EP. 10

543 22 0
                                    

ប៉ារបស់លីសាបានឃើញអាកប្បកិរិយាលីសាបែបនេះគាត់ក៏រាងចម្លែកចិត្តដែរ ប៉ុន្តែគាត់ធ្វើជាមិនដឹងមិនលឺប៉ុណ្ណោះ។

តុក!! តុក!!!

"ប៉ារំខានកូនដែលទេ?"

"អត់ទេលោកប៉ាអញ្ចើញចូល...លោកប៉ាមានការអី?" លីសាសួរ

"ប៉ាសួរកូនហើយ សូមកូនកុំខឹងណា" 

"ចា៎ លោកប៉ា"

"តើកូនចាត់ទុករ៉ូសជាអ្វី?"ប៉ាលីសាសួរភ្លាមលីសាក៏បើកភ្នែកធំៗឆ្លើយតបទៅប៉ានាងលេងចេញ។

"ជា...បង...បងប្អូន" លីសានិយាយរាងរអាក់រអួល ឃើញដូចនេះប៉ារបស់នាងក៏ខិតទៅជិតហើយញញឹម។

"ប៉ាឃើញកាលពីមុនពួកកូនដូចជាមិនសូវត្រូវគ្នាផង ឥឡូវកូនធ្វើជាបងប្អូនគ្នាហឿយ" ប៉ាលីសាសើចហើយលីសាក៏រាងភ័យខ្លះដែរ។

"គឺ...នៅជិតគ្នាយូរៗរៀនយល់ពីគ្នាទៅវិញទៅមកទៅគឺជិតស្និតហើយ" លីសាញញឹមហើយប៉ាលីសាក៏ងក់ក្បាល។ ចំណែករ៉ូសពេលនេះគេកំពុងជួយប៉ារបស់គេនាងចានទុកដាក់។ពេលកំពុងលាងនោះលោកចនបានមើលទៅរ៉ូសដែលទឹកមុខគេពេលនេះមានកង្វល់ខ្លាំងណាស់។

"កូនមានបញ្ហាអ្វីមែនទេ?" លោកចនសួរ

"កូនមាន...តែខ្ញុំមិនដឹងនិយាយយ៉ាងម៉េចទេ គ្រាន់តែដឹងថាមានអារម្មណ៌ពិបាកក្នុងខ្លួនណាស់" រ៉ូសនាងដកដង្ហើមធំ។

"តើមានអ្វីដែលប៉ាអាចជួយឯងបានទេ?" 

"ប៉ាមិនអាចជួយបានទេ ប៉ាមានតែរារាំងខ្ញុំ"

"ហេតុអ្វីប៉ាត្រូវហាមឃាត់កូនវាជាសិទ្ធរបស់កូនក្នុងការជ្រើសរើសអ្វីមួយ ប៉ាមានតែគាំទ្រនិងជួយផ្ដល់កម្លាំងចិត្តដល់កូន" លោកចនញញឹមយ៉ាងស្រស់ស្រាយរួចហើយក៏ឱបរ៉ូសយ៉ាងកក់ក្ដៅ។

រ៉ូសបានឡើងទៅបន្ទប់ហើយក៏ឃើញលីសាកំពុងតែឈរទៅខាងក្រៅវេរ៉ង់ដា។នៅពេលដែលដឹងថារ៉ូសបានចូលមកដល់ក្នុងបន្ទប់ លីសាក៏ដើរទៅបិទទ្វាររួចដើរទៅឈរមុខរ៉ូស។

"រ៉ូស! ឯងពិតជាចង់ទៅពិតមែនហេស៎" លីសាចាប់ផ្ដើមមានទឹកមុខក្រៀមក្រំ។

"ត្រូវហើយខ្ញុំគួរតែទៅយូរហើយកុំឲ្យឯងទើសភ្នែកនិងខ្ញុំទៀត"

បងប្អូនស្រីWhere stories live. Discover now