់ហើយពួកគេក៏ចាប់ផ្ដើមមកនៅក្នុងផ្ទះតែមួយជាមួយគ្នា តើរឿងរ៉ាវនឹងទៅជាយ៉ាងណាមានតែតាមដានទាំងអស់គ្នា។